Miss Grand ឆ្នាំមុន បង្ហើបថា មិនបានរកចំណូលរាប់លាន ដូច Nawat ធ្លាប់ប្រាប់

//s9.kh1.co/88/88243fe2bb3ea0bf54a6bc4ac8fcdac397e600d8.jpg
តារា & កម្សាន្ដ

 ០៣-វិច្ឆិកា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ទីបំផុត អគ្គនាយកក្រុមហ៊ុនប្រធាន Miss Grand វៀតណាម បានលើកឡើង អំពី​កិច្ច​សន្យា​ពាណិជ្ជកម្ម​ ជាមួយនឹងនាង Thuy Tien ដោយបានប្រាប់ថា នាងមិន​បានរក​ប្រាក់​ចំណូលប្រមាណ ៧០ ពាន់​លាន​ដុង​ នោះទេ។

វៀតណាម៖ ថ្មីៗនេះ យោងតាមសារព័ត៌មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា ខាងអគ្គនាយកក្រុមហ៊ុន Golden Lotus ដែលប្រធានបវរកញ្ញាMiss Grand វៀតណាម បានបដិសេធព័ត៌មានដែលថា Miss Grand International ២០២១ នាង Nguyen Thuc Thuy Tien បានរកចំណូលរហូត ដល់ទៅ ៧០ ពាន់លានដុង (ប្រហែល ២,៨ លានដុល្លារ) អំឡុងពេលកាន់តំណែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អគ្គនាយកក្រុមហ៊ុននេះ បាននិយាយថា ចំនួនខាងលើនេះ គឺគ្រាន់តែជាការលេងសើចរបស់លោក Nawat Itsaragrisil ដែលជាប្រធាន Miss Grand International (MGI) តែប៉ុណ្ណោះ។ បើទោះ​បីជាយ៉ាង​ណា នៅក្នុងនោះ ក៏មិន​បាន​ប្រកាស​ពី​តួលេខ​ជាក់​លាក់ ​អំពី​ប្រាក់​ចំណូល​របស់នាង Thuy Tien កាលពីពេល​កន្លង​មក​ នោះទេ។

ជាពិសេស ក្រុមហ៊ុនមួយនេះ ថែមទាំងបានលើកឡើងថា៖

ក្រុមហ៊ុនរបស់យើងកាន់កិច្ចសន្យាពាណិជ្ជកម្មរបស់ Thuy Tien នៅវៀតណាម។ ខ្ញុំដឹងថា តម្លៃកិច្ចសន្យាគឺប៉ុន្មាន។ ហើយអ្វីដែលលោក Nawat បានចែករំលែកជាមួយប្រាក់ចំណូលរបស់ Tien ចំនួន ៧០ ពាន់លានដុង ក៏ជារឿងកាលពីប៉ុន្មានខែមុនដែរ ដែលវាអាចជារូបភាពមួយ ក្នុងការរួមចំណែករបស់ Tien ដែលបានបង្កើតគុណតម្លៃណាមួយ នៅក្នុងផ្នែកផ្សេងទៀតនៃ Miss Grand International។

អគ្គនាយកក្រុមហ៊ុន

គួររំឮកផងដែរថា កាលពីមុននោះ លោក Nawat Itsaragrisil បានលាតត្រដាងថា នាង Thuy Tien រកចំណូលបានយ៉ាងហោចណាស់ ៧០ ពាន់លានដុង ក្នុងអំឡុងពេលកាន់តំណែង ដែលប្រាក់ចំណូលរបស់នាង គឺបានមកពីការចូលរួមក្នុងព្រឹត្តិការណ៍នានា ធ្វើការជាអ្នកតំណាងសម្រាប់ម៉ាកយីហោល្បីៗក្នុងស្រុក និងអន្តរជាតិជាច្រើន៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Miss Grand International 2021
Miss Grand International 2021
Miss Grand International 2021
Miss Grand International 2021
Nawat
Nawat
Nawat
Nawat
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T