កម្ពស់ទឹកស្ទឹងសែនហក់ឡើងបន្តបន្ទាប់​ ខេត្តកំពង់ធំសម្រេចប្រកាស លើកពេលរៀបចំបុណ្យអុំទូក

//s9.kh1.co/7a/7aa8ef3ce961336116e4e08a35ba4c21d47c9f98.jpg
សង្គម

 ០៤-តុលា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

កម្ពស់ទឹកស្ទឹងសែនហក់ឡើង​ ខេត្តកំពង់ធំសម្រេចប្រកាស លើកពេលរៀបចំបុណ្យអុំទូក

កំពង់ធំ៖ នៅថ្ងៃទី ៤ ខែតុលានេះ រដ្ឋបាលខេត្តកំពង់ធំ បានសម្រេចប្រកាសលើកពេល ក្នុងការរៀបចំពិធីបុណ្យអុំទូក ដែលគ្រោងធ្វើនៅថ្ងៃទី ៩-១០ខែតុលានេះ ​ដោយសារស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកស្ទឹងសែនកំពុងហក់ឡើងជាបន្តបន្ទាប់ មិនអាចឲ្យទូកឆ្លងកាត់ក្រោមស្ពានបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រដ្ឋបាលខេត្តកំពង់ធំ បញ្ជាក់ថា ពិធីអុំទូកនេះនឹងរៀបចំនៅពេលដែលកម្ពស់ទឹកស្ទឹងសែន មានលក្ខណៈសមស្របអាចឱ្យរៀបចំពិធីបាន ជាមួយគ្នានោះ សម្រាប់កាលបរិច្ឆេទជាក់លាក់ រដ្ឋបាលខេត្ត នឹងជូនដំណឹងជាថ្មី។

គួរឱ្យដឹងដែរថា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅស្ថានីយវាស់កំពស់ទឹកស្ទឹងសែន ក្រុងស្ទឹងសែន មានកំពស់ ១៣,៩៥ម ដែលលើសកំពស់ឲ្យមានការប្រុងប្រយ័ត្នបឋម ០,៤៥ម ( កំពស់ប្រុងប្រយ័ត្នបឋម ១៣,៥០ម ) ស្ថានភាពបែបនេះបានធ្វើឲ្យទឹកចាប់ផ្តើមជន់លិចផ្លូវមួយចំនួននៅជុំវិញក្រុងស្ទឹងសែន និងនៅក្នុងក្រុងទឹកបានហូរចេញពីស្ទឹងជន់លិចផ្លូវមួយខ្សែ នៅមាត់ស្ទឹងនៅត្រង់ម្តុំផ្សារចាស់ ( ត្រើយខាងជើងនៃស្ទឹងសែន ) ប្រវែងប្រហែល ១០០ម៉ែត្រ មានកំពស់ប្រហែល១០ទៅ១៥សង់ទីម៉ែត្រ ។ ចំណែកឯខាងត្បូងស្ទឹងទឹកមិនទាន់មានការជន់លិចផ្លូវនៅឡើយទេ ដូចជា ៖ តាមផ្លូវ សាលាខេត្ត, ផ្សារថ្មី, មន្ទីរពេទ្យ, វិមានឯករាជ្យ និងមន្ទីរអង្គភាពនានា ៕

https://s9.kh1.co/__image/w=650,h=918,q=100/14/1456c0e345e54cfe49e519cb84d1891adae48cd5.jpg
https://s9.kh1.co/__image/w=650,h=366,q=100/fa/facca7c48eb97bd2b98cb6153513ef9122bc8c02.jpg
https://s9.kh1.co/__image/w=650,h=366,q=100/a3/a334954bffeb90d20bcf064d47d2e5b9af100216.jpg
https://s9.kh1.co/__image/w=650,h=366,q=100/c5/c567f2313f188692e061a6c7ddfe2e169c11500d.jpg
https://s9.kh1.co/__image/w=650,h=366,q=100/7d/7d36380c96712da83e34d74848e870430d0d6a95.jpg
https://s9.kh1.co/__image/w=650,h=366,q=100/bb/bbc50ef943da0fde5004fe7257983d37da72e6cc.jpg
https://s9.kh1.co/__image/w=650,h=366,q=100/68/68037ce6d6ffdb6254ce78e4689f415980b4d7c5.jpg
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T