អត់ដកថយទេ! Fabrizio Romano ថា Man UTD និង Chelsea នៅបន្តតាមយកតារាឆ្នើម Barca ម្នាក់នេះ

//s9.kh1.co/64/64e49d9603676958ac5a8db990882d51b99ac855.jpg
កីទ្បា

 ០៧-កញ្ញា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

Romano ថា Man UTD និង Chelsea នៅតែបន្តតាមដានតារាឆ្នើម Barca ម្នាក់នេះ

អង់គ្លេស៖ អ្នកកាសែត Fabrizio Romano ដែលជាប្រភពគួរឲ្យទុកចិត្តបាន បានបង្ហើបឲ្យដឹងថា ទាំងក្លិប Manchester United និង Chelsea នៅតែបន្តតាមដានស្ថានភាពរបស់ខ្សែបម្រើ Frenkie De Jong នៃក្លិប Barcelona ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Frenkie De Jong
ខ្សែបម្រើ Frenkie De Jong

ទីផ្សារដោះដូរកីឡាករនារដូវក្ដៅឆ្នាំ២០២២នេះបានបិទទ្វារជាផ្លូវការហើយ ក្នុងនោះទាំង Man UTD និង Chelsea បានទិញយកកីឡាករថ្មីៗរៀងខ្លួន។

ខ្សែបម្រើ Frenkie De Jong
ខ្សែបម្រើ Frenkie De Jong

យ៉ាងណាមិញ De Jong ដែលបដិសេធមិនចាកចេញពី Barcelona នោះកំពុងត្រូវភ្នែកក្លិបទាំងពីរជាខ្លាំងដោយលោក Erik Ten Hag ជាអតីតគ្រូរបស់គេ បច្ចុប្បន្នកំពុងដឹកនាំបិសាចក្រហម ចង់បានកីឡាករសញ្ជាតិហូឡង់រូបនេះតាំងពីលោកមកដឹកនាំដំបូងម៉្លេះ។

ខ្សែបម្រើ Frenkie De Jong
ខ្សែបម្រើ Frenkie De Jong

De Jong ឯណេះវិញនៅតែបង្ហាញគោលជំហរមិនចាកចេញពី Barca បើទោះបីជាក្លិបបានព្រមព្រៀងលក់គេឲ្យ Man UTD ហើយក៏ដោយ។ខណៈនោះដែរ Chelsea ក៏បានតាមដានគេដែរ។

ខ្សែបម្រើ Frenkie De Jong
ខ្សែបម្រើ Frenkie De Jong

Fabrizio Romano បានចុះផ្សាយពី De Jong ថា៖

ស្ថានភាពនៅតែស្ងប់ស្ងាត់។ Frenkie ចង់ស្នាក់នៅ Barca ដូច្នេះហើយទើបគ្មានការរីកចម្រើនលើការចរចា។ ពិតណាស់ Man United និង Chelsea នឹងនៅតែបន្តឃ្លាំមើលស្ថានភាពរបស់គេ ប៉ុន្តែពួកគេដឹងថា De Jong ចង់ស្នាក់នៅ Barca ។ វាអាចនឹងចំណាយពេលជាច្រើនខែ មុននឹងយើងបានដឹងពីភាពរីកចម្រើននៃការផ្ទេរនេះ។ United សង្ឃឹមថា Frenkie នឹងប្ដូរចិត្ត។ ជួនកាល ការតាមទិញយកកីឡាករកំពូលគឺតម្រូវឲ្យមានការអត់ធ្មត់ ដើម្បីរង់ចាំមើលថាតើ Frenkie នឹងប្ដូរចិត្តរបស់គេឬអត់។ ប៉ុន្តែវាមិនដែលកើតឡើងទេ ហើយនេះជាហេតុផលដែលពួកគេសម្រេចចិត្តប្រើលុយច្រើនក្នុងការទិញយក Casemiro ។

អ្នកកាសែត Fabrizio Romano
អ្នកកាសែត Fabrizio Romano
អ្នកកាសែត Fabrizio Romano

ប្រភព caughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T