គួរធ្វើតាម ពលរដ្ឋក្រុងប៉ោយប៉ែត នាំគ្នាផ្អាកចរាចរណ៍ ដើម្បីឈរគោរពទង់ជាតិ (មានវីដេអូ)

//s9.kh1.co/3d/3d568f8f19cd9b95d10cdd3bb1a68beec68e91db.png
សង្គម

 ២៨-ឧសភា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

ពលរដ្ឋខ្មែរ នៅឯក្រុងប៉ោយប៉ែត បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និង គោរពជាខ្លាំងតាមរយៈសកម្មភាពគោរពទង់ជាតិនៅតាមផ្លូវ។

ប៉ោយប៉ែត៖ ជាការពិតណាស់ ម៉ោង ៧ៈ០០ ព្រឹក និង ម៉ោង ៥ៈ០០ ល្ងាច គឺជា ពេលវេលាមួយដែលភ្លេងជាតិ គោរពទង់ជាតិ បន្លឺឡើង នៅតាមសាលារៀន និងនៅតាមបណ្ដាអង្គភាពផ្សេងៗ នាំគ្នាចេញមកតម្រង់ជួរ ដើម្បីចាំគោរពទង់ជាតិ ដែលកាតព្វកិច្ចរបស់ជនជាតិខ្មែរគ្រប់រូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាមួយគ្នានេះដែរ នៅពេលគោរពទង់ជាតិ ម្នាក់ៗតម្រូវឲ្យឈរត្រង់ខ្លួន និង ច្រៀងចម្រៀងគោរពទង់ជាតិដោយយកចិត្តទុកដាក់។ ទន្ទឹមនឹងនេះ ពលរដ្ឋខ្មែរ នៅឯក្រុងប៉ោយប៉ែត បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និង គោរពជាខ្លាំងតាមរយៈសកម្មភាពគោរពទង់ជាតិនៅតាមផ្លូវ។

រូបភាព
រូបភាព

នៅក្នុងនោះ គេបានចែករំលែកវីដេអូមួយ ដែលបង្ហាញអំពីសកម្មភាព បងប្អូនខ្មែរ នាំគ្នាផ្អាកការធ្វើដំណើរភ្លាមនៅពេលដែលភ្លេងជាតិបន្លឺឡើង ទាំងឡានទាំងម៉ូតូ រម៉ងកង់បី និង អ្នកដើរ នាំគ្នាឈប់ ហើយឈរគោរពទង់ជាតិគ្រប់ៗគ្នាមិនកម្រើក ទាល់តែភ្លេងជាតិចប់ ទើបបន្ដធ្វើចរាចរណ៍ដូចធម្មតា។

រូបភាព
រូបភាព

តាមរយៈសកម្មភាពមួយនេះ វាជាគម្រូល្អដល់ពលរដ្ឋខ្មែរគ្រប់រូបគួរយកតម្រាប់តាម និង ងាកមកចូលរួមគោរពទង់ជាតិគ្រប់ៗគ្នា។ ជាពិសេស​ គួរឲ្យកោតសរសើរដល់ថ្នាក់ដឹកនាំដែលបានចាត់តាំង ដាក់បទភ្លេងគោរពទង់ជាតិ ដើម្បីឲ្យមហាជនអនុវត្តន៍បានយ៉ាងល្អបំផុត៕

សូមទស្សនាវីដេអូតាមរយៈលីងនេះ៖ គោរពទង់ជាតិ

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T