បាត់ដំបង៖ មួយរយៈចុងក្រោយនេះ រឿងរ៉ាវទៅនឹង លោកគ្រូ មួយនៅខេត្តបាត់ដំបង បានប្រើប្រាស់វិន័យសាលា ចាប់ឈូសសក់របស់សិស្ស ដែលបានថត យកមកផ្សព្វផ្សាយលើបណ្តាញសង្គមនោះ ត្រូវបានមហាជន លើកយកមកវែកញែកជាច្រើន ជុំវិញករណីមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញរូបភាពជាច្រើនសន្លឹក ទទួលបានការប្រត្តិកម្មជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក ពីសំណាក់មហាជន ទៅនឹងវិន័យដែលមហាជន គិតថាមិនសមស្រម ដោយបានលើកឡើងថា សក់របស់សិស្សខ្លីហើយ តែលោកគ្រូវិន័យ នៅតែកាត់ ក៏ដូចជាឈូសបន្ថែមទៀត។
ក្រោយពីឃើញបែបនេះ នៅលើផេកជាផ្លូវការ របស់វិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន ក៏បានបង្ហោះ សារ បន្ទាប់ពីកើតឧប្បទវហេតុនេះ ដោយក្នុងនោះ ខានសាលាក៏បានលើកឡើងថា៖
ការពង្រឹងវិន័យ សីលធម៌ សុជីវធម៌ គុណធម៌ និងចំណេះដឹងគឺមានគោលបំណងចង់ឱ្យកូនៗក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជាសរសរទ្រូងរបស់ប្រទេសជាតិ។ កូនៗត្រូវរៀនទម្លាប់គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ព្រោះថាថ្ងៃខាងមុខកូនៗត្រូវរស់នៅក្នុងសង្គមដែលតម្រូវឱ្យកូនៗត្រូវគោរពច្បាប់ ។កូនៗខុសវិន័យ នៅមានលោកគ្រូអ្នកគ្រូនៅតាមស្តីប្រដៅ អប់រំកូនៗ ប៉ុន្តែបើកូនៗខុសច្បាប់ហើយកូនៗនឹងត្រូវជាប់ទោសហើយ។
ប្រភព៖ វិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន
សូមទស្សនារូបភាពខាងក្រោម៖
![រូបភាព](https://s9.kh1.co/__image/w=650,h=434,q=100/82/820a9393dde6e29629039cf9f514d8c7fd16c81c.jpg)
![រូបភាព](https://s9.kh1.co/__image/w=650,h=434,q=100/19/1997f5cee9ff13a0b5db1d004542fceeb8bc6163.jpg)
![រូបភាព](https://s9.kh1.co/__image/w=650,h=434,q=100/c0/c06e5f466a212659f2ba359a75aefa5db8eeeb0c.jpg)
![រូបភាព](https://s9.kh1.co/__image/w=650,h=434,q=100/c5/c55f5de30c3445184fee0068df99441c73e18baf.jpg)
![រូបភាព](https://s9.kh1.co/__image/w=650,h=929,q=100/28/28a392d99911fb270ec5cac35125437173049a39.jpg)