ឥណ្ឌា និងប៉ាគីស្ថានកំពុងមានជម្លោះយ៉ាងតានតឹង បន្ទាប់ពីហេតុការណ៍បាញ់ស.ម្លា/ប់ភ្ញៀវទេសចរនៅនៅជ្រលងភ្នំ ឥណ្ឌា

//s9.kh1.co/15/15065efd84f278f63a02ab42e35eb2dcf13304c0.png
សង្គម

 ២៥-មេសា-២០២៥ ១២ល្ងាច · ៩ ម៉ោងមុន

នៅថ្ងៃទី 23 ខែមេសា ឆ្នាំ 2025 ឥណ្ឌា និងប៉ាគីស្ថានបានធ្លាក់ចូលក្នុងវិបត្តិការទូត បន្ទាប់ពីការវាយប្រហារភេរវកម្មនៅជ្រលងភ្នំ Baisaran

Wiki media៖ នៅថ្ងៃទី 23 ខែមេសា ឆ្នាំ 2025 ឥណ្ឌា និងប៉ាគីស្ថានបានធ្លាក់ចូលក្នុងវិបត្តិការទូត បន្ទាប់ពីការវាយប្រហារភេរវកម្មនៅជ្រលងភ្នំ Baisaran របស់ Kashmir ដែលបានសម្លាប់ភ្ញៀវទេសចរ 25 នាក់ និងអ្នកស្រុក 1 នាក់ បានបង្កឱ្យមនុស្សជាង 20 នាក់រងរបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/a8/a8c72042853e73cfc3c8bae3a1abf16d2c7afee6.webp

ក្រោយមក ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា គាំទ្រអំពើភេរវកម្មឆ្លងដែននេះ ហើយបានចាប់ផ្តើមចាត់វិធានការ ការដកហូតនូវទិដ្ឋាការប៉ាគីស្ថានទាំងអស់ ផ្អាកការចេញទិដ្ឋាការថ្មី បណ្តេញអ្នកការទូតប៉ាគីស្ថានចេញ​ ការបិទព្រំដែន Attari-Wagah ដោយបញ្ឈប់ពាណិជ្ជកម្មទ្វេភាគី និងការដកខ្លួនចេញពីសន្ធិសញ្ញាទន្លេ Indus​ ដែលជាកិច្ចព្រមព្រៀងចែករំលែកទឹកដ៏សំខាន់រវាងប្រទេសទាំងពីរ។

https://s9.kh1.co/__image/w=650,h=434,q=100/62/6266c0797c48c5621f649bc27cbcdb8dd831dd1f.webp

ខណៈដែលប៉ាគីស្ថានបានបដិសេធការចោទប្រកាន់ទាំងនេះ និងឆ្លើយតបជាមួយនឹងវិធានការដោយ ការបញ្ជូនអ្នកការទូតឥណ្ឌាចេញវិញ, ការបញ្ឈប់ធ្វើ Visaសម្រាប់ជនជាតិឥណ្ឌា, ការរឹតបន្តឹងពាណិជ្ជកម្ម និងការបិទអាកាសចរណ៍ និងច្រកព្រំដែន។ គណៈកម្មាធិការសន្តិសុខកាសែត (CCS) នៃរដ្ឋាភិបាលឥណ្ឌា ក៏បានអំពាវនាវដល់ពលរដ្ឋខ្លួនឱ្យជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន និងអំពាវនាវឱ្យអ្អ្នកដែលកំពុងស្ថិតនៅទីនោះ វិលត្រឡប់មកប្រទេសឥណ្ឌាវិញឲ្យកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។

https://s9.kh1.co/__image/w=650,h=434,q=100/5b/5b66b8bc998053815324feda144ce76962d717b5.webp

ឧប្បត្តិហេតុនេះបានបង្កើនភាពតានតឹងរវាងប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរ ដែលបង្កើនការព្រួយបារម្ភអំពីជម្លោះដែលអាចកើតមាន។ ការវាយប្រហារនេះ ក៏បានប៉ះពាល់ដល់វិស័យទេសចរណ៍នៅក្នុងតំបន់ផងដែរ ដោយភ្ញៀវទេសចរជាច្រើនចាកចេញពី Kashmir ។

https://s9.kh1.co/__image/w=650,h=434,q=100/aa/aac42053deb7d4269662e1e57a83d6aae6ca51e7.webp

ប្រភពពី៖ apnewas

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T