សោ.ក.នា.ដ.ក.ម្ម.ដ៏ធំបំផុត ដែលធ្វើឲ្យប្រទេសគុយវ៉ែត ពេលរៀបការ លែងសង់រោងពីតង់កៅស៊ូ

//s9.kh1.co/b1/b1c5a4b856d1da478e1cfbbaea7bb2c3e94ad632.jpg
សង្គម

 ២៧-កញ្ញា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ជាក់ស្ដែង រោងរបស់កូនក្រមុំ មានមនុស្សសរុបទាំងអស់ជាង១០០នាក់ ប៉ុន្ដែជាអកុសល ស្រាប់តែរោងការត្រូវបានអណ្ដាតភ្លើង.ឆា.ប.ឆេះ.ស.ន្ធោ.ស.ន្ធៅ និងមានច្រកសម្រាប់ចេញតែមួយប៉ុណ្ណោះ។

គុយវ៉ែត៖ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៩ មានពិធីមង្គលការមួយ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅឯមជ្ឈិមបូព៌ានៃប្រទេសគុយវ៉ែត ខណៈប្រពៃណីសម្រាប់ពិធីមង្គលការ ត្រូវបានបែងចែកដាច់ដោយឡែកពីគ្នា ផ្អែកលើភេទ ដោយកូនក្រមុំ ភ្ញៀវស្រីៗ និងក្មេងស្រីៗ អបអរក្នុងរោងផ្សេង។ ចំណែករោងរបស់កូនកំលោះ ជាមួយភ្ញៀវប្រុសៗ ត្រូវបានប្រារព្ធធ្វើឡើង នៅកន្លែងផ្សេង ដែលមិនមានចម្ងាយឆ្ងាយពីកូនក្រមុំប៉ុន្មានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង រោងការរបស់កូនក្រមុំ មានមនុស្សសរុបទាំងអស់ជាង១០០នាក់ ដែលបានរាំលេងកម្សាន្ត ទទួលទានអាហារជុំគ្នា និងជជែកគ្នាលេងយ៉ាងសប្បាយរីករាយ ប៉ុន្ដែជាអកុសល ស្រាប់តែរោងការត្រូវបានអណ្ដាតភ្លើង.ឆា.ប.ឆេះ.ស.ន្ធោ.ស.ន្ធៅ និងមានច្រកសម្រាប់ចេញតែមួយប៉ុណ្ណោះ។ ដោយភាពស្លន់ស្លោ ភ្ញៀវបាននាំគ្នារត់គេច ដែលបណ្ដាលឲ្យមានហេតុការណ៍.ជា.ន់.គ្នាកើតឡើង និងមានភ្ញៀវជាច្រើន.ជា.ប់.គាំ.ង.ខាងក្នុងរោងការ។ ហើយរយៈពេលត្រឹមតែ៣នាទីប៉ុណ្ណោះ រោងការបាន.ឆា.ប.ឆេះ.អស់គ្មានសល់តែម្ដង។

ហេតុការណ៍ដ៏អាក្រក់នេះ បានធ្វើឲ្យស្ត្រី រួមទាំងក្មេងស្រីៗសរុបចំនួន៥៧នាក់ ស្លា.ប់.បា.ត់.ប.ង់.ជីវិត និង៩០នាក់.ទៀ.ត.រ.ង.រ.បួ.ស។ ហើយបន្ទាប់មក ប៉ូលិសបានបើកការស៊ើបអង្កេត និងមិនយូរប៉ុន្មានផង ក៏អាចរកឃើញជនបង្កហេតុ ដែលជាស្ត្រីម្នាក់មានឈ្មោះថា Nasra Yussef Mohammad al-Enezi អាយុ២៣ឆ្នាំ។

តួយ៉ាង នាង Nasra បានរៀបការជាមួយលោក Zayed Zafira អាយុ៣៦ឆ្នាំ ដែលជាកូនកំលោះ រៀបការប្រពន្ធទីពីរ ក្នុងពិធីមង្គលការនេះផ្ទាល់។  ហើយអ្នកទាំងពីរ មានកូនចំនួនពីរនាក់ជាមួយគ្នា ប៉ុន្ដែចំណងអាពាហ៍ពិពាហ៍ មានភាពរកាំរកូសជាខ្លាំង។

យោងតាមសាក្សីម្នាក់ ដែលត្រូវបានស្គាល់ថាជាអ្នកថែទាំក្នុងផ្ទះរបស់នាង Nasra បានឲ្យដឹងថា នៅយប់កើតហេតុ នាង Nasra បាន.ចា.ក់.ប្រេ.ងសាំ.ង.ជុំវិញរោងការ។ ហើយនៅពេលប៉ូលិសសួរចម្លើយ នាង Nasra បានសារភាពថា នាងពិតជាបាន.ចា.ក់.ប្រេ.ង.សាំ.ង និង.អុ.ជ.ភ្លើ.ង.ដុ.ត.រោងការមែន។ ប៉ុន្ដែក្រោយមក នាងបានបដិសេធវិញ និងប្រាប់់ថា នាងព្រមសារភាព ដោយសារតែមានការ.គំ.រា.មកំ.ហែ.ង។ ចំពោះទឹកដែលនាង.ចា.ក់.លើរោងការ មិនមែន.ប្រេ.ង.សាំ.ង ដែលវាគ្រាន់តែជាទឹក.ប.ណ្ដា.សា សម្រាប់ធ្វើពិធីមន្តអាគមខ្មៅប៉ុណ្ណោះ។

