ដើរត្រឡប់ទៅផ្ទះវិញ បែរជាក្មេងស្រីរូបនេះត្រូវ.អ.ស់.ជីវិត

//s9.kh1.co/eb/ebd58543bb4450fa0504b139252c5664e269d208.webp
សង្គម

 ១២-ធ្នូ-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ក្នុងឆ្នាំ២០០៤ ក្មេងស្រី Carlie Brucia អាយុ១១ឆ្នាំ ត្រូវបានចាប់.ព.ង្រ.ត់ និង.ស.ម្លា.ប់ ខណៈពេលនាងកំពុងធ្វើដំណើរទៅផ្ទះ ដោយថ្មើរជើងតែម្នាក់ឯង ដែលករណីនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងសហគមន៍។

អាមេរិក៖ ក្នុងឆ្នាំ២០០៤ ក្មេងស្រី Carlie Brucia អាយុ១១ឆ្នាំ ត្រូវបានចាប់.ព.ង្រ.ត់ និង.ស.ម្លា.ប់ ខណៈពេលនាងកំពុងធ្វើដំណើរទៅផ្ទះ ដោយថ្មើរជើងតែម្នាក់ឯង ដែលករណីនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងសហគមន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្មេងស្រី Carlie បានកើតនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៩២ និងក្នុងឆ្នាំ១៩៩៣ ឪពុកម្ដាយរបស់នាងបានលែងលះគ្នា ដែលជាហេតុធ្វើឲ្យនាងត្រូវរស់នៅជាមួយម្ដាយ និងឪពុកចុង។ មុនថ្ងៃកើតហេតុឈានមកដល់ នាងបានទៅគេងលេងផ្ទះមិត្តភក្ដិរបស់នាង ដែលមានចម្ងាយឆ្ងាយពីផ្ទះនាងប្រហែល១.៦គីឡូម៉ែត្រ និងក្នុងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០០៤ នាងបានដើរត្រឡប់ទៅផ្ទះវិញ នាវេលាម៉ោង៦:១៥នាទីល្ងាច ដើម្បីទស្សនាការប្រកួតកីឡា Super Bowl តាមរយៈកញ្ចក់ទូរទស្សន៍ផងដែរ ប៉ុន្ដែជាចុងក្រោយ នាងមិនត្រូវបានឃើញមកដល់ផ្ទះឡើយ។

ទន្ទឹមនឹងនេះ គ្រួសាររបស់ក្មេងស្រី Carlie បានរាយការណ៍ពីការ.បា.ត់.ខ្លួនទៅកាន់ប៉ូលិស នាវេលាម៉ោងប្រហែល៧:៣០នាទីល្ងាច បន្ទាប់ពីរកនាងមិនឃើញ។ មិនបង្អង់យូរ ប៉ូលិសបានផ្ដួចផ្ដើមការតាមស្វែងរកក្មេងស្រី Carlie ជាលក្ខណៈទ្រង់ទ្រាយធំ និងនៅពាក់កណ្ដាលនៃថ្ងៃបន្ទាប់ ប៉ូលិសបានរកឃើញថា នាងបានដើរឆ្លងកាត់កន្លែងលាងរថយន្ដ Evie’s Car Wash លើផ្លូវ 4735  Bee Ridge Road

ដូច្នេះ ប៉ូលិសបានឆែកឆែរកាមេរ៉ាសុវត្ថិភាពរបស់កន្លែងលាងរថយន្ដ និងបានឃើញថា មានបុរសម្នាក់ស្ថិតក្នុង ​ឯកសណ្ឋាន​ជាង​មេកានិក​ បាន.អូ.ស.ទា.ញ.ក្មេងស្រី Carlie នាវេលាម៉ោង៦:២១នាទីល្ងាច។ ហើយប៉ូលិសបានឃើញទៀតថា មុនការ.ចា.ប់.ព.ង្រ.ត់.៣នាទីកើតឡើង មានរថយន្ដប្រភេទម៉ាក Buick ពណ៌លឿងមួយគ្រឿង បានចូលទៅចតក្នុងចំណតរថយន្ដផងដែរ។

ជុំវិញវីដេអូដែលថតចេញពីកាមេរ៉ាសុវត្ថិភាពនេះ ត្រូវបានចេញផ្សាយភ្លាមៗ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ ទម្រាំតែអាចកំណត់អត្តសញ្ញាណបុរសក្នុងវីដេអូបាន គឺវាយឺតពេលទៅហើយសម្រាប់ការជួយសង្គ្រោះក្មេងស្រី Carlie

តួយ៉ាង បុរសក្នុងវីដេអូ ត្រូវបានស្គាល់ថា មានឈ្មោះ Joseph Peter Smith និងជាងមេកានិកក្នុងតំបន់។ ហើយនៅទីបំផុត ប៉ូលិសអាចរកឃើញអាសយដ្ឋានរបស់បុរសរូបនេះ និងបានដឹងថា ជាជន.ស.ង្ស័.យ.ម្នាក់.ដែលត្រូវបានដោះលែងពីបទ.ល្មើ.ស.គ្រឿ.ង.ញៀ.ន.ផងដែរ។

