ឡូយណាស់ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុរភារកម្មទន្លេបាសាក់ ត្រូវអនុម័តដោយ សម្ដេចតេជោ ហ៊ុន សែន គ្រោងចំណាយថវិកាជាង ១,៧០០លានដុល្លារ

//s9.kh1.co/1a/1a31ec0a419c69fe9b89fbc2f7ff857c3921ff01.jpg
សង្គម

 ២៧-ឧសភា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុរភារកម្មទន្លេបាសាក់ ត្រូវបានអនុម័តដោយ សម្ដេចតេជោត ហ៊ុន សែន គ្រោងចំណាយថវិកាជាង ១,៧០០លានដុល្លារ។

ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣​ កិច្ចប្រជុំបានធ្វើឡើង តាំងពីម៉ោង១០ព្រឹក រហូតដល់ម៉ោង១​រសៀល ក្នុងកិច្ចពិភ្សាគណៈរដ្ឋមន្រ្ដី ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ដោយសម្ដេចបានអនុម័ត​​ ទៅលើគម្រោងជីកផ្លូវតភ្ជាប់ទន្លេ ទៅសមុទ្របស់កម្ពុជា ដែលជាគម្រោងដ៏មានសារះសំខាន់បំផុត សម្រាប់ការដឹកជញ្ជូនទំនិញនោះ ជាពិសេសស្តាប់ការ​ពន្យល់ ពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន ដែលជាអ្នកសិក្សា និងអនុវត្តន៍គម្រោងនេះ ឲ្យបើកការសិក្សាកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយគម្រោងនេះ មានឈ្មោះថា «គម្រោង​ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុរភារកម្មទនេ្លបាសាក់» ឬហៅថា «ព្រែកជីកហ្វូណនតេជោ» ហើយគ្រោងចំណាយថវិកាប្រមានណ ១,៧០០លានដុល្លារ និងចំណាយរយៈពេល៤ឆ្នាំ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្ដេចតេជោ ហ៊ុន សែន
សម្ដេចតេជោ ហ៊ុន សែន

ជាការពិតណាស់ មុននឹងសម្រេចអនុម័តទៅលើគម្រោងនេះ សម្ដេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានបើកការជជែកពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់បំផុត ទៅលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុរភារកម្មទនេ្លបាសាក់ ដោយមានបំណង់ពង្រីកនូវវិសាលភាព នៃការប្រើប្រាស់សក្ដានុពល លើការដឹកជញ្ជូនតាមផ្លូវទឹក ដែលសំដៅក្នុងការចូលរួមលើកកម្ពស់ សកម្មភាពសេដ្ឋកិច្ច​ និងសង្គម ឲ្យកាន់តែមានភាពរីកចម្រើន ជាពិសេស ដើម្បីឈានទៅមុខមួយកម្រិតទៀត ជាមួយនឹងផ្ដល់ដំណោះស្រាយ សមស្របមួយ ទៅលើបញ្ហាប្រឈម ឬឧបសគ្គផ្សេងៗ នៃការដឹកជញ្ជូន តាមផ្លូវទឹកផងដែរ។

កិច្ចប្រជុំ
កិច្ចប្រជុំ

លើសពីនេះ ក្រុមការងារបច្ចេកទេស​ បានកំណត់គោលដៅ នៃការសិក្សាដើម្បីបង្កើនអធិប​តេយ្យ​ភាពការដឹកជញ្ជូនតាមផ្លូវទឹក កាត់បន្ថយពេលវេលា ចម្ងាយ ​ថវិកា និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ​​ តាមរយៈការេពង្រីកការតភ្ជាប់ ពហុមធ្យោបាយ  ហើយថែមទាំងកាត់បន្ថយ ការកកស្ទះចរាចរណ៍ កាត់បន្ថយការខូចខាតផ្លូវ និងជាពិសេសនោះ កាត់បន្ថគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ហើយផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាច​ចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថភាព។

ការសាងសង់
ការសាងសង់

ដូច្នេះ កម្រោងនេះគឺត្រូវបានសិក្សា យ៉ាងល្អិតល្អន់បំផុត ទាំងខាងទិដ្ឋភាពច្បាប់ បច្ចេកទេស ផលប៉ះពាល់ និងប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដោយការសិក្សាទាំងអស់នោះ ត្រូវបានលំអិតទៅលើ៖ លក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវ, ការរចនាប្លង់វិស្វកម្ម ស្ថាបត្យកម្មរចនាសម្ព័ន្ធផ្លូវទឹក សំណង់ផ្លូវទឹក និងសន្ទះផ្លូវនាវាចរណ៍, សិក្សាវិភាគផ្នែកជលសាស្រ្ដ រំហូរទឹក កករទឹក និងការជ្រៀតចូលនៃទឹកប្រៃ, វិភាគ វាយតម្លៃផ្នែកបរិស្ថាន ​និងប្រព័ន្ធអេកូឡូស៊ី, សិក្សា ត្រួតពិនិត្យលើទិដ្ឋភាពច្បាប់ និងកិវច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥, វាយតម្លៃលើផលប៉ះពាល់ផ្នែកសង្គម ហេដ្ឋារចនាសម្ព័ន្ធជាតិ, និងវិភាគ វាយតម្លៃ​​​ផ្នែកសេដ្ឋកិច្ច ការវិនិយោគ គណនាផលប្រយោជន៍សេដ្ឋកិច្ច ជាដើម៕

ប្រភព៖​​ Fresh News 

សូមទស្សនារូបភាពខាងក្រោម៖

សម្ដេចតេជោ ហ៊ុន សែន
សម្ដេចតេជោ ហ៊ុន សែន
កិច្ចប្រជុំ
កិច្ចប្រជុំ
កិច្ចប្រជុំ
កិច្ចប្រជុំ
កិច្ចប្រជុំ
កិច្ចប្រជុំ
កិច្ចប្រជុំ
កិច្ចប្រជុំ
ការសាងសង់
ការសាងសង់
Kheoun Channeang
K.C

អត្ថបទទាក់ទង

//s9.kh1.co/64/649f60794f286c379f514c7d53ee5a9e57f94887.jpg

រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការរាជធានីភ្នំពេញ អនុវត្តន៍គម្រោងចាប់ផ្តើមស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធដោះទឹកក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ

 ២៤-ធ្នូ-២០២៤ 
 ១០ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T