GANZBERG រៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្ស ដើម្បីអបអរ ទិវានារីអន្តរជាតិ ២ទីតាំងធំៗក្នុងពេលតែមួយ! (មានវីដេអូ)

//s9.kh1.co/5b/5b4893e85b52568ae20b62e50807bdfef304c3ed.jpg
តារា & កម្សាន្ដ

 ០២-មីនា-២០២៣ ៧ល្ងាច · ២ ឆ្នាំមុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន និងធំលើសគេ ក្នុងឆ្នាំ២០២៣ នឹងអាចកើតមានឡើងហើយ ដោយសារតែក្រុមហ៊ុនស្រាបៀរ GANZBERG។

ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន និងធំលើសគេ ក្នុងឆ្នាំ២០២៣ នឹងអាចកើតមានឡើងហើយ ដោយសារតែក្រុមហ៊ុនស្រាបៀរ GANZBERG ជាក្រុមហ៊ុនស្រាបៀរកម្រិតពិភពលោក ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញនោះ នឹងរៀបចំមហាព្រឹត្តិការណ៍ ការប្រគំតន្រ្តីដ៏កក្រើក ដើម្បីអបអរទិវានារីអន្តរជាតិ ២ទីតាំងតំណាលគ្នា ដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យ នៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=781,q=100/b4/b46cb3cd5a1c1388e8a8a31a6dc8c18d00f13c0c.jpg

ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំដាច់គេដើម្បី អបអរទិវានារីអន្តរជាតិខួបទី112 ក្នុងប្រទេសកម្ពុជានេះ នឹងធ្វើឡើងនៅថ្ងៃទី៧ ៨ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ នៅសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប ខេត្តសៀមរាប និងទីតាំងបរិវេណមន្ទីរវប្បធម៌ ខេត្តក្រចេះ ដើម្បីជាការអបអរ និងមានកំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ, ឧកញ៉ា ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, ឆន សុវណ្ណារាជ,សុគន្ធ នីសា, ខេម, យូរី, តន់ ចន្ទសីម៉ា, តារារ៉េប K-LA និងតារាចម្រៀងល្បីៗជាច្រើន នឹងរួមគ្នាធ្វើឱ្យអ្នកគាំទ្រ និងអ្នកស្នេហាតន្ត្រីដ៏ច្រើនកុះករ ទទួលបាននូវភាពរីករាយជាមួយនឹងការសម្ដែងដ៏កក្រើកក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។

https://s9.kh1.co/__image/w=650,h=781,q=100/df/df22d3a63e6027ca420c5f7c5efb5cb4d5775f57.jpg

ព្រឹត្តិការណ៍តន្រ្តីទេសចរណ៍ដ៏រំភើបនេះ នឹងធ្វើដំណើរទៅកាន់គ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ជាយុទ្ធនាការដើម្បីអបអរ GANZBERG ផលិតដោយអ្នកជំនាញជនជាតិអាល្លឺម៉ង់ ឆ្ងាញ់កម្រិតពិភពលោក។ ឆាកដ៏តន្ត្រីដ៏អស្ចារ្យប្រកបដោយបច្ចេកវិទ្យា LED ដ៏ទំនើប ព្រមទាំងប្រព័ន្ធសម្លេងនៃយុគសម័យចុងក្រោយរបស់ក្រុមហ៊ុន NANO SOND នឹងប្រែក្លាយព្រឹត្តិការណ៍នេះឱ្យកាន់តែវិសេសវិសាលសម្រាប់ឆ្នាំ២០២៣។

ស្រាបៀរ GANZBERG ឆ្ងាញ់កម្រិតពិភពលោក សក្តិសម និងផលិតកម្មកំដាប់កំពូល GALAXY Navatra ដោយមានផ្សាយផ្ទាល់ពិសេសលើកញ្ចក់ទូរទស្សន៍ PNN ផងដែរ។

https://s9.kh1.co/__image/w=650,h=782,q=100/f6/f6826acbab3c53e831ce7eb44e7689239501b825.jpg

សម្រាប់ព័ត៌មានលំអិត សូមតាមដាន Facebook ផ្លូវការ Beer GANZBERG ដើម្បីចូលរួមឆ្ពោះទៅកាន់បេសកកម្មតន្រ្តី ដ៏ធំបំផុតប្រចាំឆ្នាំ GANZBERG Premium Concert៕

វីដេអូ
វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/9e/9e6b9e2f4c9f7632e6eddea5c485a693e5e22c50.jpg

កាន់តែពិសេស GANZBERG ឧបត្ថម្ភបន្ថែម ២លានរៀល ដល់ ធឿន ធារ៉ា សម្រាប់ ព្យាបាលរបួស និងបំប៉នសុខភាព ដើម្បីបន្តគ្រងជើងឯក លើកស្ទួយគុនខ្មែរឲ្យកាន់តែល្បី និង បន្ថែម ២លានរៀលដល់ ធន់ អៀងឡៃ សម្រាប់ព្យាបាលរបួស និងថែទាំសុខភាព

 ១៦-មីនា-២០២៤ 
 ៩ព្រឹក · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T