យល់ដឹង៖ ពពួកពូជសត្វអាសិរពិស ដែលមានពិសខ្លាំងបំផុតនោះគឺ ត្រូវបានគេទទួលស្គាល់ថា ជាអម្បូរសត្វពស់ ដែលជាសត្វកាចសាហាវ និងងាយបង្កគ្រោះថ្នាក់ជាខ្លាំង ទៅដល់អាយុជីវិរបស់ មនុស្ស និងសត្វស្លូតជាដើម ដោយត្រូវបានស្លា.ប់ដោយពិសដ៏កាចសាហាវ និងការរឹតស.ម្លា.ប់ រួចក៏លេបចូលធ្វើជាចំណីរបស់វា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ពូជអម្បូររបស់ពពួកសត្វពស់ គឺជាចំណោមសត្វដែលគេចាប់ទុក និងគត់សម្គាល់ថា វាសត្វដែលស.ម្លា.ស់.ជីវិតរបស់មនុស្សយ៉ាងច្រើន ដែលសារតែពិសដ៏កំណាចរបស់វា ត្រឹមតែពិសមួយតំណក់ របស់វា ក្នុងនោះក៏មានពស់មួយចំនួនតូច ដែលមិនសូវបង្កគ្រោះថ្នាក់ ទៅដល់ជីវិតមនុស្សផងដែរ។
យ៉ាងណាមិញ យើងនឹងលើកយកពស់មានពិស ដ៏កាចសាហាវទាំង ១០ដែលវាមានវត្តមានលើពិភពលោកយើងនេះ ដែលជាពស់ដែលរហ័ស និងងាយបង្កគ្រោះថ្នាក់យ៉ាងងាយស្រួល ប្រសិនបើបានជួប និងប៉ះពាល់ទៅលើវា ហើយទាំងនេះ គឺជាពស់ទាំង១០ប្រភេទដែលកាចសាហាវបំផុត ក្នុងពិភពលោកមានដូចជា៖
10. Black Mamba: សត្វពស់ដែលមានឈ្មោះថា Black Mamba គឺជាពស់មានពណ៌ប្រផេះស្រាល ឬត្នោត ត្រូវបានគេរកវាឃើញនៅ តំបន់ភាគខាងត្បូង និងភាគខាងកើតនៃទ្វីអាហ្វ្រិក និងជាពស់មួយប្រភេទក្នុងចំណោមពស់ ដែលមានប្រវែងវែង និងលឿនបំផុតនៅក្នុងពិភពលោក ដែលវាមានប្រវែងរហូតដល់១៤ហ្វីត ហើយវាក្នុងល្បឿន ១២.៥ម៉ាយក្នុងមួយម៉ោង ទំហំធំ រហ័ស។ ចំណែកពិសរបស់វា ជាសារធាតុពុលសរសៃប្រសាទ ដំណើរការជ្រាបពិសយ៉ាងលឿន ដែលបង្កឲ្យមានការឈឺចាប់ខ្លាំង សន្លប់រយៈពេល១ម៉ោង ហើយអ្នកនឹងត្រូវស្លាប់ក្នុងរយៈពេលម៉ោង បើគ្មានថ្នាំបន្សាប។

9. Boomslang: សម្រាប់សត្វពស់ប្រភេទនេះ ត្រូវបានគេស្គាល់ថា ជាពស់មានទំហំធំ និងមានពិសខ្លាំងបំផុត ត្រូវបានគេរកឃើញនៅទូទាំងទ្វីបអាហ្វ្រិក ដែលត្រូវបានគេស្គាល់ថា មានរូបរាងប្លែក ដោយមានភ្នែកធំ រាងកាយពណ៌ភ្លឺ ពណ៌បៃតង និងមានក្បាលរាងដូចពងមាន់ ពស់នេះប្រភេទនេះ ពិសរបស់វាគឺជាសារធាតុ Hemotoxin ដែលបំផ្លាញកោសិកាឈាមក្រហម និងបណ្ដាលឲ្យមានការហូរឈាមខាងក្នុង និងខាងក្រៅធ្ងន់ធ្ងរពីគ្រប់ច្រកទ្វារ នៃរាងកាយរហូតដល់ស្លាប់។

