អង់គ្លេស៖ ភ្នាក់ងាររបស់ Facundo Pellistri គឺលោក Edgardo Lasalvia បានបង្ហើបឲ្យដឹងថា កីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយ រូបនេះអាចនឹងចែកផ្លូវជាមួយ Manchester United នៅខែមករាខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សPellistri ដែលមានវ័យ២០ឆ្នាំបានផ្ទេរមកកាន់ Manchester United កាលឆ្នាំ២០២០ ដោយត្រូវក្លិបដាក់ឲ្យ Alaves ខ្ចីជើងចំនួនពីររដូវកាលមកហើយ។
នៅរដូវកាលថ្មីនេះ រូបគេបានត្រឡប់មកចូលរួមជាមួយបិសាចក្រហមវិញតែបែរជាគ្មានកន្លែងឲ្យលេងនោះទេ ហើយកាលពីការប្រកួតទេសចរណ៍មុនបើករដូវកាល Pellistri ក៏បានរងរបួសកជើងផងដែរ។
លោក Erik Ten Hag បានដាក់ឈ្មោះ Facundo Pellistri ក្នុងបញ្ជីកីឡាករក្នុងក្រុមសរុប៩ប្រកួត តែមិនដែលដាក់ឲ្យគេចូលលេងលើទីលាននៅការប្រកួតផ្លូវការណាមួយឡើយ។
លោក Lasalvia បាននិយាយថា៖
ប្រភព៖ sportskeeda