ភ្នំពេញ៖ អគ្គិសនីកម្ពុជា - EDC បានចេញសេចក្តីជូនដំណឹងស្តីពីការរអាក់រអួលខ្លះៗ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលានិងទីកន្លែង ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអគ្គិសនីកម្ពុជា បញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន»។