រាជធានីភ្នំពេញ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី១២ មានមោទកភាពប្រកាសអំពីពិធីសមោសរនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដោយមានការបញ្ចាំងភាពយន្តដ៏ស្រស់ស្អាតមួយក្រោមចំណងជើងថា «ទេពហត្ថា» កាលពីថ្ងៃអាទិត្យ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅសាលមហោស្រពនិងសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី](https://s9.kh1.co/__image/w=650,h=434,q=100/b3/b335be347959294d0096b2e12ee97ddfb01340c3.jpg)
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ជាព្រឹត្តិការណ៍ភាពយន្តដ៏ធំនិងល្បីជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅអាស៊ីអាគ្នេយ៍ ដែលបង្ហាញខ្សែភាពយន្តយ៉ាងច្រើន ហើយទទួលស្វាគមន៍សមិទ្ធិករភាពយន្ត និងភ្ញៀវកិត្តិយសមកពីទូទាំងពិភពលោក។
![ភ្ញៀវកិត្តិយសចូលរួមពិធី](https://s9.kh1.co/__image/w=650,h=434,q=100/ce/ce0689f5950218eafe442c3233102e8b65d8f727.jpg)
![ភ្ញៀវកិត្តិយសចូលរួមពិធី](https://s9.kh1.co/__image/w=650,h=434,q=100/27/27fdc05ceb14c002384c87f578969d6589ed61f8.jpg)
មហោស្រពមានគោលបំណងបំផុសវប្បធម៌ភាពយន្តចម្រុះដល់សាធារណជននៅកម្ពុជា លើកស្ទួយគំនិតថ្មីៗនៃការផលិតភាពយន្តអន្តរជាតិគ្រប់ប្រភេទ និងបង្ហាញភាពយន្តដែលមានគុណភាពដែលថតដោយសមិទ្ធិករភាពយន្តជាតិ និងអន្តរជាតិ នៅកម្ពុជា និងស្ដីអំពីកម្ពុជា។ ឆ្នាំនេះមហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានមោទកភាពរៀបចំកម្មវិធី «ពន្លក» ចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា ដែលជាការបញ្ចាំងភាពយន្តរយៈពេលពេញមួយសប្ដាហ៍ ដើម្បីឲ្យទស្សនិកជនភ្លក្សរសជាតិខ្សែភាពយន្តខ្លះៗ ទម្រាំដល់ការបើកមហោស្រពធំនៅក្នុងខែឧសភាខាងមុខ។
![https://s9.kh1.co/__image/w=650,h=434,q=100/8d/8dcf35783d5eafd5a72ddf41cef0299d7cbddd47.jpg](https://s9.kh1.co/__image/w=650,h=434,q=100/8d/8dcf35783d5eafd5a72ddf41cef0299d7cbddd47.jpg)
កម្មវិធីនេះរួមបញ្ចូលទាំងព្រឹត្តិការណ៍ពិសេសប្រចាំថ្ងៃដែលបង្ហាញពីប្រធានបទមួយចំនួនដែលនឹងត្រូវបានបង្កើតឡើងក្នុងកំឡុងពេលមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ នាពេលខាងមុខ។ ភាពយន្តល្បីៗរួមមានរឿងកំប្លែងអាហ្រ្វិក ភាពយន្តសំខាន់ៗក្នុងប្រវត្តិសាស្ត្រភាពយន្តរបស់កម្ពុជាដូចជារឿង «នាងព្រាយសក់ពស់» ដឹកនាំដោយលោក ហ៊ុយ គឹង និងសម្ដែងដោយតារាល្បីលោកស្រី ឌី សាវ៉េត និងភាពយន្តដែលផលិតទាក់ទងនឹងសម័យឯករាជ្យរបស់កម្ពុជា រួមមានការពិភាក្សារបស់លោក ប៉ាន់ រិទ្ធី ស្តីពីប្រវត្តិសាស្ត្រកម្ពុជា-បារាំង តាមរយៈសៀវភៅ «L'Empire du Milieu du Sud / The Empire of Mid-South» របស់លោក ហ្សាក់ ពើររ៉ាំង (Jacques Perrin) និងភាពយន្តឯកសាររបស់គាត់ «La France est notre Patrie / France is our Mother Country» (ប្រទេសបារាំងជាមាតុភូមិយើង)។ កម្មវិធីនេះនឹងធ្វើគារវកិច្ចចំពោះរបាំខ្មែរ និងសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ក្នុងភាពយន្ត «ទេពហត្ថា» (The Perfect Motion) របស់លោក ហ្សាវីយ៉េ ដឺ ឡូហ្សាន (Xavier de Lauzanne) និងភាពយន្ត «ព្រះនាងបុប្ផាទេវី រាជអប្សរាទី១» (Buppha Devi - The First Royal Apsara) របស់លោក គ្រីស្តូហ្វ ហ្កាគ្យូឡូ (Christophe Gargiulo)។
![រូបភាពក្នុងពិធី](https://s9.kh1.co/__image/w=650,h=454,q=100/8f/8f233fae2405d2a274ec0531cd48411002fd2961.jpg)