8. Fer-de-lance: ពស់ប្រភេទនេះ គឺជាពស់ដ៏គ្រោះថ្នាក់បំផុត នៅអាមេរិកខាងត្បូង ដែលមានក្បាលលំពែង និងរាងកាយពណ៌ត្នោត ហើយប្រវែងរបស់វាប្រហែល៤-៥ហ្វីត ចំណែកពិសរបស់វាគឺពិតជាខ្លាំងណាស់ ដែលបណ្ដាលឲ្យស្លា.ប់ ដោយសារការហូរឈាមក្នុងខួរក្បាល និងពិសរបស់វាមានប្រសិទ្ធភាពក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ និងធ្វើឲ្យជាលិការាងកាយប្រែទៅជាខ្មៅ រហូតដល់បាត់បង់ជីវិតតែម្ដង។

7. Russell’s Viper: នេះជាប្រភេទពស់វែក នៃជនជាតិដើមនៃប្រទេសឥណ្ឌា និងជាពស់មានទំហំធំ ក្នុងចំណោមពស់នៅក្នុងប្រទេសមួយនេះ វាបង្កគ្រោះថ្នាក់ ដែលបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ ត្រូវបានស្លា.ប់ជារៀងរាល់ឆ្នាំ។ ពស់វែកនេះមានរាងមូលក្រាស មានកន្ទុយខ្លី និងមានប្រវែងប្រហែល ៤-៦ហ្វីត ចំណែកឯពិសរបស់វាវិញ ពិតជាមានឥទ្ធិពលខ្លាំង ដែលអាចធ្វើឲ្យវាក្លាយជាពស់វែក ដ៏កាចសាហាវបំផុតក្នុងពិភពលោក ដែលវាមានសមត្ថភាពស.ម្លា.ប់មនុស្ស ដោយពិសរបស់វាបណ្ដាលឲ្យមានការហូរឈាម ការបន្ទោបង់ធ្លាក់ឈាម ចុះខ្សោយតំរងនោម ក្នុងរយៈពេលពីរ ទៅ បីម៉ោងបន្ទាប់ពីវាចឹករួច។

6. Eastern Tiger Snake: ពស់នេះត្រូវបានគេរកឃើញវា មានដើមកំណើតនៅភាគអាគ្នេយ៍ ប្រទេសអូស្រ្ដាលី ហើយវារាងស្រដៀងនឹងសត្វខ្លា វាមានពិសដ៏សាហាវបំផុត ក្នុងចំណោមពស់ទាំងអស់ ហើយអាចបណ្ដាលឲ្យពុលក្នុងរយៈពេលត្រឹមតែ ១៥នាទីបន្ទាប់ពីត្រូវបានវាចឹករួច ពិសរបស់ពស់នេះ មានសារធាតុ Neurotoxin ដែលបង្កឲ្យមានការឈឺចាប់ ញាក់ ស្ពឹក និងពិបាកដកដង្ហើមពេលក្រោយ។

5. Saw-scaled viper: ពស់វែកមួយប្រភេទនេះ ត្រូវបានគេរកឃើញក្នុងតំបន់ ទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា និងនៅប្រទេសឥណ្ឌា ហើយវាជាប្រភេទពស់វែក ដ៏គួរឲ្យខ្លាចបំផុត វាមានរាងតូច តែនៅពេលដែលវាបានចឹកវិញនោះ សម្រាប់ពិសរបស់វាចាក់ចូលជាតិពុល ក្នុងបរិមាណតិចតួច ប៉ុន្ដែពិសរបស់វាអាចស.ម្លា.ប់ជីវិតមនុស្សក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

