បរទេស៖ រថយន្ដ.ព.ន្ល.ត់.អ.គ្គិ.ភ័.យខ្នាតតូច ត្រូវបានដាក់លក់នៅលើវេបសាយ Alibaba ក្នុងតម្លៃត្រឹមតែ២,៦០០ដុល្លារអាមេរិកប៉ុណ្ណោះ ដែលជាតម្លៃដ៏សមរម្យបំផុតរបស់ពិភពលោក និងមិនប៉ះពាល់ដល់បរិស្ថាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង រថយន្ដ.ព.ន្ល.ត់.អ.គ្គិ.ភ័.យ.នេះ មានឈ្មោះហៅថា Robeta និងអាចរត់ចម្ងាយពី៥០ម៉ែត្រ ដល់៦០ម៉ែត្រ ដោយការសាកអគ្គិសនី ខណៈមានតែកៅអីផ្នែកខាងមុខ សម្រាប់អ្នកបើកអង្គុយប៉ុណ្ណោះ។ ហើយវាភ្ជាប់មកជាមួយនឹង ភ្លើង LED មួកពាក់ការពារតូចមួយ និងបំពង់.ព.ន្ល.ត់.អ.គ្គិ.ភ័.យ.ចំនួនពីរ ដែលមានប្រវែង៦០ម៉ែត្រ រួមទាំងឧបករណ៍ផ្សេងៗទៀត ទុកប្រើប្រាស់ក្នុងការជួយសង្គ្រោះករណីស្រាលនៃ.អ.គ្គិ.ភ័.យ។
តួយ៉ាង វាមើលទៅមិនដូចរថយន្ដ.ព.ន្ល.ត់.អ.គ្គិ.ភ័.យ.ទាំងស្រុងឡើយ ប៉ុន្ដែវាក៏មិនមានន័យថា វាគ្មានប្រយោជន៍ដែរ។ ហើយសង្កេតឃើញរាល់ពេលមានករណី.អ.គ្គិ.ភ័.យ.កើតឡើងក្នុងតំបន់ចង្អៀតម្ដងៗ រថយន្ដ.ព.ន្ល.ត់.អ.គ្គិ.ភ័.យ.ខ្នាតធំទូទៅមានការពិបាកក្នុងការបើកចូល ដូច្នេះរថយន្ដ.ព.ន្ល.ត់.អ.គ្គិ.ភ័.យ Robeta ពិតជាមានប្រយោជន៍ណាស់។
យ៉ាងណាមិញ រថយន្ដ.ព.ន្ល.ត់.អ.គ្គិ.ភ័.យ Robeta នេះ មានភាពងាយស្រួលជាខ្លាំងក្នុងការប្រើប្រាស់ មិនថាក្មេងចាស់ ឬប្រុសស្រីទេ។ ហើយវាត្រូវបានគេរំពឹងទុកថា នឹងមានការជាវច្រើន ដើម្បីទុកសម្រាប់ប្រើប្រាស់ពេលមានអាសន្នក្នុងផ្ទះផងដែរ៕
ប្រភព: Odditycentral / Alibaba
សូមទស្សនារូបភាពខាងក្រោម៖