លើសពីនេះ កម្មវិធីនេះនឹងបង្ហាញជូនអំពីភូមិភាពយន្តថ្មីបំផុត គឺកិច្ចពិភាក្សាជាមួយអ្នកវិជ្ជាជីវៈភាពយន្ត (Pro Talks)។ កម្មវិធី «ពន្លក» (CIFF “SPROUTS”) បង្ហាញពីកម្មវិធី «សាលាសម្តែង» (The acting academy) ក៏ដូចជាកិច្ចពិភាក្សាជាមួយអ្នកមានឥទ្ធិពលនៅក្នុងវិស័យផលិតភាពយន្តនៅកម្ពុជា។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា សូមអញ្ជើញប្រិយមិត្តទាំងអស់រង់ចាំតាមដានព័ត៌មាន និងកម្មវិធីនានាដែលនឹងកើតមាននៅក្នុងមហោស្រពឆ្នាំនេះ តាមរយៈការរីករាយជាមួយកម្មវិធី «ពន្លក» ដែលនឹងសម្ពោធនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៦ល្ងាច នៅវិទ្យាស្ថានបារាំង។
យើងខ្ញុំពិតជាមានកិត្តិយសណាស់ចំពោះព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសមោសរនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២។ វត្តមានដ៏ខ្ពង់ខ្ពស់របស់រាជវង្សានុវង្ស រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ អង្គការនិងប្រតិភូអន្តរជាតិនានា អ្នកមានកេរឈ្មោះនៅក្នុងវិស័យសិល្បៈនិងភាពយន្ត ក្រុមហ៊ុនឯកជន និងដៃគូក្នុងឧស្សាហកម្មភាពយន្តនានា ជាសក្ខីភាពមួយបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ជាវេទិកាដ៏សំខាន់មួយសម្រាប់ការជជែកពិភាក្សាអំពីវប្បធម៌និងសិល្បៈនៅកម្ពុជា និងនៅក្នុងតំបន់។
ខិត្តបណ្ណផ្លូវការរបស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំនេះ បំផុសគំនិតចេញពីផ្ទាំងគំនូរដើមរបស់វិចិត្រករ ញ៉ែម សុភាព ដែលរស់នៅក្នុងក្រុងតាខ្មៅ៕
![រូបភាពក្នុងពិធី](https://s9.kh1.co/__image/w=650,h=454,q=100/7a/7a6b9e2fa095c204927faaede7bb1ad55c4b1f24.jpg)
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មិនមានការអត់ឱនចំពោះទម្រង់នៃការបៀតបៀន ការរើសអើង និងការរំលោភបំពានណាមួយ ដែលប្រព្រឹត្តទៅនៅក្នុងកន្លែងធ្វើការនិងកម្មវិធីរបស់យើងឡើយ។
សម្រាប់ព័ត៌មានបន្ថែមអំពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ នេះ សូមតាមដានហ្វេសប៊ុកផេកផ្លូវការរបស់យើងតាមរយៈ https://www.facebook.com/cambodiaiff។
![រូបភាពក្នុងពិធី](https://s9.kh1.co/__image/w=650,h=434,q=100/8c/8cd13e5e3e22cd65483f154fea066be1682d3fbe.jpg)
![រូបភាពក្នុងពិធី](https://s9.kh1.co/__image/w=650,h=434,q=100/a5/a5b2f94b9ed913079e243d516568da9e065f49c7.png)
![រូបភាពក្នុងពិធី](https://s9.kh1.co/__image/w=650,h=434,q=100/27/27baf6b6954e5211ff3648d8715c12397ace33e4.jpg)
![ព្រះនាងតូច នរោត្តម ជេណា](https://s9.kh1.co/__image/w=650,h=434,q=100/bf/bfd74c85ed2252a2ed43f712c98978303a131ae3.jpg)
![រូបភាពក្នុងពិធី](https://s9.kh1.co/__image/w=650,h=564,q=100/af/af360504172ea44513dd4b2fd4aee7d0890ea16f.jpg)
អំពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តិការណ៍វប្បធម៌ និងភាពយន្តអន្តរជាតិធំជាងគេបំផុតនៅកម្ពុជា។ ចាប់ផ្ដើមនៅឆ្នាំ២០១០ មហោស្រពនេះដើរតួជាកត្តាលីករមួយសម្រាប់វិស័យភាពយន្ត ដោយប្រមូលផ្ដុំអ្នកចូលរួមជាង៣ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ CIFF ក៏ដើរតួផងដែរ ជាស្ពានរបស់ប្រទេសកម្ពុជានិងពិភពលោក តាមរយៈការនាំមកបង្ហាញនូវវប្បធម៌ និងភាពយន្តរបស់សាកលលោក។ CIFF ក៏រួមចំណែកលើកស្ទួយដល់ចរាចរណ៍របស់ខ្សែភាពយន្តនៅក្នុងតំបន់ និងផ្សព្វផ្សាយពីផលិតកម្មកម្ពុជាផងដែរ។
ទំនាក់ទំនងព័ត៌មាន៖
សម្រាប់ព័ត៌មានបន្ថែម និងរូបថតពីកម្មវិធី សូមទាក់ទងលោក ទៀង ពិសិដ្ឋ តាមរយៈអ៉ីម៉ែល [email protected] ឬតាមTelegram +855 10 77 51 51