នារីសញ្ជាតិខ្មែរម្នាក់ បានក្លាយជាម្ចាស់ប្រាសាទមួយ មានអាយុកាលប្រហែលប្រាសាទអង្គរវត្ត

//s9.kh1.co/9c/9c07bd7df9ba38804ecf197648ae892a5b8b8740.png
តារា & កម្សាន្ដ

 ១៥-ឧសភា-២០២៣ ១ល្ងាច · ២ ឆ្នាំមុន

នារីឈ្មោះ ម៉ៅ ម៉ានិច្ច បានប្រកាសថា ខ្លួនបានក្លាយជាម្ចាស់ប្រាសាទ Branderbourg នៃប្រទេសលុចសាំប៊ួរ និង ស្វាគមន៍ខ្មែរទៅលេងបានដោយសេរី។

កម្សាន្ត៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើលនៅក្នុងបណ្ដាញសង្គម ដោយនារីជនជាតិខ្មែរម្នាក់ ដែលរស់នៅក្រៅប្រទេសបានចែករំលែករឿងដ៏អស្ចារ្យមួយ។ នៅក្នុងនោះ នារីឈ្មោះ ម៉ៅ ម៉ានិច្ច បានប្រកាសថា ខ្លួនបានក្លាយជាម្ចាស់ប្រាសាទ Branderbourg នៃប្រទេសលុចសាំប៊ួរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រាសាទ Branderbourg 
ប្រាសាទ Branderbourg 

លើសពីនោះ នាងបានឆ្លើយតបខមិនថា ប្រាសាទមួយនេះ មានអាយុកាលប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តខ្មែរផងដែរ។ នាងបានសរសេររៀបរាប់បង្ហាញនូវក្ដីរំភើបថា តាមច្បាប់វង្សត្រកូល​គ្រួសាររបស់ស្វាមីនាងគឺ កូនប្រសារ​ ដែលជាសាច់ថ្លៃ មិនអាចចូលឈ្មោះជាម្ចាស់ប្រាសាទបានទេ​ មានតែកូនបង្កេីតប៉ុណ្ណោះ​។

ប្រាសាទ Branderbourg 
ប្រាសាទ Branderbourg 

ប៉ុន្តែស្វាមីរបស់ ម៉ៅ ម៉ានិច្ច រូបនេះ ​បានសំណូមពរដល់គ្រួសារទាំងអស់គ្នា ដេីម្បីផ្តល់កិត្តិយសអោយខ្លួន​ ​មានឈ្មោះខ្មែរចារក្នុងសៀវភាវប្រវត្តិសាស្រ្តប្រាសាទ​ Brandenbourg។ នេះបញ្ជាក់ឲ្យឃើញថា ស្វាមីរបស់នាងបានផ្ដល់តម្លៃឲ្យនាង ដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បាន។

ម៉ៅ ម៉ានិច្ច
ម៉ៅ ម៉ានិច្ច

មិនតែប៉ុណ្ណោះ អ្នកនាង បានបង្ហាញនូវ ជញ្ចៀនដែលជាតំណាង​និមិត្តសញ្ញា​ប្រចាំគ្រួសារ du Fays - van Delft និង ប្រាសាទ​ Brandenbourg។ ដោយនាងបានបន្ថែមថា បងប្អូនដែលបានអញ្ចេីញមកលេងអុឺរ៉ុប​ អាចឈានមកទស្សនាប្រាសាទ​ Brandenbourg នៅប្រទេសលុចសាំប៊ួរ​ ជាប់នឹងប្រទេសបារាំង​ អាល្លឺម៉ង់​និង​ប៊ែលស្សុីក​ ដែលមាននាងខ្ញុំជាខ្មែរ​ និងជាម្ចាស់ប្រាសាទផ្ទាល់ជូនបងប្អូនចូលទស្សនាផ្ទាល់តែម្តង​៕

ប្រភព៖ ម៉ៅ ម៉ានិច្ច

ម៉ៅ ម៉ានិច្ច
ម៉ៅ ម៉ានិច្ច
ម៉ៅ ម៉ានិច្ច
ម៉ៅ ម៉ានិច្ច
ម៉ៅ ម៉ានិច្ច
ម៉ៅ ម៉ានិច្ច
ជញ្ចៀនដែលជាតំណាង​និមិត្តសញ្ញា​ប្រចាំគ្រួសារ du Fays - van Delft និង ប្រាសាទ​ Brandenbourg
ជញ្ចៀនដែលជាតំណាង​និមិត្តសញ្ញា​ប្រចាំគ្រួសារ du Fays - van Delft និង ប្រាសាទ​ Brandenbourg
ជញ្ចៀនដែលជាតំណាង​និមិត្តសញ្ញា​ប្រចាំគ្រួសារ du Fays - van Delft និង ប្រាសាទ​ Brandenbourg
ជញ្ចៀនដែលជាតំណាង​និមិត្តសញ្ញា​ប្រចាំគ្រួសារ du Fays - van Delft និង ប្រាសាទ​ Brandenbourg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T