ក្រសួងសាធារណការ ប្រើម៉ាស៊ីនរ៉ូប៉ូតទំនើប ត្រួតពិនិត្យប្រព័ន្ធលូ នៅក្នុងក្រុងសៀមរាប

//s9.kh1.co/c1/c1afa4dfdb5a1c8d4e6ec5b5e85e0400eaf3d952.jpg
សង្គម

 ១៤-កញ្ញា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

ម៉ាស៊ីនរ៉ូប៉ូតត្រួតពិនិត្យប្រព័ន្ធលូ ដែលជាបច្ចេកវិទ្យាទំនើបមានភ្ជាប់ ជាមួយកាមេរ៉ា អាចមើលឃើញស្ថានភាពជាក់ស្ដែងប្រព័ន្ធលូផ្ទៃខាងក្នុង ការកកស្ទះ ឬការខូចខាត​

សៀមរាប៖ ​កាលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ ក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូនៅក្នុងក្រុងសៀមរាប ខេត្ត សៀមរាប ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការចុះពិនិត្យនេះ មាន​ប្រើប្រាស់នូវម៉ាស៊ីនរ៉ូប៉ូតត្រួតពិនិត្យប្រព័ន្ធលូ ដែលជាបច្ចេកវិទ្យាទំនើបមានភ្ជាប់ ជាមួយកាមេរ៉ា អាចមើលឃើញស្ថានភាពជាក់ស្ដែងប្រព័ន្ធលូផ្ទៃខាងក្នុង ការកកស្ទះ ឬការខូចខាត ដើម្បីចាត់វិធានការដោះស្រាយបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យ និងចាត់វិធានការដោះស្រាយ ក៏ដូចជាស្វែង រកមូលហេតុនៃការបង្កឱ្យមានជំនន់ទឹកភ្លៀង ជន់លិចបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប បង្កការបាក់ច្រាំងដងស្ទឹងសៀមរាប និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២កន្លងទៅ។

​នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវថ្នល់របស់យើងទាំងអស់គ្នា សម្អាតចិញ្ចើមផ្លូវមុខផ្ទះឱ្យបានស្អាត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពីព្រោះសំរាមជាប្រភពនាំមកនូវកកស្ទះដល់ប្រព័ន្ធលូ ជាពិសេសកុំចាក់ដីខ្ពស់ជាងផ្លូវ ដែលអាចបង្កឱ្យមានការជន់លិច ធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាល និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍៕

https://s9.kh1.co/__image/w=650,h=434,q=100/c1/c1afa4dfdb5a1c8d4e6ec5b5e85e0400eaf3d952.jpg
https://s9.kh1.co/__image/w=650,h=434,q=100/5a/5a26116b524ac7bc60092658a9f7ddfd66bf487e.jpg
https://s9.kh1.co/__image/w=650,h=434,q=100/fd/fd361ee73661462d0b0e610e326f6e53c0a98207.jpg
https://s9.kh1.co/__image/w=650,h=434,q=100/64/6404ec2cd25e109d7e60f746c29caea216428d42.jpg
https://s9.kh1.co/__image/w=650,h=434,q=100/94/94610c08b8aba5cb6af60630adfe2ae15d58d186.jpg
https://s9.kh1.co/__image/w=650,h=434,q=100/9a/9a72711e4c59efb5e341f1cac70635d20891c7b7.jpg
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/4b/4bfd2108d2c6c8bb151b1edf2c8c8e41eea71839.jpg

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នឹងចាន់វិធានការជំនាញ ដើម្បីបង្ការ ទប់ស្កាត់ករណីគ្រោះ.ថ្នា.ក់ចរាចរណ៍ ដែលមានស្ថានភាពធ្ង.ន់.ធ្ង.រ និងស្នើពលរដ្ឋចូលរួមគោរពច្បាប់!

 ២១-មករា-២០២៥ 
 ២ល្ងាច · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T