ពិសេសមែន! ម៉ូតថ្មីរបស់ហាងពេជ្រមួយនេះ ធ្វើជាពិសេសសម្រាប់ តារាសម្តែងកញ្ញា សាន កុសុមៈ!

//s9.kh1.co/31/31be6e0ae9ec7720aa0a8dcdc53dd7d448412a98.jpg
តារា & កម្សាន្ដ

 ០៩-កុម្ភៈ-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

បន្ទាប់ពីជោគជយ័ជាមួយ Miss Grand Cambodia ពេជ្រវត្តី ក្នុងការផ្សព្វផ្សាយពីហាងគ្រឿងអលង្ការ ជាងហេង វណ្ណអាន ហាងមួយនេះក៏បានចាប់ផ្ដើមផ្សព្វផ្សាយម៉ូតថ្មីសម្រាប់ដើមឆ្នាំ២០២៣ នេះផងដែរ។

ភ្នំពេញ៖ បន្ទាប់ពីជោគជយ័ជាមួយ Miss Grand Cambodia ពេជ្រវត្តី ក្នុងការផ្សព្វផ្សាយពីហាងគ្រឿងអលង្ការ ជាងហេង វណ្ណអាន ហាងមួយនេះក៏បានចាប់ផ្ដើមផ្សព្វផ្សាយម៉ូតថ្មីសម្រាប់ដើមឆ្នាំ២០២៣ នេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើមឆ្នាំ2023 ភាពទាន់សម័យនៃគ្រឿងពេជ្រ ត្រូវបានបង្ហាញឡើងស្ទើរជុំវិញពិភពលោក ជាមួយម៉ូតមានត្បូងធំៗ ជាពិសេសសម្រាប់ចូលរួមកម្មវិធីតែម្តង ស្របពេលដែលហាងពេជ្ររបស់ខ្មែរយើង «ជាងហេង វណ្ណអាន» ក៏បានបញ្ចេញនូវម៉ូតថ្មីប្រភេទនោះដូចគ្នា។ ប៉ុន្តែអ្វីដែលពិសេសនោះ គឺការចេញម៉ូតលើកនេះមិនមែនសម្រាប់តែចូលរួមកម្មវិធីនោះទេ ថែមទាំងមានម៉ូតតម្លៃសមរម្យអាចប្រើប្រាស់ប្រចាំថ្ងៃបានថែមទៀតផង។

https://s9.kh1.co/__image/w=650,h=814,q=100/70/70c22519b2af3d89a2b3d677a5ad582f349f6d55.jpg

តាមការផ្ដល់សម្ភាសន៍ពីហាងលក់គ្រឿងអលង្ការ «ជាងហេង វណ្ណអាន» បានឱ្យដឹងថា៖

«ឆ្នាំថ្មី ពួកយើងបានត្រៀមនូវរឿងថ្មីៗជាច្រើនសម្រាប់ទីផ្សារ មិនថាម៉ូត តម្លៃពិសេសៗ លើសពីនេះទៀតនោះហាងបានជ្រើសរើសយកអ្នកផ្សព្វផ្សាយមានទាំងខ្មែរ និងបរទេស ថែមទាំងមានតារាសម្ដែងថ្មីមួយរូប ដែលមានកេរ្ត៍ឈ្មោះល្អ គ្មានរឿងអាស្រូវមកផ្សព្វផ្សាយនោះគឺកញ្ញា សាន កុសុមៈ មកបង្ហាញម៉ូតពិសេសជាងគេ ដែលខាងហាងបានត្រៀមទុក»។

«ជាងហេង វណ្ណអាន» បានបញ្ជាក់ថែមទៀតថា៖

«ម៉ូតរបស់ កុសុមៈ បានចំណាយពេលធ្វើយូជាងគេ ពិសេសនោះគឺប្រើប្រាស់ត្បូងកម្ររបស់ខ្មែរយកមកធ្វើថែមទៀតផង។ ដូចនេះបើលោកជំទាវ ឯកឧត្តម ជាពិសេសសម្រាប់អ្នកដែលរកកាដូរមានតម្លៃជូនមនុស្សជាទីស្រលាញ់ ឱ្យសាកសមនឹងទំហំចិត្តនោះ អ្នកពុំគួររំលងម៉ូតដែលបង្ហាញដោយអតីតធីតាឯកសង្រ្កាន្តរូបនេះទេ។ ក្រៅពីការប្រើត្បូងពេជ្រ និងត្បូងកម្រល្អបំផុតនោះ អត្ថន័យកិត្តិយស និងភាពសមញ្ញបែបថ្លៃថ្នូរ ត្រូវបានបង្កប់ចូលយ៉ាងជ្រាលជ្រៅថែមទៀតផងក្នុងការឆ្នៃម៉ូតមួយនេះ»។

https://s9.kh1.co/__image/w=650,h=814,q=100/ba/ba4559590cf265ba20ecb41070309cd7c7e1315d.jpg
https://s9.kh1.co/__image/w=650,h=814,q=100/7a/7a9d330bd92e8ee6f3a924a34d7195e0ca5dd3f7.jpg

គួរ​ឱ្យដឹងផងដែរថា «ជាងហេង វណ្ណអាន» ជាហាងលំដាប់ឆ្នៃម៉ូតពេជ្រមួយក្នុងក្រុងភ្នំពេញ ដែលទទួលបាននូវការគាំទ្រ និងអតិថិជនធំៗជាមន្ត្រី និងអ្នកជំនួញជាច្រើនរូប។ នេះគឺដោយសារតែ​គុណភាព និងទំនុកចិត្ត គឺជារឿងមួយដែលហាងតែងតែប្រកាន់ខ្ជាប់ជានិច្ចតាំងពីដើមមក ដូចនេះទើបហាងប្រើប្រាស់តែពេជ្រសុទ្ធ និងត្បូងកម្រល្អបំផុត ដើម្បីឆ្នៃម៉ូតជូនអតិថិជន។

ដូច្នេះសម្រាប់អតិថិជនដែលកំពុងរកមើលគ្រឿងពេជ្រជូនមនុស្សជាទីស្រលាញ់ សម្រាប់ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ថ្ងៃទី ១៤ កុម្ភៈ ខាងមុខនេះ ឬនៅក្នុងឱកាសពិសេសណាមួយ ម៉ូតដើមឆ្នាំថ្មីដែល «ជាងហេង វណ្ណអាន» បានត្រៀមនេះ គឺពិតជាល្អ និងសាកសមបំផុត។

https://s9.kh1.co/__image/w=650,h=442,q=100/08/0881e8c7ba3fbf6d273346d99139739d560a63e8.jpg

ទំនាក់ទំនងមើលម៉ូតផ្សេងទៀត លោកអ្នកអាចអញ្ញើញមកកាន់ទីតាំងដោយផ្ទាល់ ដែលមានអាស័យដ្ឋាននៅ៖ ផ្ទះលេខ 159A ផ្លូវលេខ215 មហាវិថីនេរុហ៍ សង្កាត់ផ្សារដេប៉ូ1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 010 555 551 / 017 555 551៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T