ភ្នំពេញ៖ បើតាមការចុះផ្សាយរបស់ផេកផ្លូវការរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចែកចាយទស្សនាទស្សនីយភាព ការតុបតែង ភ្លើងលំអនៅមហាវិថីព្រះនរោត្តម និងតំបន់វត្តភ្នំ រមណីយដ្ឋាន ប្រវត្តសាស្ត្រ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមនាំគ្នាចាប់អារម្មណ៍ជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយការរៀបចំតុបតែងកន្លែងតំបន់ទេសចរណ៍ ជាបេះដូងរបស់រាជធានីភ្នំពេញ ក៏ដូចជាជាកន្លែងប្រវត្តសាស្រ្ត យ៉ាងស្រស់ស្អាត ព្រោះតែកៀកទៅនឹងថ្ងៃចូលឆ្នាំហើយ ក្នុងការតម្លើងភ្លើងពណ៌បន្ថែម ទៅតាមដើមឈើ ក៏ដូចជា ចង្កៀងគោមភ្លើង ប្រយួរបំភ្លឺផ្លូវ តាមបរិវេទដងវិថីក្បែរ វត្តភ្នំ ជាមួយនឹង ការរៀបចំ ពិតជាទាក់ក្រសែភ្នែក ទាក់ទាញអារម្មណ៍ភ្ញៀវទេសចរ មិនចាញ់តាមបណ្តាលខេត្តដទៃនោះទេ៕
ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
សូមទស្សនារូបភាពខាងក្រោម៖