ជីវិតប្ដីប្រពន្ធក្នុងរឿង «បងប្អូនទាំង១០» កាន់តែស្រស់បំព្រង មានកូនស្រីស្អាតខ្លាំង

//s9.kh1.co/fa/fab03bda8a61cc2fcd124af23e13399a20e49d31.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

កូនស្រីរបស់តារាសម្ដែងស្រី Kenix Kwok និងស្វាមី​ Frankie Lam ត្រូវបានគេសរសើរពីសម្រស់ដ៏ស្រស់ស្អាត មិនចាញ់ឪពុកម្ដាយនោះទេ

ហុងកុង៖ ថ្មីៗនេះ នៅក្នុងកម្រងរូបថតជាច្រើនសន្លឹករបស់ តារាសម្ដែងស្រី Kenix Kwok ដែលបានចែករំលែកនៅលើ Instagram ក្នុងឱកាសពិធីបុណ្យសែនព្រះខែកន្លងទៅនេះ បានបង្ហាញឲ្យឃើញ ពីមុខមាត់កូនស្រីរបស់ខ្លួនដ៏គួរឲ្យចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កូនស្រីរបស់តារាសម្ដែងស្រីរូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា Tania ព្រមទាំងបង្ហាញពីសម្រស់និងមុខមាត់ស្រទន់ និងសក់វែង ព្រមទាំងត្រូវបានគេមើលឃើញថា កូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់នេះ ​មាន​កម្ពស់​ដូច​ម្ដាយ ក៏ដូចជាមានមុខមាត់ស្រដៀងទៅនឹងម្ដាយផង និងឪពុកផង ដែលជាតារាសម្តែង លោក Frankie Lam

មិនត្រឹមតែប៉ុណ្ណោះ យោងតាមទំព័រល្បី​​Sinchew បានបង្ហាញថា Tania ដែលជាកូនស្រីរបស់តារាសម្ដែងទាំងពីររូបនេះ គឺមិនត្រឹមតែជាស្រីស្អាតប៉ុណ្ណោះទេ តែថែមទាំងមាន កំណត់ត្រាសិក្សាដ៏ល្អផងដែរ ខណៈដែលក្មេងស្រីរូបនេះ បានឈ្នះជើងឯកសិក្សាបីឆ្នាំជាប់ៗគ្នានៅសាលា និងបានធ្វើឲ្យឪពុកម្តាយ កាន់តែមានមោទកភាពយ៉ាងខ្លាំង៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kenix Kwok 
Kenix Kwok 
Kenix Kwok 
Kenix Kwok 
Kenix Kwok និងស្វាមី
Kenix Kwok និងស្វាមី
Kenix Kwok និងស្វាមី
Kenix Kwok និងស្វាមី
Kenix Kwok និងស្វាមី
Kenix Kwok និងស្វាមី
Kenix Kwok និងកូនស្រី
Kenix Kwok និងកូនស្រី
កូនស្រី Kenix Kwok
កូនស្រី Kenix Kwok
Kennix Kwok និងកូនស្រី ព្រមទាំងស្វាមី
Kennix Kwok និងកូនស្រី ព្រមទាំងស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T