ប្ដីគម្រូ G-devith និង Mindset ជួបគ្នាបង្អួតសាក់រូបប្រពន្ធដាក់គ្នា (មានវីដេអូ)

//s9.kh1.co/b3/b380d9a5de05ea17ff24cb6622ae27c3f8aceee7.png
តារា & កម្សាន្ដ

 ២៦-មីនា-២០២៣ ១២ល្ងាច · ២ ឆ្នាំមុន

តារារ៉េបដ៏ល្បីទាំង២ដួងគឺលោក G-devith និង Mindset ស្រឡាញ់ប្រពន្ធមិនចាញ់គ្នានោះទេ ពេលជួបមុខគ្នាបង្អួតសាក់រូបប្រពន្ធឲ្យគ្នាមើលទៅវិញទៅមក។

កម្សាន្ត៖ កាលពីម្សិលមិញនេះ តារារ៉េបលំដាប់ប្រទេសថៃ លោក Pok Mindset បានធ្វើដំណើរមកកាន់ភ្នំពេញដើម្បីសម្ដែងនៅក្នុងខនសឺត FFFASEAN PARTY របស់ Sting ដែលមានតារាចម្រៀងល្បីៗមកពីបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីជាច្រើន ជាពិសេសនោះគឺ វត្តមានរបស់លោក G-Devith

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Pok Mindset
 Pok Mindset

អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ក្រៅពីការសម្ដែងនៅលើឆាករបស់តារារ៉េបដ៏មានឥទ្ធិពលទាំងនេះ នោះគឺ តាមរយៈវីដេអូ ក្រោយឆាកមួយរបស់​ G-Devith និង Mindset។ នៅក្នុងនោះ ពួកគេហាក់ដូចជាបាននិយាយគ្នាអំពីប្រពន្ធរបស់ខ្លួន ដោយឃើញបង្ហាញកាយវិការ បង្ហាញស្នាមសាក់ឲ្យគ្នាមើលទៅវិញទៅមក។

G-Devith
G-Devith

ជាមួយគ្នានោះ GD បានបង្អួតសាក់រូបអ្នកនាង ទេព បូព្រឹក្ស ចំណែកឯ Mindset ក៏មិនចាញ់គ្នាដែរ​ លោកក៏បានបង្អួតសាក់រូប Margie ដែលជាប្រពន្ធសំណព្វចិត្តរបស់ខ្លួនទៅវិញផងដែរ។​ លើសពីនោះ GD ក៏បានបង្ហាញអ្វីមួយក្នុងទូរស័ព្ទឲ្យទៅតារារ៉េបថៃរូបនេះ បានមើលផងដែរ ហ្វេនៗសង្ស័យថា កំពុងបង្ហាញរូបកូនខ្លួនឲ្យមើលនេះឯង។

G-Devith និង ទេព បូព្រឹក្ស
G-Devith និង ទេព បូព្រឹក្ស

បន្ទាប់ពីបានឃើញសកម្មភាពទាំងនេះហើយ អ្នកគាំទ្រនាំគ្នាសរសើរថា តារារ៉េបទាំងពីររូបនេះ ពិតជាស្វាមីដ៏ល្អពិតមែន ព្រោះនៅពេលជួបមុខគ្នានាំគ្នាណែនាំភរិយាឲ្យគ្នាស្គាល់រៀងៗខ្លួន។ គួរបញ្ជាក់ផងដែរថា លោក Mindset ជាស្វាមីរបស់តារាសម្ដែងថៃ តួឯកស្រីដ៏មានប្រជាប្រិយភាព Margie ដែលបច្ចុប្បន្នពួកគេមានកូនភ្លោះមួយគូ និងជាគ្រួសារដ៏កក់ក្ដៅ៕

Pok Mindset និង Margie
Pok Mindset និង Margie

ប្រភព៖​ s.rarith76

វីដេអូ
ទេព បូព្រឹក្សងួន ចាន់ដេវីត
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T