តារា & កម្សាន្ដ
២០-តុលា-២០២២ ៣ល្ងាច · ២ ឆ្នាំមុនព្រឹកមិញនេះ ហាងគ្រឿងអលង្ការមួយកន្លែង ឈ្មោះ ជាងហេង វណ្ណអាន បានធ្វើការVote រហូតដល់ ១៤៩៨
ភ្នំពេញ៖ ព្រឹកមិញនេះ ហាងគ្រឿងអលង្ការមួយកន្លែង ឈ្មោះ ជាងហេង វណ្ណអាន បានធ្វើការVote រហូតដល់ ១៤៩៨ សម្លេងដល់ Miss Grand Cambodia ដែលកំពុងធ្វើការប្រកួតនៅឯប្រទេស ឥណ្ឌូនេសុី ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ខាងហាងគ្រឿង អលង្ការបាននិយាយថា៖
« ខ្ញុំផ្ទាល់បានស្គាល់ វត្តីមួយរយៈមកហើយដែរ គាត់ជាមនុស្សរួសរាយនិងមានទំនួលខុសត្រូវលើការងារមែនទែន ។ ពួកយើងក៏បានសហការគ្នាដើម្បី ផ្សព្វផ្សាយនូវ គ្រឿងអលង្ការថ្មីរបស់យើងសម្រាប់រដូវកាលចុងឆ្នាំនេះផងដែល មុនពេលគាត់ទទួលបានលទ្ធផលតំណាងកម្ពុជាចេញទៅក្រៅប្រទេស » ។
ខាងហាងបានបន្ថែមទៀតថា៖
« កំឡុងដែលពេលថតផ្សព្វផ្សាយផលិតផល វត្តីគឺតែងតែឆ្លៀតធ្វើការទាក់ទង ការងារនិងការត្រៀមខ្លួនប្រកួត ព្រមទាំងបង្ហាញពីឆន្ទះរបស់ខ្លួន ចង់នាំកេរ្ត៍ិឈ្មោះកម្ពុជាទៅលើឆាកអន្តរជាតិផងដែរ ។ ប៉ុន្តែអ្វីដែលធ្វើអោយខ្ញុំកាន់តែរំជួលចិត្តនោះ គឺក្រោយឃើញ វីដេអូ ដែលកម្មវិធី close door interview គាត់ ហើយគាត់បានរៀបរាប់ពីរឿងអតីតកាលរបស់គាត់ វាពិតជារឿងមួយមិនគួរអោយជឿ ដែលមនុស្សឆ្លងកាត់រឿងលំបាកជាច្រើនប៉ុន្តែនៅអាចញញឹម ហើយព្យាយាមចាប់យកក្ដីស្រមៃ និងស្វែងរកកិត្តិយសជូនកម្ពុជាទាំងមូល ។ ១៤៩៨ សម្លេង វាមិនមែនជាចំនួនច្រើនអីនោះទេ ប៉ុន្តែយើងធ្វើនេះ ព្រោះយើងចង់រួមចំណែកជួយដល់ នារីម្នាក់ដែលកំពុងកាន់ទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ និង ជាគម្រូដល់អ្នកគ្រប់គ្នាអោយចូលរួមសកម្មភាពលើកនេះ » ។
ម្ចាស់ហាងផ្ទាល់ក៏បានសំណូមពរទៅមហាជន អោយចូលរួមតាមវិធីសាស្ត្រគ្រប់យ៉ាង តាមលទ្ធភាព ដែលខ្លួនអាចធ្វើទៅបាន ដើម្បីជួយអោយដល់ Miss Grand របស់កម្ពុជាអាចចូលក្នុងចំណោម Top 10 ដោយស្វយ័ប្រវត្តិ ។
គួរបញ្ជាក់ផងដែល ហាងគ្រឿងអលង្ការជាង ហេង វណ្ណអាន មានទីតាំងនៅ ផ្ទះលេខ 159A ផ្លូវលេខ 215 មហាវិថីនេរុហ៏ សង្កាត់ផ្សារដេប៉ូ1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លេខទូរសព្ទ័ 010 555 551៕