ហេតុផលពេញនិយម ដែលធ្វើឱ្យប្តីប្រពន្ធឆាប់លែងគ្នា

//s9.kh1.co/61/614cc5e39dd493b4635975021e859b2439113bba.jpg
នារី

 ០៤-តុលា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ហេតុផលទាំងអស់នេះហើយ ដែលជាហេតុផលដ៏ពេញនិយម ដែលធ្វើឱ្យប្តីប្រពន្ធឆាប់លែងគ្នាដោយគ្មានការស្តាយស្រណោះ។

យល់ដឹង៖ ប្តីប្រពន្ធសម័យនេះ ងាយរៀបការ ក៏ងាយលែងលះគ្នាដែរ ហើយភាគច្រើននៃការលែងលះគ្នា តែងតែមានហេតុផល ដែលធ្វើឱ្យមនុស្សពីរនាក់សម្រេចចិត្តបញ្ចប់នាមជាប្តីប្រពន្ធនឹងគ្នា ដោយគ្មានពាក្យថាស្តាយស្រណោះអ្វីចំពោះគ្នាសូម្បីតែបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ហេតុផលដ៏ពេញនិយមបំផុតសម្រាប់ប្តីប្រពន្ធសម័យនេះ ដែលធ្វើឱ្យឈានដល់ការបែកបាក់គ្នា គឺមិនមែនមកពីបញ្ហាអ្វីធំដុំឡើយ ភាគច្រើនគឺតែងតែកើតចេញពីការហេតុផលមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបធ្វើឱ្យប្រពន្ធចិត្តនៅក្មេងខ្ចីឆាប់លែងគ្នា។

ហេតុផលពេញនិយម ដែលធ្វើឱ្យប្តីប្រពន្ធឆាប់លែងគ្នា៖

១. អស់ចិត្តនឹងគ្នា

រូបតំណាង
រូបតំណាង

មនុស្សពីរនាក់ជាប្តីប្រពន្ធនឹងគ្នា នៅពេលដែលអស់ចិត្តស្រលាញ់គ្នាហើយ គឺចាប់ផ្តើមរករឿងគ្នា រហូតធ្វើឱ្យធុញទ្រាន់គ្នាទៅវិញទៅមក ទើបយកការលែងលះគ្នាធ្វើជាជម្រើសដ៏ល្អបំផុត ក្នុងការដោះស្រាយនៅក្នុងទំនាក់ទំនង តែបើមនុស្សពីរនាក់នៅស្រលាញ់គ្នា មិនថាមានបញ្ហាយ៉ាងណា គេក៏នៅតែតស៊ូបញ្ហាទាំងនោះជាមួយគ្នា។

២. មិនគោរពគ្នា

រូបតំណាង
រូបតំណាង

ជាប្តីប្រពន្ធនឹងគ្នា អ្វីដែលសំខាន់បំផុតនោះ គឺការដែលចេះគោរពគ្នាទៅវិញទៅមក ប៉ុន្តែបើមិនចេះគោរពគ្នា នៅជាមួយគ្នាយូរៗទៅនឹងមានតែបញ្ហាមិនចេះចប់ ហើយវាក៏ជាដើមហេតុ ដែលធ្វើឱ្យប្តីប្រពន្ធឈានទៅដល់ការលែងគ្នាបានផងដែរ ព្រោះថាមនុស្សម្នាក់ៗសុទ្ធតែមានតម្លៃរៀងៗខ្លួន មិនថាតែប្តីឬប្រពន្ធនោះទេ ដូច្នេះម្នាក់ៗគេតែងមានតម្លៃ និងកិត្តិយសរបស់គេ។

៣. ស្តាប់អ្នកដទៃជាង

រូបតំណាង
រូបតំណាង

ពិតណាស់ សព្វថ្ងៃនេះ ហេតុផលដែលធ្វើឱ្យប្តីប្រពន្ធឆាប់លែងលះគ្នា វាក៏អាចមកពីការដែលប្តីឬប្រពន្ធ​ ទៅស្តាប់អ្នកដទៃជាងស្តាប់ប្តីប្រពន្ធខ្លួនឯង ទើបអាចឱ្យសម្តីអ្នកដទៃចាក់រុកបានដោយងាយ ហើយបើបន្តនៅជាមួយគ្នាទៀត គឺមានតែភាពស្មុគស្មាញ និងការដែលមិនយល់ពីគ្នា ដូច្នេះជម្រើសដ៏ល្អសម្រាប់ប្តីប្រពន្ធ គឺមានតែការលែងគ្នា។

៤. ចង់ឈ្នះរៀងៗខ្លួន

រូបតំណាង
រូបតំណាង

ប្តីប្រពន្ធមិនថាស្រលាញ់គ្នាយ៉ាងណាទេ បើម្នាក់ៗតែងតែមានចិត្តចង់ឈ្នះគ្នារៀងៗខ្លួន ដោយមិនព្រមថយឱ្យគ្នាម្នាក់មួយជំហានទេនោះ ដំណោះស្រាយដ៏ល្អបំផុតដើម្បីទទួលបានជ័យជំនះទាំងពីរនាក់ គឺមានតែការលែងគ្នា ទើបវាក្លាយទៅជាហេតុផលដ៏ពេញនិយម សម្រាប់ប្តីប្រពន្ធសម័យនេះដែលឆាប់លែងគ្នា គឺមកពីចិត្តរឹងរៀងៗខ្លួន៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T