យុវជនជាកូនប្រុស ជួ.ល.ពួកម៉ាក.ឲ្យ.ស.ម្លា.ប់.ម្ដាយខ្លួន ព្រោះចង់នៅសេរីភាព

//s9.kh1.co/53/53c00ff7a79f4802eb65b48a3e230c353558967a.jpg
សង្គម

 ១៩-កញ្ញា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

យុវជនអាយុ១៧ឆ្នាំ បានជួលមិត្តភក្ដិចំនួន៥,០០០ដុល្លារអាមេរិក ក្នុងការចាត់ការម្ដាយរបស់ខ្លួន។

អាមេរិក៖ ឪពុកម្ដាយភាគច្រើន ដែលមានជីវិតមិនសមតាមបំណង តែងតែចង់ឲ្យកូនៗរបស់ខ្លួន មានជីវិតប្រសើរជាងខ្លួន ដោយមិនចង់ឃើញកូនៗលំបាកអ្វីឡើយ។ ហេតុដូច្នេះ ឪពុកម្ដាយតែងតែជម្រុញឲ្យកូនៗគ្រប់រូប ប្រឹងប្រែងសិក្សា ដើម្បីទទួលបានការងារល្អធ្វើនាថ្ងៃអនាគត។ ប៉ុន្ដែ ទន្ទឹមនឹងការជម្រុញនេះ អាចក្លាយទៅជាសម្ពាធដ៏ធ្ងន់ធ្ងរមួយទៅលើកូនៗផងដែរ។ ហើយនេះ គឺជារឿងរ៉ាវពាក់ព័ន្ធនឹងករណី.ឃា.ត.ក.ម្ម.របស់ស្ត្រីជាម្ដាយម្នាក់ មានឈ្មោះថា Tabassum Khan

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បន្ទាប់ពីលែងលះជាមួយនឹងស្វាមីរួចមក អ្នកស្រី Tabassum បានចាកចេញពីប្រទេសប៉ាគីស្ថាន ដើម្បីមករស់នៅក្នុងទីក្រុង Houston នៃសហរដ្ឋអាមេរិក ជាមួយកូនៗ ដើម្បីចាប់ផ្ដើមជីវិតថ្មី។ ហើយបើទោះបីជាអ្នកស្រីមិនមានទ្រព្យស្កុកស្ដម្ភដូចគ្រួសារដទៃក៏ដោយ ក៏អ្នកស្រីព្យាយាមជម្នះរាល់គ្រប់ឧបសគ្គ ដើម្បីផ្ដល់ឲ្យកូនៗនូវអ្វីដែលពួកគេចង់បានផងដែរ។

ខណៈអ្នកស្រីស្ថិតក្នុងអាយុ៤៣ឆ្នាំ កូនៗទាំងអស់របស់អ្នកស្រីលើកលែងតែម្នាក់ប៉ុណ្ណោះ បានចាកចេញពីផ្ទះ ដើម្បីចាប់ផ្ដើមជីវិតឯករាជ្យរៀងៗខ្លួន។ ហើយកូនម្នាក់ដែលរស់នៅជាមួយអ្នកស្រីនេះ គឺជាកូនប្រុសពៅអាយុ១៧ឆ្នាំ និងមានឈ្មោះថា Danish Minhas

តួយ៉ាង Danish គឺជាសិស្សឆ្នើមប្រចាំថ្នាក់ម្នាក់ ដែលទទួលបានការស្រលាញ់ចូលចិត្តពីគ្រូៗជាខ្លាំង និងធ្លាប់ធ្វើជាប្រធានថ្នាក់ រួមទាំងជាទីប្រឹក្សាសម្រាប់សិស្សៗដទៃទៀតផងដែរ។ ទន្ទឹមនឹងនេះ គេបានធ្វើឲ្យអ្នកស្រី Tabassum ដែលជាម្ដាយ មានមោទកភាពយ៉ាងខ្លាំងចំពោះគេ រហូតដល់គេបានទទួលរថយន្ដផ្ទាល់ខ្លួនមួយគ្រឿងពីម្ដាយ និងកាតធនាគារផងដែរ។

