ចម្រៀងសុទ្ធតែSweet តែជីវិតពិត មិនល្អដូចចម្រៀង មុននេះ Noly ប្រកាសថា លែងលះនឹងប្រពន្ធស្អាតយូរហេីយ

//s9.kh1.co/9f/9fff5719ad0bdcf58b825e89e0b5175d4d1b0cf3.jpg
តារា & កម្សាន្ដ

 ០២-វិច្ឆិកា-២០២២ ៧ល្ងាច · ២ ឆ្នាំមុន

ស្រលាញ់គ្នាសុខៗ ស្រាប់ងតែ ថ្មីៗនេះ ភរិយា Noly ទម្លាយថាបែកបាក់គ្នាហើយ។

ភ្នំពេញ៖  ជឿជាក់ថា បងប្អូនជាច្រើនប្រាកដជាបានស្គាល់រួចមកហើយ ពីតារាប្រុស Original Song សម្លេងផ្អែម លោក Noly ដែលភាគច្រើន ហ្វេនៗសម្គាល់ថា គ្រប់បទចម្រៀងរបស់លោកភាគច្រើនជាបទបែបមនោសញ្ជេតនាបែប ស្វីតៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងមិញ បើនិយាយពីជីវិតឯកជនរបស់លោកវិញ ថ្មីៗនេះស្រាប់តែធ្លាយដំណឹង បែកបាកគ្រួសារជាមួយ បានលែងលះនឹងប្រពន្ធស្អាតយូរហេីយផងដែរ ដោយក្នុងនោះ អតីតភរិយារបស់លោកបានបង្ហោះសារបញ្ជាក់យ៉ាងដូច្នេះថា៖

  មាន​ដំណឹងមួយ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​… ប្រហែល​ជា​បងៗមួយចំនួនដឹងហេីយ​ថា​ខ្​ញុំ​និង​ #Noly បាន​លែងលះជាច្រេីន​ខែ​មក​ហេីយ​ ចឹង​សុំ​បង​អូន​ដែល​មិន​ដឹង​ឈប់​comment ឫយក​ខ្ញុំ​ទៅ​ទាក់ទង​និង​គាត់​ទៀត​ទៅ​ ពួក​យេីង​បាន​ចប់​គ្នា​ហេីយ​​ ដេីរ​ផ្លូវ​រៀង​ខ្លួន​ មាន​ជីវិត​រៀង​ខ្លួន​ យូរមកហេីយ​ ហេីយ​រាល់ថ្ងៃ​កូន​ខ្ញុំ​ជា​អ្នក​មេីលថែ​រក្សារ​ សង្ឃឹមថា​បង​អូន​និង​យល់​ឈប់​ច្រលំ   សម្រាប់​មូលហេតុសុំមិននិយាយឡេីង​ព្រោះរឿង​បានចប់ហេីយ

សារ អតីតភរិយា Noly

ក្នុងនោះ ក្រោយពីបានឃើញ មានការបង្ហោះបែបនេះហើយ ក៏មានហ្វេនៗជាច្រើនចូលរួមសោកស្តាយ ក៏ដូចជាមានការបារម្ភ ដល់អាយដលរបស់ពួកគេ ផងដែរ ដោយហេតុថាកន្លងទៅ អ្នកទាំងពីរក៏ធ្លាប់ជាគ្រួសារដ៏ល្អូកល្អើន សម្រាប់ឲ្យហ្វេនៗឃើញជារឿយៗ៕

សូមទស្សនារូបភាពខាងក្រោម៖

Noly 
Noly 
 អតីតភរិយាNoly
 អតីតភរិយាNoly
Noly និង អតីតភរិយា
Noly និង អតីតភរិយា
សារបង្ហោះ អតីត ភរិយា Noly
សារបង្ហោះ អតីត ភរិយា Noly
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T