ភ្នំពេញ៖ នាពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេសនៃប្រទេសចិនបានប្រកាសពីការចាប់ផ្តើមឡើងវិញនូវការពិនិត្យ និងចេញទិដ្ឋាការសម្រាប់ជនបរទេសជាលើកដំបូងតាំងពីផ្ទុះការរីករាលដាលនៃជម្ងឺកូវីដ១៩។ ដំណឹងដ៏ល្អនេះត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទេសចរនៅជុំវិញពិភពលោក រួមទាំងអ្នកចូលចិត្តធ្វើដំណើរកំសាន្តនៅកម្ពុជាយើងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េនឹងបើកដំណើរការជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា និងរដ្ឋធានីប៉េកាំងនៃប្រទេសចិននៅថ្ងៃទី27 ខែមីនា ឆ្នាំ2023 ខាងមុខនេះ ជាមួយនឹងតម្លៃយ៉ាងពិសេសចាប់ពី USD 199 (រួមបញ្ចូលពន្ធ និងថ្លៃសេវាកម្មផ្សេងៗ) ប៉ុណ្ណោះសម្រាប់សំបុត្រទៅឬមក និងចាប់ពី USD 398 (រួមបញ្ចូលពន្ធ និងថ្លៃសេវាកម្មផ្សេងៗ) ប៉ុណ្ណោះសម្រាប់សំបុត្រទៅនិងមក ហើយការផ្តល់ជូនសំបុត្រយន្តហោះក្នុងតម្លៃដ៏ពិសេសនេះមានចំនួនកំណត់។

ជើងហោះហើរភ្នំពេញ-ប៉េកាំងនេះ ត្រូវបានប្រតិបត្តិការហោះហើរដោយយន្តហោះ Airbus A320 ដែលមានសេវាកម្មទាំងថ្នាក់ធុរកិច្ច និងថ្នាក់សេដ្ឋកិច្ច។ កាលវិភាគនៃការហោះហើរជាទៀងទាត់គឺ៣ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រ ហើយចាប់ពីថ្ងៃទី17 ខែមេសា ឆ្នាំ2023 តទៅ កាលវិភាគនៃការហោះហើរនេះនឹងបន្តបន្ថែមរហូតដល់៥ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ពុធ ព្រហស្បតិ៍ សុក្រ និងអាទិត្យ។ ជើងហោះហើរ KR991 នឹងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោង 7:50 នាទីព្រឹក ហើយចុះចតនៅព្រលានយន្តហោះអន្តរជាតិប៉េកាំងតាកស៊ីងនៅម៉ោង 1:30នាទីរសៀល ខណៈពេលដែលជើងហោះហើរត្រឡប់មកវិញ KR992នឹងចាកចេញពីប៉េកាំងនៅម៉ោង 2:30នាទីរសៀល និងមកដល់ភ្នំពេញវិញនៅម៉ោង 6:15 នាទីល្ងាច (ម៉ោងនៅក្នុងស្រុក)។

លោកអ្នកដែលកំពុងមានបំណងធ្វើដំណើរកំសាន្តនៅទីក្រុងប៉េកាំងក្នុងរដូវផ្ការីកខាងមុខនេះ សូមកុំភ្លេចស្វែងយល់ពីវប្បធម៌ប្រវត្តិសាស្ត្រដ៏សម្បូរបែប និងទស្សនាសម្រស់ដ៏ស្រស់ស្អាតនៅទីក្រុងចំណាស់នេះ។ សារមន្ទីរជាតិព្រះបរមរាជវាំងនៃប្រទេសចិន ដែលមានឈ្មោះដើមថាទីក្រុងហាមឃាត់ មានទីតាំងស្ថិតនៅកណ្តាលទីក្រុងប៉េកាំង។ ព្រះរាជវាំងនេះគឺជាអតីតរាជវាំងរបស់អធិរាជក្នុងរាជវង្សមីង និងរាជវង្សឈីង។ ក្នុងនាមជាវិមានដ៏ធំបំផុតនៅលើពិភពលោក វាគ្របដណ្តប់លើផ្ទៃដី 74 ហិកតា មានអគារចំនួន 9999 និងត្រូវបានហ៊ុំព័ទ្ធដោយប្រឡាយជម្រៅប្រាំមួយម៉ែត្រ និងជញ្ជាំងកម្ពស់ដប់ម៉ែត្រ។

ព្រះបរមរាជវាំងត្រូវបានបែងចែកជាពីរផ្នែក - ខាងត្បូងនិងខាងជើង។ ផ្នែកខាងត្បូង ឬដំណាក់ខាងក្រៅ គឺជាកន្លែងដែលអធិរាជអនុវត្តអំណាចរបស់ខ្លួនទៅលើរាជកិច្ចប្រទេសជាតិ។ នៅផ្នែកខាងជើង ឬដំណាក់ខាងក្នុង គឺជារាជវាំងសម្រាប់ស្តេច និងរាជវង្សប្រថាប់។ ព្រះបរមរាជវាំងនេះត្រូវបានប្រកាសចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ1987 ហើយវាក៏បានក្លាយជាទីកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក។ ក្រៅពីនេះលោកអ្នកក៏អាចទៅដើរកំសាន្តនៅកន្លែងទេសចរណ៍ល្បីៗនៅប៉េកាំងរួមមានមហាកំផែងនៃប្រទេសចិន រាជវាំងសម្រាប់រដូវក្តៅ ប្រាសាទនៃឋានសួគ៌ ទីលានធានអានមិនជាដើម។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េមានទិសដៅហោះហើរដូចជា៖
−ជើងហោះហើរទៅប្រទេសថៃ៖ ភ្នំពេញ-បាងកក,ភ្នំពេញ-សាមុយ−ជើងហោះហើរទៅប្រទេសសឹង្ហបុរី៖ ភ្នំពេញ-សឹង្ហបុរី
−ជើងហោះហើរទៅប្រទេសចិន៖ ភ្នំពេញ-ឆឹងទូ,ភ្នំពេញ-សិនជិន,ភ្នំពេញ-ប៉េកាំង


សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការកក់សំបុត្រសូមទាក់ទងមកកាន់៖លេខទូរស័ព្ទ៖ 096 852 5555 គេហទំព័រ៖ www.cambodia-airways.com