ភ្នំពេញ៖ ពិតណាស់ អស់ជាច្រើនឆ្នាំមកហើយ ដែលតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាង នៅ សូនីតា បានរៀបការ និងបង្កើតបានកូនប្រុសម្នាក់គួរឲ្យក្នាញ់។ លើសពីនេះទៅទៀត កន្លងមកនេះ គេសង្កេតឃើញនាងសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងសាងសុភមង្គលក្នុងគ្រួសារ ពោរពេញដោយសេចក្ដីសុខ អ្នកនាង នៅ សូនីតា ត្រូវបានមហាជន និងហ្វេនៗ សរសើរពីជីវិតគូរវាងតារារូបនេះ និងស្វាមីជានិច្ច ដោយសារតែអ្នកទាំងពីរពិតជាផ្អែមល្ហែម ហើយយល់ចិត្តគ្នាខ្លាំងដូច្នេះ។
ជាក់ស្ដែង ថ្មីៗនេះហ្វេនៗចាប់អារម្មណ៍ និងបានដាក់ការសង្ស័យថា ចំណងស្នេហារវាងអ្នកនាង នៅ សូនីតា និងស្វាមី ឈានដល់ផ្លូវបែក ខណៈតារារូបនេះបានសរសេរក្នុងក្នុងBio លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា «Single Mom»។ គួរបញ្ជាក់ផងដែរថា តារារូបនៅមិនទាន់ចេញបញ្ជាក់នៅឡើយទេ ថានាងនិងស្វាមីបែកគ្នាពិតឬយ៉ាងណា៕
សូមទស្សនារូបភាពខាងក្រោម៖






