Fabrizio Romano ថា Liverpool បានបញ្ជូនភ្នាក់ងារទៅឃ្លាំមើល គោលដៅ Man UTD ម្នាក់នេះ

//s9.kh1.co/50/508ec039ed8a211fda9f9cdc455268776e294d2f.jpg
កីទ្បា

 ០១-ធ្នូ-២០២២ ១ល្ងាច · ២ ឆ្នាំមុន

Romano ថា Liverpool បានបញ្ជូនភ្នាក់ងារខ្លួនទៅឃ្លាំមើលជម្រើសជាតិហូឡង់ម្នាក់

អង់គ្លេស៖ អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថា ក្លិបហង្សក្រហម Liverpool បានបញ្ជូនភ្នាក់ងាររបស់ខ្លួនទៅឃ្លាំមើល ខ្សែប្រយុទ្ធ Cody Gakpo

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cody Gakpo
ខ្សែប្រយុទ្ធ Cody Gakpo

Gakpo ដែលជាកីឡាករ PSV បានបង្ហាញទម្រង់លេងយ៉ាងល្អកំលុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដោយបានស៊ុតបញ្ចូលទី១គ្រាប់ទល់នឹង កាតា កាលពីយប់ថ្ងៃទី២៩ខែវិច្ឆិកាកន្លងទៅ។

ខ្សែប្រយុទ្ធ Cody Gakpo
ខ្សែប្រយុទ្ធ Cody Gakpo

ខណៈនោះ Manchester United ក៏នៅតែចិញ្ចឹមចិត្តចង់បានតារាឆ្នើមជម្រើសជាតិហូឡង់រូបនេះដែរ។

ខ្សែប្រយុទ្ធ Cody Gakpo
ខ្សែប្រយុទ្ធ Cody Gakpo

ទាក់ទងនឹងព័ត៌មាននេះ Fabrizio Romano បានបង្ហើបថា៖

Liverpool បានបញ្ជូនភ្នាក់ងាររបស់ពួកគេទៅ PSV ដើម្បីឃ្លាំមើល Gakpo ហើយពួកគេក៏ធ្វើបែបនេះដាក់ Kudus ដែរ។ វាជាការបង្ហាញចំណាប់អារម្មណ៍ធម្មតា ប៉ុន្តែនៅមិនទាន់មានកាលវិភាគណាត់ជួបណាមួយធ្វើឡើងរវាងភ្នាក់ងារនិង Liverpool នោះទេ។ ពិតណាស់ជាមួយទម្រង់លេងរបស់គេគឺ ការចាប់អារម្មណ៍ចេះតែកើនឡើងហើយហើយ Man United ក៏នៅតែចង់បានគេដែរ។

អ្នកកាសែត Fabrizio Romano
អ្នកកាសែត Fabrizio Romano
អ្នកកាសែត Fabrizio Romano

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T