រាជធានីភ្នំពេញ ៖ តារាចម្រៀងយុវវ័យ ណាំ ប៊ុណ្ណារ័ត្ន បើទោះបី លែងប្រឡូកក្នុងការងារសិល្បៈ ឲ្យខ្លាំងក្លាដូចមុនក្តី តែការងារចម្រៀងនេះ រូបលោកនៅបន្តរហូតដល់សព្វថ្ងៃ ទាស់ត្រង់មិនសូវចេញបទថ្មីៗដូចកាលពីប៉ុន្មានឆ្នាំមុនតែប៉ុណ្ណោះ រីឯប្រជាប្រិយភាពវិញនៅដដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ក្រៅពីអាជីពជាតារាចម្រៀងឯករាជ្យហើយនោះ តារាប្រុសរូបនេះក៏ត្រូវគេដឹងច្បាស់ថា កំពុងរកស៊ីខាងអចលទ្រព្យ លក់ផ្ទះនិងដីឡូត៍យូរឆ្នាំមកហើយ ជីវភាពវិញក៏មិនចាញ់តារាៗសម័យនេះប៉ុន្មានឡើយ មានផ្ទះធំ មានរថយន្តទំនើបជិះ ចំណែកឯជីវិតឯកជនវិញ បច្ចុប្បន្ននេះ រូបលោកមានចំណងដៃកូនប្រុសស្រី២នាក់ទៅហើយ។
យ៉ាងណាមិញ នៅស្ងាត់ៗស្រាប់តែ តារាចម្រៀងរូបនេះ បែរជាទម្លាយថា ឪពុកបង្កើតខ្លួនមានងារជាឯកឧត្តម តែរាល់ពេលគេដាក់ឈ្មោះនៅក្នុងទំនុកចម្រៀងបែរជា មិនឲ្យដាក់ងាររបស់ខ្លួនទៅវិញ ដាក់ត្រឹមជា«លោក» យ៉ាងសាមញ្ញទៅវិញ ដោយលោក ណាំ ប៊ុណ្ណារ័ត្ន ប្រាប់ឲ្យដឹងថា ៖
លោកប៉ាជាឯកឧត្តមមួយរូប តែពេលដែលគេដាក់ឈ្មោះក្នុងចម្រៀងនិពន្ធបទភ្លេង គាត់មិនឲ្យគេដាក់ទេ គាត់ថាដាក់ត្រឹមលោកបានហើយ ក្នុងសង្គមការងារផ្សេង សិល្បៈផ្សេង ខ្ញុំយល់ឣារម្មណ៌គាត់ ព្រោះគាត់ធ្លាប់ជាកូនកសិករ ការដាក់ខ្លួនគឺធ្វើឲ្យគេកាន់តែគោរព ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖




