ប្រភពដ៏ល្បីនិងគួរឲ្យទុកចិត្តចំនួនពីរ បានឲ្យដឹងពី ថ្ងៃប្រកាសបង្ហាញត្រកូលទូរសព្ទ Samsung Galaxy S23

//s9.kh1.co/91/9100840a257bf5da3b6c58fb2010bfbd0e200951.jpg
បច្ចេកវិទ្យា

 ២២-ធ្នូ-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

នោះគឺប្រាំបីថ្ងៃលឿនជាងការបង្ហាញម៉ូឌែល S22 កាលពីឆ្នាំមុន

បរទេស៖ ស៊េរីទូរសព្ទ Galaxy S23 របស់ក្រុមហ៊ុន Samsung មានការលេចធ្លាយជាច្រើន នាពេលថ្មីៗនេះ ដែលជាធម្មតាធ្វើឲ្យយើងគិតថា ការបង្ហាញខ្លួនជាផ្លូវការគឺកាន់តែជិតមកដល់ហើយ។ ហើយឥឡូវនេះ វាក៏ហាក់ដូចជាមានការបញ្ជាក់។ យោងតាមប្រភពមិនមែនមានតែមួយទេ ប៉ុន្តែរហូតដល់ទៅពីរ ដែលជាអ្នកទម្លាយព័ត៌មានដ៏គួរឲ្យទុកចិត្ត បានឲ្យដឹងថា ការបង្ហាញខ្លួនរបស់ត្រកូល Galaxy S23 នឹងធ្វើឡើងនៅថ្ងៃទី1 ខែកុម្ភៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នោះគឺប្រាំបីថ្ងៃលឿនជាងការបង្ហាញម៉ូឌែល S22 កាលពីឆ្នាំមុន ហើយទាំងប្រភព Ice Universe និង @OnLeaks យល់ស្របទៅលើកាលបរិច្ឆេទនោះដូចគ្នា។ ទោះបីជានេះមិនមែនជាការបញ្ជាក់ជាផ្លូវការ ប្រសិនបើវាជាការពិត នោះយើងរំពឹងថា Samsung នឹងធ្វើការអញ្ជើញជាផ្លូវការសម្រាប់ព្រឹត្តិការណ៍នេះ នៅប៉ុន្មានថ្ងៃឬប៉ុន្មានសប្ដាហ៍ជាមុន ហើយយើងច្បាស់ជាដឹងទាំងអស់គ្នា។

ថ្មីៗនេះ Galaxy S23 ត្រូវបានគេប្រទះឃើញ នៅលើតារាងពិន្ទុ Geekbench។ ឧបករណ៍ S23 ទាំងអស់នឹងត្រូវបានបំពាក់ដោយឈីប Snapdragon 8 Gen 2 របស់ក្រុមហ៊ុន Qualcomm ដែលជាការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ សម្រាប់ទីផ្សារដែលធ្លាប់មានម៉ូឌែលប្រើឈីប Exynos៕

ប្រភព: GSMArena

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T