លេខ១១ទាំងអស់ហ្មង! ក្មេ.ង.ប្រុសដែលកើតនៅថ្ងៃទី១១ ខែ១១ ឆ្នាំ២០១១ ប្រារព្ធថ្ងៃកំណើតលើកទី១១

//s9.kh1.co/c5/c597d1cd5c6d9b9f8367c968499247a4e450db73.jpg
សង្គម

 ១៣-វិច្ឆិកា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ក្មេងប្រុសម្នាក់ បានកើតនៅថ្ងៃទី១១ ខែ១១ ឆ្នាំ២០១១ នាវេលាម៉ោង១១:១១នាទីព្រឹក បានប្រារព្ធពិធីខួបកំណើតគម្រប់អាយុ១១ឆ្នាំរបស់គេ កាលពីប៉ុន្មានថ្ងៃមុននេះ។

អង់គ្លេស៖ ក្មេងប្រុសម្នាក់មកពីតំបន់ Hertfordshire នៃប្រទេសអង់គ្លេស និងបានកើតនៅថ្ងៃទី១១ ខែ១១ ឆ្នាំ២០១១ នាវេលាម៉ោង១១:១១នាទីព្រឹក បានប្រារព្ធពិធីខួបកំណើតគម្រប់អាយុ១១ឆ្នាំរបស់គេ កាលពីប៉ុន្មានថ្ងៃមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្មេងប្រុស Daniel Saunders ត្រូវកើតនៅថ្ងៃទី១៧ ខែ១១ ឆ្នាំ២០១១ប៉ុណ្ណោះ តែបែរជាគេកើតមុនថ្ងៃកំណត់ទៅវិញ ខណៈថ្ងៃខែឆ្នាំកំណើត និងពេលវេលា សុទ្ធសឹងតែជាលេខ១១ទាំងអស់។ ហើយនាអំឡុងពេលនៅក្នុងផ្ទៃ គេត្រូវបានរកឃើញថា កំពុងស្ថិតក្រោមទីតាំងខុសប្រក្រតី ដូច្នេះអ្នកស្រី Charlotte ជាម្ដាយបានកក់ការសម្រាលដោយ.វះ.កា.ត់.នៅថ្ងៃទី១១តែម្ដង។

តួយ៉ាង ក្មេងប្រុស Daniel ក៏បាននិយាយដែរថា ចំពោះរូបគេផ្ទាល់ បានទន្ទឹងរង់ចាំថ្ងៃខួបកំណើតលើកទី១១យូរណាស់មកហើយ និងនៅពេលឈានមកដល់ គេពិតជាមានអារម្មណ៍រំភើបជាខ្លាំងផងដែរ។ ហើយថ្ងៃកំណើតរបស់គេ ងាយចង់ចាំមែនទែន ដែលនឹងមិនមាននរណាម្នាក់ក្នុងគ្រួសារភ្លេចឡើយ។

យ៉ាងណាមិញ ក្មេងប្រុស Daniel បានចាត់ទុកលេខ១១ជាលេខសំណាងរបស់គេ។ ចំណែកម្ដាយរបស់គេ ក៏បានចាត់ទុកលេខ១១ជាលេខសំណាងដូចគ្នា ចាប់តាំងពីអ្នកស្រីសិក្សានៅថ្នាក់បឋមសិក្សាម៉្លេះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T