ភ្នំពេញ៖ បទចម្រៀង ‘‘ជោគជ័យរួមគ្នា’’ កំពុងតែទទួលបានការស្ញើចសរសើរយ៉ាងផុសផុល ពីបណ្តាអ្នកគាំទ្រដែលបានពញ្ញាក់អារម្មណ៍ស្មារតីឲ្យរំភើបជាមួយព្រឹត្តិការជាប្រវត្តសាស្រ្តដ៏អស្ចារ្យនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាចម្រៀងល្បីៗជាច្រើនរូបរបស់ផលិតកម្ម រស្មីហង្សមាស បានរួមគ្នាដើម្បីបទចម្រៀងដ៏ពិសេសមួយនេះ។ គ្រប់កីឡាជាច្រើនសណ្ឋាន ពាក្យពេចន៍អបអរអត្តពលិក ក៏ដូចជាបង្ហាញពីមោទនភាពកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បទ ‘‘ជោគជ័យរួមគ្នា’’ បានបង្ហាញយ៉ាងល្អឥតខ្ចោះ ស្តាប់ហើយជ្រួតជ្រាបពេញបេះដូងតែម្តង។

កាន់តែពិសេសទៅទៀតនោះ បទ ‘‘ជោគជ័យរួមគ្នា’’ ក៏នឹងត្រូវលើកយកមកសម្តែងក្នុងព្រឹត្តិការណ៍បិទស៊ីហ្គេម នាថ្ងៃទី 17 ឧសភា 2023 ល្ងាចនេះផ្ទាល់តែម្តង៕