បរទេស៖ បងប្រុសបង្កើតរបស់កីឡាករ Victor Osimhen លោក Andrew Osimhen បានទម្លាយថា ប្អូនប្រុសរបស់ខ្លួនធ្លាប់បានបដិសេធសំណើផ្លាស់ទៅកាន់ Manchester United ក្នុងឆ្នាំ ២០២០ ម្តងហើយ ដោយសារគាត់មិនចង់ប្រជែងតំណែងជាមួយខ្សែប្រយុទ្ធ Odion Ighalo។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សVictor Osimhen ធ្លាប់មានការចង់បានដោយ Man UTD កាលពីឆ្នាំ ២០២០ មុនពេលរូបគេផ្លាស់ទៅកាន់ក្លិប Napoli របស់ អ៊ីតាលី បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពបានយ៉ាងអស្ចារ្យជាមួយ Lille ដោយរកបាន ១៨ គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៩ ប្រកួតនៅរដូវកាល ២០១៩-២០២០។
យ៉ាងណាក៏ដោយ លោក Andrew Osimhen បានទម្លាយថារឿងដែល Man UTD ចង់បាន Victor Osimhen គឺជារឿងពិតមែន ប៉ុន្តែចុងក្រោយខ្សែប្រយុទ្ធសញ្ជាតិ នីហ្ស៊េរីយ៉ា វ័យ ២៥ ឆ្នាំរូបនេះបានសម្រេចចិត្តបដិសេធសំណើនោះវិញ ដោយសារតែរូបគេជាមនុស្សម្នាក់ ដែលមានការគោរពខ្លាំងចំពោះកីឡាករ Odion Ighalo ហើយគាត់គឺមិនចង់ប្រជែងតំណែងជាមួយមិត្តរួមសញ្ជាតិរូបនេះនៅទឹកដី Old Trafford នោះទេ។
Odion Ighalo ដែលបច្ចុប្បន្នមានវ័យ ៣៥ ឆ្នាំ រូបគេធ្លាប់លេងនៅ Manchester United បាន ១ រដូវកាល ពោលគឺនៅក្នុងរដូវកាល ២០២០-២០២១ ហើយក្រោយមកក៏បានផ្លាស់ទៅកាន់ក្លិប SH Shenhua នៃលីគប្រទេសចិន និងចុងក្រោយនេះកំពុងលេងនៅក្លិប Al-Wehda ក្នុងលីគ Saudi Pro League។
ទាក់ទងនឹងរឿងខាងលើ លោក Andrew Osimhen បានថ្លែងប្រាប់ Complete Sports យ៉ាងដូច្នេះថា៖
យ៉ាងក៏ដោយ ថ្មីៗនេះតាមរយៈប្រភពចុះផ្សាយដោយសារព័ត៌មានបរទេស គឺមានពាក្យចចាមអារ៉ាមថា Man UTD កំពុងតែគិតគូចង់បាន Victor Osimhen ជាថ្មីនៅទីផ្សារដោះដូរកីឡាកររដូវរងារនេះ ក្នុងគោលបំណងដើម្បីយករូបគេមកជំនួសកន្លែង Marcus Rashford ដែលទំនងជានឹងអាចចាកចេញពីក្លិប៕
ប្រភព៖ Sportbible