4. Banded Krait: ពស់ប្រភេទនេះ គឺជាពស់មួយក្នុងចំណោមពស់ ដ៏មានគ្រោះថ្នាក់បំផុត ដែលគេទទួលស្គាល់នៅក្នុងពិភពលោក និងត្រូវបានគេរកឃើញក្នុងតំបន់ ប្រទសឥណ្ឌា និងភាគខាងត្បូងប្រទេសចិន វាមានពណ៌ខ្មៅ ឆ្នូតលឿង ពស់នេះវាច្រើនបង្កគ្រោះថ្នាក់នៅពេលយប់ រីឯពិសរបស់វាវិញ ពិតជាសាហាវខ្លាំងណាស់ ដែលធ្វើឲ្យសាច់ដុំផ្លូវដង្ហើមខ្វិន ការពារកុំឲ្យមានផ្លាស់ទី រួចក៏បណ្ដាលឲ្យស្លាប់ដោយថប់ដង្ហើមតែម្ដង។

3. King Cobra: នេះគឺជាស្ដេចពស់វែក គឺជាពស់ពិស ដែលត្រូវបានគេរកឃើញថា មានដើមកំណើតនៅអាស៊ីខាងត្បូង ហើយមានប្រវែងវែងជាគេបំផុត ក្នុងពិភពលោក ដែលវាអាចធំរហូតដល់ប្រវែង ១៨ ហ្វីត។ ការខាំរបស់ពស់វែកនេះគឺខ្លាំងណាស់ អាចស.ម្លា.ប់ដំរីក្នុងរយៈពេល ២-៣ម៉ោង និងប្រសិនបើវាចឹកមនុស្សវិញ វាចស.ម្លា.ប់ក្នុងរយៈពេលត្រឹមតែ១៥នាទី ដោយបញ្ជូនសារជាតិពិសរបស់វាប្រហែល ៧មីលីលីត្រ ដែលវាបានជាប់ជាកឈ្មោះជាស្ដេចពស់វែក ដ៏កាចសាហាវនៅក្នុងចំណោមសត្វពស់មានពិសខ្លាំងទាំង១០។

2. Coastal Taipan: សម្រាប់ពស់ពិសមួយប្រភេទនេះវិញ ជាពស់ពិសឈរនៅលំដាប់ទី២ ជាពស់ពិតដ៏សាហាវបំផុតក្នុងពិភពលោក ដែលវាត្រូវបានគេរកឃើញនៅតំបន់ ដាច់ស្រយាលនៃប្រទេសអូស្រ្ដាលី ពស់នេះមានល្បឿនលឿ រហ័សខ្លាំងណាស់ វាមានពណ៌ត្នោងងឹត ភ្នែកក្រហម ចំណែកឯ ពិសរបស់វាគឺពិតជាសាហាវខ្លាំងណាស់ ដែលអាចស.ម្លា.ប់មនុស្សត្រឹមតែរយៈពេលត្រឹមតែប៉ុន្មាននាទី តែប៉ុណ្ណោះ។

1. Inland Taipan: នេះគឺជាពស់ពិសដែលឈរ នៅលំដាប់ទី ១ជាពស់ដែលមានពិសខ្លាំងជាងគេនៅក្នុងពិភពលោក ដែលមានដើមកំណើត នៅប្រទេសអូស្រ្ដាលី ហើយពស់នេះមានពណ៌សម្បុរខ្មៅងងឹត ចំណែកពិសរបស់វាឯណេះវិញ គឺពិតជាខ្លាំងបំផុតក្នុងចំណោម ពស់ទាំងអស់នៅក្នុងពិភពលោក វាមានឥទ្ធិពលស.ម្លា.ប់មនុស្សជា១០០នាក់នៅពេលដែលវាចឹក។ សម្រាប់ពិសរបស់វាវិញ នៅពេលដែលចឹកវាអាចស.ម្លា.ប់ជនរងគ្រោះនៅក្នុរយៈពេលតិចជា១ម៉ោង ហើយវាជាពស់លំដាប់ទី១ ដែលវាយប្រហារដោយល្បឿនយ៉ាងលឿន សឹងតែមិនជឿនៅពេលវាបង្កហេតុ។
