ចុម! Ederson បានទម្លាយពីចំណុចពិសេស ២យ៉ាង ដែលធ្វើឱ្យគាត់គិតថាខ្សែប្រយុទ្ធ Arsenal រូបនេះល្អជាង Haaland

//s9.kh1.co/a6/a6714a04748677017226dc59cb1ce6348153afb8.jpg
កីទ្បា

 ២១-កុម្ភៈ-២០២៣ ៨ព្រឹក · ២ ឆ្នាំមុន

Ederson បានទម្លាយពីចំណុចពិសេស ២ យ៉ាង ដែលធ្វើឱ្យគាត់គិតថាខ្សែប្រយុទ្ធ Arsenal រូបនេះល្អជាង Haaland

បរទេស៖ អ្នកចាំទី Ederson Moraes បានទម្លាយពីចំណុចពិសេស ២ យ៉ាង ដែលធ្វើឱ្យគាត់គិតថាខ្សែប្រយុទ្ធរបស់ Arsenal កីឡាករ Gabriel Jesus គឺល្អជាង Erling Haaland ដែលជាមិត្តរួមក្រុមបច្ចុប្បន្នរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Erling Haaland និង Gabriel Jesus
Erling Haaland និង Gabriel Jesus

គួរដឹងថា Jesus ក៏ធ្លាប់ជាអតីតមិត្តរួមក្រុមរបស់ Ederson នៅ Man City ផងដែរ មុនពេល Erling Haaland មកដល់ ហើយខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល គឺបានចាកចេញពីទឹកដី Etihad Stadium ផ្លាស់ទៅកាន់ Arsenal កាលពីដើមរដូវកាលកន្លងទៅក្នុងតម្លៃ ៤៥ លានផោន ឬប្រមាណជា (៥៤ លានដុល្លារអាមេរិក)។

Gabriel Jesus
Gabriel Jesus

នៅរដូវកាលនេះ Haaland គឺរកបាន ៣២ គ្រាប់ហើយ ក្នុងចំណោមការបង្ហាញខ្លួនគ្រប់កម្មវិធីឱ្យ Man City ចំណែក Jesus វិញក៏កំពុងធ្វើបានល្អដែរ ដែលពេលនេះរូបគេរកបាន ៥ គ្រាប់ និង ៧ assist ក្នុងចំណោមការបង្ហាញខ្លួន ២០ ប្រកួតឱ្យ Arsenal។

Erling Haaland
Erling Haaland

ទោះបីជាយ៉ាងណាក៏ដោយ Ederson នៅតែគិតថា Jesus គឺមានសមត្ថភាពល្អជាង Haaland ហើយគាត់បានលើកឡើងហេតុផលយ៉ាងដូច្នេះថា៖

នៅពេលដែល Haaland មកដល់ យើងបាននិយាយថាគាត់នឹងស៊ុតបញ្ចូលទីបានច្រើន ហើយរឿងនោះ បច្ចុប្បន្នកំពុងកើតឡើងពិតមែន។ គាត់​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ គាត់​តែងតែ​​រក​គ្រាប់​បាល់ និង​ជួយ​ក្រុម។ គាត់គឺជាខ្សែប្រយុទ្ធដែលយើងត្រូវការ ប៉ុន្តែបើប្រៀបធៀបទៅនឹង Gabriel (Jesus) ពួកគេគឺជាកីឡាករផ្សេងគ្នា៖ Gabriel ចូលចិត្តអូសចូលពីខាងក្រៅ គាត់គឺខ្លាំងជាង និងអាចបត់បែនបានល្អជាង។ Haaland គាត់ចូលចិត្តលេង​នៅ​កណ្តាល​ ដោយ​សម្លឹង​រក​ការ​ចូល​ទៅ​ក្នុង​ប្រអប់ គាត់​ជា​គោល​ដៅ​មួយនៅក្នុង​ប្រអប់៕

អ្នកចាំទី Ederson Moraes
អ្នកចាំទី Ederson Moraes
អ្នកចាំទី Ederson Moraes

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T