តើអ្វីជា MBTI ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមនុស្សភាគច្រើនតែងតែយល់ច្រឡំ ការពិតគឺ MBTI និយាយអំពីចំណូលចិត្តបុគ្គលម្នាក់ៗ មិនមែន សមត្ថភាពរបស់ពួកគេទេ។
MBTI គឺតំណាងឱ្យ Myers Briggs Type Indicator ដែលនេះគឺជាឧបករណ៍មួយ ដែលត្រូវបានប្រើជាញឹកញាប់ ដើម្បីជួយឲ្យបុគ្គលម្នាក់ៗ យល់អំពីចំណង់ចំណូលចិត្ត ក្នុងការប្រាស្រ័យទាក់ទងរបស់ពួកគេផ្ទាល់ និងពីរបៀបដែលពួកគេប្រាស្រ័យទាក់ទង ជាមួយអ្នកដទៃ។
![MBTI](https://s9.kh1.co/__image/w=650,h=296,q=100/5a/5aa12dbbfa33942b649ca54a87b1d5fff9fe5eb8.webp)
តើការយល់ដឹងពី MBTI របស់ខ្លួន មានអត្ថប្រយោជន៍អ្វីខ្លះ?
ការយល់ដឹង អំពី MBTI គឺអាចជួយឲ្យអ្នក យល់ដឹងពីខ្លួនឯងកាន់តែច្បាស់ ក៏ដូចជាចេះសម្របខ្លួននឹងអ្នកដទៃ ឬបរិយាកាសនៅជុំវិញខ្លួន ក្នុងជីវិតប្រចាំថ្ងៃផងដែរ។
ជាក់ស្តែង ជាមួយនឹងការស្រាវជ្រាវ មនុស្សជាង ២ លាននាក់ កំពុងប្រើប្រាស់ MBTI នៅជុំវិញពិភពលោក ដែលមនុស្សទាំងនោះគឺស្ថិតនៅក្នុងវ័យ ២០ឆ្នាំ ព្រោះតែវាបានជួយដល់ពួកគេច្រើនលើសពីការរំពឹងទុក។
![រូបតំណាង](https://s9.kh1.co/__image/w=650,h=460,q=100/af/afa298643da85db3ff47f66d40cb288f5c2dca52.jpg)
តើ MBTI ជាទូទៅ ត្រូវបានគេប្រើប្រាស់ ទៅលើអ្វីខ្លះ?
ការប្រើប្រាស់ទូទៅ សម្រាប់ MBTI រួមមានៈ
• ការអភិវឌ្ឍន៍ខ្លួនឯង និង ការធ្វើការជាមួយក្រុម
• ការអភិវឌ្ឍន៍ និង ទំនាក់ទំនងការងារ
• រចនាប័ទ្មទំនាក់ទំនង និង ការដោះស្រាយជម្លោះ
• រចនាប័ទ្មភាពជាអ្នកដឹកនាំ និង ការគ្រប់គ្រងការផ្លាស់ប្តូរ
• ការពិចារណាក្រុម និងវប្បធម៌អង្គការ
• ការដោះស្រាយបញ្ហាជាដើម។
![រូបតំណាង](https://s9.kh1.co/__image/w=650,h=434,q=100/74/74b4b7a4bf83d44ddcc8c543d279c8b7920ddacc.png)
ឧទាហរណ៍: អ្នកចូលចិត្តប្រើដៃស្តាំ ក្នុងការសរសេរ ហើយលទ្ធផលនៃអក្សរគឺ ស្អាត ងាយស្រួលសរសេរ ក៏ដូចជាធ្វើឲ្យអ្នកមានអារម្មណ៍ធម្មជាតិ ផ្ទុយទៅវិញ នៅពេលដែលអ្នកសរសេរឈ្មោះរបស់អ្នក ដោយដៃឆ្វេង លទ្ធផលនៃអក្សរនោះនឹងមិនស្អាត ក៏ដូចជាមានអារម្មណ៍ឆ្គង និងទាមទាឲ្យអ្នកផ្តោតអារម្មណ៍កាន់តែខ្លាំងផងដែរ ទាំងនេះបង្ហាញថាទម្លាប់នៃការសរសេរដៃស្តាំ ក្លាយទៅជាចំណង់ចំណូលចិត្តរបស់អ្នក។
ដូចគ្នាដែរ គោលបំណងនៃ MBTI គឺដើម្បីបង្កើនការយល់ដឹង អំពីចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក និងទទួលស្គាល់ពីរចនាប័ទ្មផ្សេងៗ ដែលអ្នកអាចនឹងមិនដឹង ឬអាចបន្ថែមបាន ដូចជាពី តម្លៃ និងគិតអំពីរបៀបដែលអ្នកអាចធ្វើវាបាន។
![រូបតំណាង](https://s9.kh1.co/__image/w=460,h=345,q=100/82/8273c54a1b674f75cf7be9d7f7b52a96b77e41b7.jpeg)
ដូច្នេះហើយ តើអ្វីជាចំណងចំណូលចិត្ត?
MBTI ប្រើមាត្រដ្ឋានជំនួន ៤ ដើម្បីនិយាយអំពីចំណូលចិត្ត ដែលនីមួយៗ មានចំណូលចិត្តចែកចេញជា ២ ផ្ទុយគ្នា រួមមាន:
១. Introvert និង Extrovert:
ទាំងពីរនេះ គឺចង់ផ្តោតទៅលើ « តើអ្នកទទួលបានថាមពលមកពីណា? »
![រូបតំណាង](https://s9.kh1.co/__image/w=544,h=317,q=100/ed/edf1bd683c1ed16996f0e9d35d9ee7ec029934ba.jpg)
២. Sensing និង Intuition:
ចង់ផ្តោតទៅលើ « តើព័ត៌មានប្រភេទណា ដែលអ្នកចូលចិត្តប្រើ? »
![រូបតំណាង](https://s9.kh1.co/__image/w=650,h=372,q=100/fb/fb01146a7067c5730e4c1948e663c234be4b64fe.jpg)
៣. Thinking និង Feeling:
ចង់ផ្តោតទៅលើ « តើអ្នកចូលចិត្តយកអ្វី មកប្រើដើម្បីធ្វើការសម្រេចចិត្ត? »
![រូបតំណាង](https://s9.kh1.co/__image/w=500,h=353,q=100/23/23da115556e8c86f97ad03803c34876313b7c51a.png)
៤. Judging និង Perceiving:
ចង់ផ្តោតទៅលើ « តើអ្នកដោះស្រាយ ជាមួយពិភពលោកជុំវិញខ្លួន អ្នកដោយរបៀបណា? »
![រូបតំណាង](https://s9.kh1.co/__image/w=290,h=174,q=100/1a/1ac50a0782ef5142a89db9f05110de7f0d400ed3.png)
ប្រភព : Internet