កូរ៉េខាងត្បូង៖ បើនិយាយពីគូស្នេហ៍តារាសម្ដែងស្រីប្រុស ដែលកំពុងត្រូវទស្សនិកជនតាមដានជីវិតអាពាហ៍ពិពាហ៍គឺ ចៀសមិនផុតពីលោក Hyun Bin និងអ្នកនាង Son Ye Jin នោះឡើយ ដោយតាំងពីរៀបការជាមួយគ្នាកាលឆ្នាំ២០២២ មក អ្នកទាំងពីរមានជីវិតគូដ៏មានសុភមង្គល ខណៈដែលពួកគេមានកូនប្រុសម្នាក់ជាមួយគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ Hyun Bin ដែលជាស្វាមីបានចេញមកទម្លាយរឿងគួរឲ្យភ្ញាក់ផ្អើលមួយពី Son Ye Jin នៅក្នុងកម្មវិធី Lee Soo Hyun Zzanbro វគ្គទី៧២នោះ គេស្រាប់តែទម្លាយថា គេពុំមែនជាអ្នកលួចស្រលាញ់ភរិយាខ្លួនឯងមុននោះឡើយ នៅពេលពិធីករបានសួរទៅ Hyun Bin ថាមានពាក្យចចាមអារ៉ាមច្រើនណាស់បានផ្ទុះឡើងថា ពេលនៅក្បែរភរិយា Hyun Bin តែងតែអៀន។
គួរបញ្ជាក់ផងដែរថា Hyun Bin និង Son Ye Jin បានសម្ដែងជាមួយគ្នាក្នុងរឿងភាគដំបូងគេ "The Negotiation" កាលពីឆ្នាំ២០១៨ បន្ទាប់មកថតជាតួអង្គឯកប្រុសស្រីក្នុងរឿង "Crash Landing on You" ដែលជាចំណុចចាប់ផ្ដើមធ្វើឲ្យពួកគេស្និទ្ធស្នាលជាមួយគ្នា៕
ប្រភព៖ allkpop