បរទេស៖ យោងតាមការចុះផ្សាយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានចុះផ្សាយថា ខ្សែប្រយុទ្ធរបស់ AC Milan កីឡាករ Rafael Leao អាចនឹងយល់ព្រមទទួលយកសំណើផ្ទេរមកក្លិបអ្នកមានបុណ្យ FC Barcelona។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ កាលពីដើមរដូវកាលកន្លងទៅ Barcelona ត្រូវបានគេចុះផ្សាយព្រោងព្រៀតថា ពួកគេចង់បានសម្លឹងឃើញខ្សែប្រយុទ្ធស្លាប ២ នាក់ដើម្បីមកពង្រឹងក្រុម ក្នុងនោះមាន Nico Wiiliams របស់ Athletic Bilbao និងខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ Rafael Leao។
យ៉ាងណាក៏ដោយ ថ្មីៗនេះលោក Fabrizio Romano បានចុះផ្សាយថា Barcelona ឥឡូវនេះហាក់ពេញចិត្តលើ Leao ជាង Nico Williams ខណៈ Leao ផ្ទាល់ ឥឡូវនេះរូបគេក៏កំពុងមានបំណងចង់ផ្លាស់មកកាន់ទឹកដី Camp Nou ផងដែរ។
គួរបញ្ជាក់ថា Leao គឺនៅសល់កុងត្រារយៈពេល ៤ រដូវកាលទៀតជាមួយ AC Milan ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨៕
ប្រភព៖ Fabrizio Romano