បរទេស៖ ធ្លាប់តែជាខ្សែការពារ ប៉ុន្តែយប់មិញខ្សែការពារកណ្តាល Harry Maguire ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីគាត់ត្រូវបានអ្នកចាត់ការលោក Erik ten Hag ផ្តល់ឱកាសឱ្យលេងជាខ្សែប្រយុទ្ធ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូលពាន Europa League យប់មិញ Man UTD បានយកឈ្នះទៅលើក្រុម Real Sociedad ក្នុងលទ្ធផល ១-០, ដែលក្នុងនោះស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធវ័យក្មេង Alejandro Garnacho នៅនាទីទី ១៧។
យ៉ាងណាមិញ នៅនាទីទី ៨២ លោក Ten Hag បានសម្រេចចិត្តផ្លាស់ប្តូរ Garnacho ចេញ ដោយដាក់ឱ្យ Maguire ចូលលេងតំបន់ប្រយុទ្ធជំនួសវិញ ខណៈនេះក៏ជារឿងប្លែកភ្នែកមួយដែរ ដែលធ្លាប់តែឃើញកីឡាករសញ្ជាតិ អង់គ្លេស រូបនេះលេងតួនាទីទីជាខ្សែការពារ តែយប់មិញគ្រូបង្វឹកសញ្ជាតិ អាល្លឺម៉ង់ ផ្តល់សេចក្តីទុកចិត្តឱ្យរូបគេលេងជាខ្សែប្រយុទ្ធទៅវិញ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដអូខាងក្រោម៖