ស្ថានីយច្រោះសំអាតទឹកកខ្វក់ ខេត្តព្រះសីហនុ ត្រូវបានដំឡើងសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ពី៦ ៩០០ ទៅ ៣០ ០០០ ម៉ែត្រគូប/ថ្ងៃ

//s9.kh1.co/42/421e0c6c1a4b594c828384beb58170eb26692c99.jpg
សង្គម

 ០៨-តុលា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

ស្ថានីយច្រោះសំអាតទឹកកខ្វក់ ខេត្តព្រះសីហនុ ត្រូវបានដំឡើងសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ពី៦ ៩០០ ទៅ ៣០ ០០០ ម៉ែត្រគូប/ថ្ងៃ

ព្រះសីហនុ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យស្ថានីយច្រោះសំអាតទឹកកាកសំណល់ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើបទបង្ហាញពីស្ថានភាព និងសមត្ថភាព នៃស្ថានីយច្រោះសំអាតទឹកកខ្វក់ក្នុងខេត្តព្រះសីហនុស្ថិតលើផ្ទៃដីទំហំ ១៦,២ហិចតា។ ស្ថានីយនេះ ត្រូវបានដំឡើងសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ពី៦ ៩០០ ទៅ ៣០ ០០០ ម៉ែត្រគូប/ថ្ងៃ ដោយប្រើប្រាស់ប្រព័ន្ធ Aerated-Lagoons ដោយបំពាក់ម៉ូទ័របាញ់ខ្យល់ក្រោមទឹក (Blower aerator) និងម៉ូទ័របាញ់ខ្យល់លើទឹក (Surface aerator) ស្ថានីយបូមទឹកកខ្វក់ចំនួន០៤ ទីតាំង បូករួមនឹងបណ្តាញលូទឹកកខ្វក់ប្រវែង ៦៥,៨០គីឡូម៉ែត្រ ដែលគ្រប់ដណ្តប់ក្នុងសង្កាត់លេខ២ លេខ៣ និងលេខ៤ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយពីបានស្តាប់បទបង្ហាញ និងធ្វើការពិភាក្សា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដូចខាងក្រោម៖ ១. សិក្សាប្លង់គោលប្រព័ន្ធលូញែករវាងទឹកភ្លៀង និងទឹកកខ្វក់ ដែលអាចប្រមូលទឹកកខ្វក់ចេញពីគ្រប់ផ្ទះប្រជាពលរដ្ឋ រួចបញ្ជូនទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ ស្របតាមកំណើនរបស់ប្រជាជន និងពង្រីកសមត្ថភាពច្រោះសម្អាត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយគោរពតាមបទដ្ឋានបច្ចេកទេស ដើម្បីឱ្យស្របទៅនឹងគោលដៅប្រែក្លាយទីក្រុងព្រះសីហនុឱ្យក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចពហុបំណង។ ២. សិក្សាសមិទ្ធិលទ្ធភាព ក្នុងការតភ្ជាប់គ្នាជាបណ្ដាញរវាងប្រព័ន្ធច្រោះសម្អាតខ្នាតតូច និងប្រព័ន្ធច្រោះសម្អាតខ្នាតធំ ដែលមានស្រាប់។៣. សិក្សាប្រព័ន្ធស្ទាក់ចាប់សំរាមស្វ័យប្រវត្តិកម្មដើម្បីទប់ស្កាត់សំរាម តាមបណ្ដោយអូរ ដើម្បីកុំឱ្យចូលសមុទ្រ។៤. បន្តការងារថែទាំ-ប្រត្តិបត្តិការ ប្រព័ន្ធចម្រោះទឹកកខ្វក់ដែលមានស្រាប់ ក្នុងក្រុងព្រះសីហនុ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕  

https://s9.kh1.co/__image/w=650,h=434,q=100/72/72a0a27a3705d68caa075f5653e1180a542d1927.jpg
https://s9.kh1.co/__image/w=650,h=434,q=100/72/72183e236d7021f63e07f256848803c755f942b9.jpg
https://s9.kh1.co/__image/w=650,h=434,q=100/8f/8fbff51da56b2bd516ea960ee4b7565044489007.jpg
https://s9.kh1.co/__image/w=650,h=433,q=100/88/886bb536465e2e3bad6eb3e6b6cf260b5fe84bd8.jpg
https://s9.kh1.co/__image/w=650,h=434,q=100/08/08aef68e0b9969a0bd75c93e86e2c58489dffbe8.jpg
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T