សៀមរាប៖ គម្រោងជួសជុល និងអភិរក្សសាលាឆាន់បុរាណនៅវត្តរាជបូណ៌ ដែលទទួលបានថវិកា និងបច្ចេកទេសទាំងស្រុងពីអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា គឺបានជួសជុលសាលាឆាន់បុរាណ ដែលមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ ធ្លាក់បាក់ឱ្យល្អឡើងវិញ ដោយប្រើប្រាស់បច្ចេកទេស និងសម្ភារដូចដើមទាំងស្រុង ដើម្បីរក្សាបាននូវគុណតម្លៃផ្នែកប្រវត្តិសាស្រ្ត។ គោលបំណងនៃការជួសជុល និងអភិរក្សសាលាឆាន់នេះ គឺដើម្បីថែរក្សាមត៌កវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនាដ៏រស់រវើកឱ្យនៅឋិតថេរបន្តទៅមុខទៀត នឹងដើម្បីបម្រើប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ ការសិក្សារៀនសូត្រផង និងដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរដែលមកទស្សនាទឹកដីបុរាណដ្ឋានមួយនេះផង។
សូមបញ្ជាក់ថា ដំណាក់កាលទី១ គឺជួសជុលផ្នែកដំបូល មានដូចជា គ្រឿងបង្គំដំបូល ហោជាង ក្បឿងស្រការលិញ ក្បាច់រងស្បូវ ព្រំដំបូល បៃរកា នាគចែង នាគដងក្ដារ ព្រំខ្នងដំបូល និងជហ្វាជាដើម។ ដំណាក់កាលទី២ ផ្តោតលើការជួសជុលផ្នែកតួអគារ រួមមាន ជួសជុលជញ្ជាំង កាំជណ្តើរ ក្បាច់តាមខឿនជើងជញ្ជាំង និងសម្អាតការ៉ូបាត សសរ ពិដាន៕
![https://s9.kh1.co/__image/w=650,h=434,q=100/34/3419f6b9b26a17c8585bcc7c8db9bf15fd060c74.jpg](https://s9.kh1.co/__image/w=650,h=434,q=100/34/3419f6b9b26a17c8585bcc7c8db9bf15fd060c74.jpg)
![https://s9.kh1.co/__image/w=640,h=960,q=100/7f/7fc46b73ee7eee902d142ad47bb2c21154f96379.jpg](https://s9.kh1.co/__image/w=640,h=960,q=100/7f/7fc46b73ee7eee902d142ad47bb2c21154f96379.jpg)
![https://s9.kh1.co/__image/w=650,h=434,q=100/04/0489f005e2ddd3fe88234ed7cfb91ddc2d51b23b.jpg](https://s9.kh1.co/__image/w=650,h=434,q=100/04/0489f005e2ddd3fe88234ed7cfb91ddc2d51b23b.jpg)
![https://s9.kh1.co/__image/w=650,h=433,q=100/21/21986a28e23375b30a66733dce80b3825ce66602.jpg](https://s9.kh1.co/__image/w=650,h=433,q=100/21/21986a28e23375b30a66733dce80b3825ce66602.jpg)
![https://s9.kh1.co/__image/w=639,h=960,q=100/09/099b8d89abbde1d5dbac272f70d6a05c4e5151c9.jpg](https://s9.kh1.co/__image/w=639,h=960,q=100/09/099b8d89abbde1d5dbac272f70d6a05c4e5151c9.jpg)
![https://s9.kh1.co/__image/w=650,h=650,q=100/c9/c90be1c838665d66209784ac5eb491eada560421.jpg](https://s9.kh1.co/__image/w=650,h=650,q=100/c9/c90be1c838665d66209784ac5eb491eada560421.jpg)
![https://s9.kh1.co/__image/w=650,h=650,q=100/4f/4fc238cce4cb338cfea801dd1894a3d212b915b9.jpg](https://s9.kh1.co/__image/w=650,h=650,q=100/4f/4fc238cce4cb338cfea801dd1894a3d212b915b9.jpg)
![https://s9.kh1.co/__image/w=650,h=650,q=100/a2/a2ebd8aa6aa0545446f83e7433537715be41df0e.jpg](https://s9.kh1.co/__image/w=650,h=650,q=100/a2/a2ebd8aa6aa0545446f83e7433537715be41df0e.jpg)