ប៉ោយប៉ែត៖ គិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមរុករកបានរកឃើញអ្នកស្លាប់ដោយសារអគ្គិភ័យ នៅកាស៉ីណូ Grand CITY Diamond ស្ថិតក្នុងក្រុងប៉ោយប៉ែត កើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងតាមប្រភពដដែលបានបន្តទៀតថា ក្រុមប្រតិបត្តិការុករក និងសង្គ្រោះរបស់កម្ពុជា បានពិភាក្សាគ្នាជាមួយក្រុមសង្គ្រោះរបស់ថៃ ចាប់ផ្តើមបន្តកិច្ចប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះ ដោយសារអគ្គិភ័យ នៅកាស៉ីណូ Grand CITY Diamond ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា គិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមរុករកបានរកឃើញអ្នកស្លាប់កើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់ បច្ចុប្បន្ននេះ ក្រុមប្រតិបត្តិការុករក និងសង្គ្រោះរបស់កម្ពុជា កំពុងតែបន្តកិច្ចប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះបន្ថែមទៀត៕
ប្រភព៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស