បរទេស៖ លោក Erik ten Hag ត្រូវបានគេរាយការណ៍ថា កំពុងមានទំនាក់ទំនងយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងការទៅដឹកនាំក្លិប AS Roma នៃលីគ Serie A របស់ អ៊ីតាលី បន្ទាប់ពីលោកទើបតែចាកចេញពី Manchester United បាន ២ សប្តាហ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្លិបរហស្សនាមចចកបណ្តើកូន AS Roma គឺមិនទាន់មានអ្នកចាត់ការថ្មីចូលដឹកនាំនៅឡើយទេ បន្ទាប់ពីពួកគេបានចែកផ្លូវគ្នាជាមួយអ្នកចាត់ការចាស់លោក Ivan Juric កាលពីពេលថ្មីៗនេះ ដោយសារតែលោកបានដឹកនាំ Roma ឱ្យធ្លាក់ទៅឈរលេខ ១២ ឯណោះ ក្នុងលីគ Serie A របស់ អ៊ីតាលី។
ដោយឡែក លោក Ten Hag វិញ បច្ចុប្បន្នក៏មិនទាន់មានការងារធ្វើនៅឡើយដែរ ក្រោយលោកចែកផ្លូវគ្នាជាមួយនឹងក្រុមបិសាចក្រហម ប៉ុន្តែថ្មីៗនេះបុរសសញ្ជាតិ ហូល្លង់ វ័យ ៥២ ឆ្នាំត្រូវបានគេរាយការណ៍ថា លោកកំពុងត្រូវបាន Roma ចាប់អារម្មណ៍ចង់បានយកទៅជំនួសកន្លែងលោក Ivan Juric។
ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន អ៊ីតាលី La Gazzetta dello Sport បានអះអាងថា បច្ចុប្បន្នលោក Ten Hag ហាក់មិនសូវចង់ចាប់យកឱកាសនេះឡើយ ដោយសារតែលោកមិនចង់ទទួលរងសម្ពាធខ្លាំង ក្នុងអំឡុងពេលដែល Roma កំពុងស្ថិតនៅក្នុងស្ថានភាពមិនល្អបែបនេះ។
ប្រភព៖ Sportbible