យ៉ាងណាមិញ នៅក្នុងប្រទេសគុយវ៉ែត បានអនុញ្ញាតឲ្យបុរសរៀបការប្រពន្ធលើសពីម្នាក់ ដោយស្របច្បាប់ ដូច្នេះមិនមែនជាបញ្ហាសម្រាប់ប្ដីរបស់នាង Narsa ទេ ក្នុងការរៀបការប្រពន្ធទីពីរ។ ចំណែកនាង Narsa វិញ បានអះអាងថា បុរសជាប្ដី រួមទាំងសាច់ញាតិ បាន.រំ.លោ.ភ.បំ.ពា.ន.លើ.រា.ង.កា.យ និង.ផ្លូ.វ.ចិ.ត្ត.របស់នាងផងដែរ។

ជុំវិញហេតុការណ៍នេះ ផ្អែកលើភស្តុតាង និងបញ្ហាផ្លូវចិត្តរបស់ Narsa អាជ្ញាធរបានចាត់ទុកថា ជាករណីកើតឡើង ដោយសារតែ.ច.ង់.ស.ង.សឹ.ក។ ហើយទោះបីជាយ៉ាងណាក៏ដោយ ប្ដីរបស់នាង Narsa និងប្រពន្ធទីពីរ អាចរួចផុតពីសេចក្ដី.ស្លា.ប់ក្នុងហេតុការណ៍.ភ្លើ.ង.ឆា.ប.ឆេះ.នេះ។

ទន្ទឹមនឹងនេះ មានប្រជាជនជាច្រើនក្នុងតំបន់ បានខឹងសម្បា និងទាមទារឲ្យមានការដាក់ទណ្ឌកម្មទៅលើនាង Narsa។ ហើយករណីរបស់នាង Narsa នេះត្រូវបានសន្និដ្ឋានថា ជា.ឃា.ត.ក.ម្ម.ដោយចេតនា។

យ៉ាងណាក្ដី ចំពោះការ.កា.ត់.ទោ.ស.ប្រ.ហា.រ.ជី.វិ.ត.ក្នុងប្រទេសគុយវ៉ែត គ្រួសាររបស់ជន.រ.ង.គ្រោះ.អាចលះបង់សិទ្ធិក្នុងការសងសឹក និងសម្របសម្រួលជាមួយនឹងជនបង្កហេតុបាន នៅតុលាការ។ ប៉ុន្ដែមិនមានគ្រួសាររបស់ជន.រ.ង.គ្រោះ.ណាម្នាក់ យល់ព្រមឡើយ។ ហើយករណីលើកលែងមួយទៀត គឺសម្រាប់ស្ត្រីកំពុងមានផ្ទៃពោះ ដែលនឹងមិនមានការ.កា.ត់.ទោ.ស.ប្រ.ហា.រ.ជី.វិ.ត.ទេ ដោយជំនួសមកការជាប់ពន្ធនាគារអស់មួយជីវិតវិញ។

នាង Nasra ក៏បានអះអាងដែរថា រូបនាងផ្ទាល់កំពុងមានផ្ទៃពោះកូនទីបី ជាមួយបុរសជាប្ដី ហើយសាច់ញាតិប្តីរបស់នាង ដែលធ្វើការនៅក្នុងពន្ធនាគារបានបង្ខំឲ្យនាងលេបថ្នាំ និងបណ្ដាលឲ្យ.រ.លូ.ត.កូនតែម្ដង។ ចំពោះសាច់ញាតិរបស់បុរសជាប្ដីត្រូវបានផ្ទេរទៅកាន់ពន្ធនាគារផ្សេង និងទទួលទោស។

មេធាវីរបស់នាង Narsa បានសង្ឃឹមថាតុលាការនឹងលើកលែងទោសដល់នាង Narsa ដោយសារតែអាយុរបស់នាងនៅក្មេង និងស្ថានភាព.ផ្លូ.វចិ.ត្ត ប៉ុន្ដែតុលាការយល់ឃើញថា មិនយុត្តធ័មសម្រាប់គ្រួសារ.ស.ព.ទេ។ ហើយមិនយូរប៉ុន្មាន បន្ទាប់ពីសោ.ត.នា.ដ.ក.ម្ម.នេះកើតឡើង ប្រទេសគុយវ៉ែត បានហាមឃាត់តង់កៅស៊ូ សម្រាប់សង់រោងមង្គលការក្នុងប្រទេស ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព។

នៅទីបំផុត លុះមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នាង Narsa ត្រូវបាន.កា.ត់.ទោ.ស.ប្រ.ហា.រ.ជី.វិត ដោយការព្យួ.រ.ក៕

រក្សាសិទ្ធិដោយ: ខ្មែរឡូត

ប្រភព: medium / coffeehouse crime / wiki

សូមទស្សនារូបភាពខាងក្រោម៖

នាង Narsa
នាង Narsa
ទិដ្ឋភាពបន្ទាប់ពីឆេះរួច
ទិដ្ឋភាពបន្ទាប់ពីឆេះរួច
ទិដ្ឋភាពបន្ទាប់ពីឆេះរួច
ទិដ្ឋភាពបន្ទាប់ពីឆេះរួច
ទិដ្ឋភាពបន្ទាប់ពីឆេះរួច
ទិដ្ឋភាពបន្ទាប់ពីឆេះរួច
ទិដ្ឋភាពបន្ទាប់ពីឆេះរួច
ទិដ្ឋភាពបន្ទាប់ពីឆេះរួច
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/ec/ecc2dd915500aad4950346a049ea2e6174f62dea.jpg

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់ប្រជាពលរដ្ឋ​ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ អំពីការបិទផ្លូវលេខ៥៩៨​​បណ្តោះអាសន្ន​ដើម្បីដាក់លូ

 ១៣-កុម្ភៈ-២០២៥ 
 ៩ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T