ចំពោះអ្នកស្រី Tabassum តែងតែរំពឹងខ្ពស់ពីកូនម្នាក់ៗ ដូច្នេះអ្នកស្រីបានតឹងរ៉ឹងជាខ្លាំងក្នុងការចិញ្ចឹមកូនៗ ដូចជាមិនអនុញ្ញាតឲ្យ Danish ចេញទៅខាងក្រៅជួបជុំមិត្តភក្ដិញឹកញាប់ឡើយ ដែលធ្វើឲ្យ Danish មានអារម្មណ៍មិនល្អទេ។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៩ ប៉ូលិសបានទទួលទូរសព្ទពី Danish ដោយប្រាប់ថា គេបានត្រឡប់មកផ្ទះ និងប្រទះឃើញម្ដាយដេក.ស្លា.ប់.ក្នុង.ថ្លុ.ក.ឈាម ក្នុងបន្ទប់ទទួលភ្ញៀវ ខណៈមានក្រណាត់គ្របលើផ្ទៃមុខ និងតួខ្លួនខាងលើ។

លុះពេលចុះទៅដល់ទីតាំងកើតហេតុ ប៉ូលិសបានរកឃើញថា អ្នកស្រី Tabassum ត្រូវបាន.ចា.ក់.ស.ម្លា.ប់.ជាច្រើន.កាំ.បិ.ត.លើរាងកាយជាច្រើនកន្លែង និងមានស្នាមម្រាមដៃនៅ.ក.ជើងរបស់អ្នកស្រី ដែលហាក់បីដូចជាមុនពេល.ស្លា.ប់ អ្នកស្រីបានព្យាយាមធាក់នរណាម្នាក់ ដែលកំពុងព្យាយាមចាប់ជើងរបស់អ្នកស្រីអីចឹង។ ហើយដំបូងឡើយ ក្រុមអ្នកស៊ើបអង្កេតបានគិតថា អ្នកស្រីទំនងជាត្រូវបានក្រុម.ចោ.រ.ចូ.ល.ប្ល.ន់.ក្នុងផ្ទះ.ស.ម្លា.ប់ ប៉ុន្ដែយ៉ាងណាក៏ដោយ មិនមានកម្ទេចឈើនៃទ្វារ ត្រូវបានបង្ហាញថា ក្រុម.ចោ.រ.គាស់ទ្វារចូលទេ។

បន្ថែមពីនេះទៀត អ្នកដែល.ស.ម្លា.ប់.អ្នកស្រី បានបន្យល់ទុកស្នាមម្រាមដៃដែលប្រលាក់.ឈា.ម នៅលើគន្លឹះទ្វារ និងនៅលើស្រោមសំបុត្រពណ៌សជាច្រើន ដែលទំនងជាអ្នក.ស.ម្លា.ប់.បានព្យាយាមស្វែងរកអ្វីមួយ ដើម្បីចាត់ការអ្នកស្រី។

ប៉ូលិស បានសង្កេតឃើញថា សម្លៀកបំពាក់របស់ Danish មានសភាពរៀបរយមែនទែន ដោយមិនមានស្នាមប្រលាក់.ឈា.ម.នៅពីលើឡើយ ដែលជាហេតុធ្វើឲ្យប៉ូលិសឆ្ងល់ថា ហេតុអ្វីបានជា Danish មិនមានសកម្មភាពស្ទុះទៅឱប.សា.ក.ស.ព.របស់ម្ដាយ ឬអង្រួន នៅពេលប្រទះឃើញម្ដាយស្លា.ប់.ភ្លាមៗ។ ចំពោះ Danish បានអះអាងថា រូបគេបានចេញក្រៅផ្ទះ សម្រាប់ការណាត់ជាមួយស្រីម្នាក់នាពេលយប់ និងត្រឡប់មកផ្ទះវិញ នាវេលាម៉ោង៤:០០ទាបភ្លឺ។

យ៉ាងណាមិញ ក្រោយពីធ្វើតេស្តលើស្នាមម្រាមដៃរួចមក បានបង្ហាញថា វាមិនមែនជាស្នាមម្រាមដៃរបស់ Danish ទេ ប៉ុន្ដែប៉ូលិសក៏មិនបានបោះបង់ចោលការសង្ស័យទាំងស្រុងលើ Danish ដែរ។ ហើយទីបំផុត ប៉ូលិសបាន.ចា.ប់.ឃា.ត់.ខ្លួន.យុវជនម្នាក់អាយុ១៨ឆ្នាំ ដែលមានឈ្មោះថា Nurum Mohamed និងត្រូវជាមិត្តរូមថ្នាក់របស់ Danish

នៅពេលដែលប៉ូលិស.ចា.ប់.ខ្លួន និងបញ្ជូនគេចូលទៅក្នុងរយន្ដ គេបានស្រែកប្រាប់ប៉ូលិសថា៖

ប្រាប់ Danish ផង ថាឲ្យគេទូរសព្ទមកខ្ញុំ។ ហើយជួយប្រាប់គេទៀតថា ខ្ញុំនឹងត្រូវចូលគុកហើយ។

Nurum Mohamed

ក្រោយមក ប៉ូលិសបានសង្កេតឃើញថា ដៃម្ខាងរបស់ Nurum មានពាក់ស្រោមដៃ និងនៅពេលដោះស្រោមដៃចេញ ក៏មានស្នាម.ដេ.រ.រ.បួ.សផងដែរ។ មិនយូរប៉ុន្មាន គេក៏បានសារភាពប្រាប់ប៉ូលិសថា Danish ជាអ្នកជួលឲ្យគេ.ស.ម្លា.ប់.អ្នកស្រី Tabassum ដោយនឹងទទួលបានប្រាក់ចំនួន៥,០០០ដុល្លារអាមេរិក ប្រសិនការងារជោគជ័យ។ ហើយគេទទួលបានប្រាក់ជាមុនចំនួន១,០០០ដុល្លារអាមេរិកពី Danish ផងដែរ។ បន្ទាប់ពីឃើញថាគេមាន.រ.បួ.ស.ក្នុងការបំពេញការងារ Danish ក៏បានសន្យាថានឹងឲ្យប្រាក់គុណនឹងពីរទៀតផង។

បើទោះបីជាមានការសារភាពពី Nurum ក៏ដោយ ក៏ Danish បានបដិសេធថាវាមិនមែនជាការពិតឡើយនិងបានកែប្រែរឿងរ៉ាវថា Nurum បានព្យាយាមចូល.ប្ល.ន់.គេ និងម្ដាយទៅវិញ។

យ៉ាងណាមិញ នៅទីបំផុត តុលាការបានសម្រេចកាត់ទោស Nurum ឲ្យជាប់ពន្ធនាគារយៈពេល៤០និង Danish រយៈពេល៥០ឆ្នាំ។ ប៉ុន្ដែរឿងរ៉ាវមិនបានបញ្ចប់ត្រឹមនេះទេ ដោយក្នុងឆ្នាំ២០១៧ Danish បានផ្ដល់ចម្លើយបន្ថែមថា រូបគេ និង Nurum បានរៀបចំការសម្ដែងចូល.ប្ល.ន់.ក្នុងផ្ទះដោយឲ្យ Nurum ធ្វើជា.ចោ.រ ហើយគេធ្វើជាកូនប្រុសក្លាហាន ចូលទៅជួយ.ស.ង្គ្រោះ.ម្ដាយពីកណ្ដាប់ដៃ.ចោ.រ ក្នុងគោលបំណងសង្ឃឹមថា ម្ដាយនឹងផ្ដល់សេរីភាពឲ្យគេច្រើនជាងនេះ។ ហើយគេអះអាងទៀតថា ករណីម្ដាយ.ស្លា.ប់ គឺជាការកើតឡើងដោយអចេតនាប៉ុណ្ណោះ។ មិនថាមានការផ្ដល់ចម្លើយច្រើនយ៉ាងណាក៏ដោយ ក៏គ្មានភស្តុតាងណាមួយ អាចបញ្ចាក់ពីភាពស្អាតស្អំរបស់ Danish ទេ ដូច្នេះមិនមានការសើរើការ.កា.ត់.ទោ.ស.ម្ដងទៀតឡើយ៕

រក្សាសិទ្ធិដោយ ខ្មែរឡូត

ប្រភព: anna solves / truecrimedaily

សូមទស្សនារូបភាពខាងក្រោម៖

យុវជន Danish
យុវជន Danish
យុវជន Nurum ជាមិត្តរួមថ្នាក់
យុវជន Nurum ជាមិត្តរួមថ្នាក់
យុវជន Danish និងស្ត្រីជាម្ដាយ
យុវជន Danish និងស្ត្រីជាម្ដាយ
យុវជន Danish និងស្ត្រីជាម្ដាយ
យុវជន Danish និងស្ត្រីជាម្ដាយ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/ec/ecc2dd915500aad4950346a049ea2e6174f62dea.jpg

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់ប្រជាពលរដ្ឋ​ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ អំពីការបិទផ្លូវលេខ៥៩៨​​បណ្តោះអាសន្ន​ដើម្បីដាក់លូ

 ១៣-កុម្ភៈ-២០២៥ 
 ៩ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T