តន់ ចន្ទសីម៉ា ត្រូវបានសម្ព័ន្ធក្រុមហ៊ុន ANDAMI Group របស់កូរ៉េជ្រើសរើសជា Brand Ambassador!

//s9.kh1.co/28/28186d4caef16f270a5f15981f0999f04857f4f7.jpg
តារា & កម្សាន្ដ

 ០២-វិច្ឆិកា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

សម្ព័ន្ធក្រុមហ៊ុន ANDAMI Group ដែលជាក្រុមហ៊ុនធំមួយរបស់ប្រទេសកូរ៉េ បានសម្រេចជ្រើសរើសកំពូលតារាចម្រៀងក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កញ្ញា តន់ ចន្ទសីម៉ា ជា Brand Ambassador។

ភ្នំពេញ​៖ សម្ព័ន្ធក្រុមហ៊ុន ANDAMI Group ដែលជាក្រុមហ៊ុនធំមួយរបស់ប្រទេសកូរ៉េ បានសម្រេចជ្រើសរើសកំពូលតារាចម្រៀងក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កញ្ញា តន់ ចន្ទសីម៉ា ជា Brand Ambassador តំណាងឱ្យផលិតផលរបស់ខ្លួន ក្នុងការឈានជើងចូលមកក្នុងទីផ្សាររបស់ព្រះរាជាណាចក្រកម្ពុជា ពិធីចុះហត្ថលេខា បានធ្វើឡើងកាលពីដើមចុងសប្ដាហ៍កន្លងទៅនៅអាគារ Morgan កោះពេជ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=435,q=100/b0/b071ffdc455f9382875baa86d1385c0ccf482570.jpg
https://s9.kh1.co/__image/w=650,h=435,q=100/fc/fcf4356c467ba9a6d151f4ec195b6e3308ed0b16.jpg

ANDAMI Group គឺជាក្រុមហ៊ុនបច្ចេកទេសដ៏ធំនៅប្រទេសកូរ៉េខាងត្បូង ដែលមានជំនាញ និងបទពិសោធន៍ជាង ២០ឆ្នាំនៅក្នុងវិស័យឧស្សាហកម្មផលិតចំណីអាហារ និងភេសជ្ជៈ ឧស្សាហកម្មឡូជីស្ទីកចំណីអាហារកក និងឧស្សាហកម្មផលិត និងចែកចាយអាហារវេចខ្ចប់។

https://s9.kh1.co/__image/w=650,h=434,q=100/ae/aea889720dd0fafe5c996ff968df0844d8fc8101.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ec/ec229dd26a2b4d645389882790795320866378d2.jpg

នាពេលឆាប់ៗខាងមុខនេះ សម្ព័ន្ធក្រុមហ៊ុន ANDAMI Group នឹងឈានជើងចូលមកកាន់ទីផ្សារប្រទេសកម្ពុជា លើការបង្កើតរោងចក្រកែច្នៃអាហារ ជាពិសេសគឺផលិតផលទឹកផ្លែឈើ និងដំណាប់នៅក្នុងប្រទេសកម្ពុជា នាំចេញទៅប្រទេសកូរ៉េខាងត្បូង ជប៉ុន ចិន សាំងហ្គាពួរ និងហុងកុង។ល។

https://s9.kh1.co/__image/w=650,h=434,q=100/1a/1aaabbfbff8c964d4350184d9828194901f44a14.jpg
https://s9.kh1.co/__image/w=650,h=976,q=100/91/91a1c5bb3f3cbc8a407663b5540fbf4ffc1bab9c.jpg

ជាមួយនឹងការងារជា Brand Ambassador កញ្ញា តន់ ចន្ទសីម៉ា និងត្រូវធ្វើការងារជាច្រើនជាមួយក្រុមហ៊ុនកូរ៉េក្នុងនាមជាផ្សព្វផ្សាយផលិតផលក្រុមហ៊ុនតាមការព្រមព្រៀងគ្នា។ នេះជាជោគជ័យថ្មីមួយទៀតរបស់កញ្ញា តន់ ចន្ទសីម៉ា បន្ទាប់ពីប្រជាប្រិយភាពរបស់នាងកាន់តែទទួលបានការគាំទ្រខ្លាំងវ៉ាដាច់គេ។ បែបណាក្ដី ហ្គាឡាក់ស៊ី ណាវ៉ាត្រា មិនបានទម្លាយពីតម្លៃខ្លួនរបស់កញ្ញា តន់ ចន្ទសីម៉ា លើកការងារជា Brand Ambassador ជាមួយ ANDAMI Group នៅឡើយទេ៕

https://s9.kh1.co/__image/w=650,h=473,q=100/1d/1d5ee9a07baa25f3f68f23b7906d13254b97ba84.jpg
https://s9.kh1.co/__image/w=650,h=488,q=100/55/552016a7aac87880572154dbe93fac2f7de80200.jpg
https://s9.kh1.co/__image/w=650,h=488,q=100/64/642936d76579d8b59a4c998292f2c8512f7cc578.jpg
https://s9.kh1.co/__image/w=650,h=867,q=100/ae/ae634d5e93e969705572720abafb9d5263d662dc.jpg
https://s9.kh1.co/__image/w=650,h=650,q=100/ed/ed215a9f3b2563ee7c1987baad48dca0eb1b4a82.jpg
https://s9.kh1.co/__image/w=650,h=434,q=100/18/18eb4df6b18249c573d2ccf2356d89e9d4c1e732.jpg
តន់ ច័ន្ទសីម៉ា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T