បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៤ នេះ ក្រុមហង្សក្រហម Liverpool បានបើកទ្វាកីឡដ្ឋាន Anfield របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Leicester City នៅក្នុងការប្រកួតសប្តាហ៍ទី ១៨ នៃក្របខណ្ឌ Premier League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ Liverpool ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះលើក្រុម Leicester City ក្នុងលទ្ធផល ៣ ទល់នឹង ១។
ក្នុងនោះ ៣ គ្រាប់របស់ Liverpool គឺរកបានដោយ Cody Gakpo នៅនាទីទី ៤៥+១, Curtis Jones នៅនាទីទី ៤៩ និង Mohamed Salah នៅនាទីទី ៨២ រីឯ ១ គ្រាប់របស់ Leicester វិញ គឺរកបានដោយកីឡាករ Jordan Ayew នៅនាទីទី ៦។
គួរបញ្ជាក់ថា Liverpool បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនៃតារាងចំណាត់ថ្នាក់ ក្រោយឆ្លងកាត់ ១៧ ប្រកួត ពួកគេឈ្នះ ១៣ ស្មើ ៣ និងចាញ់ ១ មាន ៤២ ពិន្ទុ ចំណែក Leicester វិញ កំពុងឈរនៅលេខរៀងទី ១៨ មាន ១៤ ពិន្ទុ។
សូមទស្សនាវីដេអូខាងក្រោម៖