លោកយាយ អាយុវែងបំផុតនៅអាមេរិកថា បើចង់អាយុវែងដែរ ត្រូវខំធ្វើការ

//s9.kh1.co/aa/aac39494aa87e50f181e5cd2a95b356871ac14e7.jpg
សង្គម

 ១៤-វិច្ឆិកា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

លោកយាយម្នាក់ មកពី Carroll County និងជាអតីតគ្រូបង្រៀន បានក្លាយជាអ្នកមានអាយុច្រើនជាងគេបំផុត របស់សហរដ្ឋអាមេរិក ដែលមានជីវិតរស់នៅ ក្នុងអាយុ១១៥ឆ្នាំ។

អាមេរិក៖ លោកយាយម្នាក់ មកពី Carroll County និងជាអតីតគ្រូបង្រៀន បានក្លាយជាអ្នកមានអាយុច្រើនជាងគេបំផុត របស់សហរដ្ឋអាមេរិក ដែលមានជីវិតរស់នៅ ក្នុងអាយុ១១៥ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង លោកយាយ Bessie Hendricks បានកើតក្នុងឆ្នាំ១៩០៧ ដែលបានឆ្លងកាត់.ស.ង្គ្រា.ម.លោកចំនួនពីរ ជំ.ងឺ.រា.ត.ត្បា.ត.ធំៗចំនួនពីរ និងការ.លិ.ច.នៃកប៉ាល់ទីតានិច។ ហើយកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅប៉ុន្មានថ្ងៃមុននេះ គាត់បានប្រារព្ធធ្វើឡើងនូវពិធីខួបកំណើតគម្រប់អាយុ១១៥ឆ្នាំ ដោយមានការចូលរួមពីកូនៗទាំង៣នាក់ផងដែរ ក្នុងមជ្ឈមណ្ឌលថែទាំ។

តួយ៉ាង លោកយាយបានបាត់បង់ម្ដាយ តាំងពីគាត់មានអាយុ១៣ឆ្នាំម៉្លេះ។ ហើយគាត់បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យក្នុងឆ្នាំ១៩២៦ និងរយៈពេល៤ឆ្នាំបន្ទាប់ គាត់ក៏បានរៀបការជាមួយនឹងបុរសម្នាក់ឈ្មោះថា Paul Hendricks។ ប៉ុន្ដែជាអកុសល ប្ដីរបស់គាត់បានទទួលមរណភាពក្នុងឆ្នាំ១៩៩៥ រយៈពេល១ខែប៉ុណ្ណោះមុនពេលពួកគាត់ត្រូវប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី៦៥។

ទន្ទឹមនឹងនេះ កូនស្រីម្នាក់របស់លោកយាយ ដែលបច្ចុប្បន្នមានអាយុ៩០ឆ្នាំ បាននិយាយថា លោកយាយគឺជាមនុស្សម្នាក់ឧស្សាហ៍ព្យាយាម ខិតខំធ្វើការ និងយកចិត្តទុកដាក់លើមនុស្សជុំវិញខ្លួន។ ហើយកាលពីក្នុងឆ្នាំ២០២១ លោកយាយត្រូវបានរាយការណ៍ថា មានចៅយ៉ាងហោចណាស់ចំនួន៩នាក់ ចៅទួតចំនួន២៨នាក់ ចៅលួតចំនួន៤២នាក់ និងចៅលា៧នាក់។ យ៉ាងណាមិញ លោកយាយផ្ទាល់ ក៏ធ្លាប់បានប្រាប់យ៉ាងខ្លីដែរថា ប្រសិនបើចង់រស់នៅបានយូរ គួរតែខំព្យាយាមធ្វើការងារ៕

ប្រភព: Mirror

សូមទស្សនារូបភាពខាងក្រោម៖

លោកយាយ និងកូនៗ
លោកយាយ និងកូនៗ
លោកយាយ
លោកយាយ
លោកយាយកាលនៅក្មេង
លោកយាយកាលនៅក្មេង
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T