ប៉ូលិសបានចុះទៅឆែកឆេរក្នុងផ្ទះរបស់លោក Joseph ផ្ទាល់ ប៉ុន្ដែមិនបានរកឃើញថា មានភស្តុតាងណាមួយភ្ជាប់ទៅនឹងក្មេងស្រី Carlie ទេ។ ប៉ុន្ដែនៅពេលប៉ូលិសរកឃើញ.គ្រឿ.ង.ញៀ.ន.ក្នុងផ្ទះរបស់គាត់ ក៏ស្រាប់តែត្រូវបាន.ចា.ប់.ខ្លួនតែម្ដង។

យ៉ាងណាមិញ លោក John ដែលជាបងប្រុសរបស់ជន.ស.ង្ស័.យ បានសហការជាមួយនឹងប៉ូលិស ដោយអះអាងថា គាត់នឹងជួយធ្វើយ៉ាងណាក៏ដោយ ដើម្បីឲ្យប្អូនប្រុសរបស់គាត់ សារភាពចំពោះការ.បា.ត់.ខ្លួនរបស់ក្មេងស្រី Carlie។ ហើយជាលទ្ធផល ជន.ស.ង្ស័.យ.បានព្រមប្រាប់ពីទីតាំងប្លុង.សា.ក.ស.ព.ចោលរបស់ក្មេងស្រី Carlie ដែលនៅលើវាលនៃខាងក្រោយវិហារគ្រឹស្ទមួយកន្លែង និងមានចម្ងាយពីកន្លែង.ចា.ប់.ព.ង្រ.ត់ ៤.៥គីឡូម៉ែត្រ។

សា.ក.ស.ព.របស់ក្មេងស្រី Carlie ត្រូវបានប្រទះឃើញ.អា.ក្រា.ត.កា.យ.ក្រោមចង្កេះ ដោយជើងខាងស្ដាំត្រូវបានលាតសន្ធឹងចេញ និងជើងខាងឆ្វេងសណ្ដូកត្រង់ ខណៈក.មាន.ស្នា.ម.នៃសរសៃយ៉ាងលេចធ្លោ។

លោក Joseph បានសារភាពទៀតថា មុនពេល.ច្រ.បា.ច់.ក.ក្មេងស្រី Carlie ឲ្យស្លាប់ គាត់បាន.រួ.ម.ភេ.ទ.ជាមួយនាងយ៉ាងរដាក់រដុបផងដែរ។ ហើយបន្ទាប់មក អ្នកជំនាញបានកំណត់ថា ក្មេងស្រី Carlie ត្រូវបាន.ចា.ប់.ច្រ.បា.ច់.ក.ពីក្រោយ និងស្នាម.រ.បួ.ស.នៃរាងកាយ បានបង្ហាញថានាងត្រូវបាន.ចា.ប់.អូ.ស.ទៅកាន់កន្លែងចុងក្រោយនេះ។ ចំណែកសំណាក.មេ.ជី.វិ.ត.ដែលជាប់លើអាវរបស់ក្មេងស្រី Carlie ត្រូវនឹងលោក Joseph ទៀតផង។ ដូច្នេះ លោក Joseph ត្រូវបាន.ចោ.ទ.ប្រ.កា.ន់.ពីបទ.ចា.ប់.ព.ង្រ.ត់ និង.ឃា.ត.ក.ម្ម។

លោក Joseph ត្រូវបាន.កា.ត់.ទោ.ស.ប្រ.ហា.រ.ជី.វិ.ត.នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០០៦។ ប៉ុន្ដែក្នុងឆ្នាំ២០១៨ ទោ.ស.ប្រ.ហា.រ.ជី.វិ.តរបស់គាត់ត្រូវបានលុបចោល ហើយវាត្រូវបានបញ្ចូលឡើងវិញនូវការ.កា.ត់.ទោ.ស.ប្រ.ហា.រ.ជី.វិ.ត.សាជាថ្មីនៅខែមេសា ឆ្នាំ២០២០។ ទីបំផុត គាត់បាន.ស្លា.ប់.នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ក្នុងអាយុ៥៥ឆ្នាំ ដោយមូលហេតុនៃការ.ស្លា.ប់.មិនទាន់ចេញផ្សាយទេ ខណៈគាត់កំពុងស្ថិតក្នុងជួរអ្នក.ទោ.ស.រង់ចាំការ.ប្រ.ហា.រ.ជី.វិ.ត៕

រក្សាសិទ្ធិដោយ: ខ្មែរឡូត

ប្រភព: allthatinteresting / wiki / mysuncoast

សូមទស្សនារូបភាពខាងក្រោម៖

លោក Joseph (cr to the owner)
លោក Joseph (cr to the owner)
លោក Joseph (cr to the owner)
លោក Joseph (cr to the owner)
លោក Joseph (cr to the owner)
លោក Joseph (cr to the owner)
ក្មេងស្រី Carlie (cr to the owner)
ក្មេងស្រី Carlie (cr to the owner)
ក្មេងស្រី Carlie (cr to the owner)
ក្មេងស្រី Carlie (cr to the owner)
ក្មេងស្រី Carlie (cr to the owner)
ក្មេងស្រី Carlie (cr to the owner)
ក្មេងស្រី Carlie (cr to the owner)
ក្មេងស្រី Carlie (cr to the owner)
សកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាព (cr to the owner)
សកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាព (cr to the owner)
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/ec/ecc2dd915500aad4950346a049ea2e6174f62dea.jpg

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់ប្រជាពលរដ្ឋ​ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ អំពីការបិទផ្លូវលេខ៥៩៨​​បណ្តោះអាសន្ន​ដើម្បីដាក់លូ

 ១៣-កុម្ភៈ-២០២៥ 
 ៩ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T