កម្សាន្ដ៖ ដូចដែលប្រិយមិត្តបានស្គាល់ រួចមកហើយថា កីឡាការិនីឆ្នើម លើប្រភេទកីឡា ស្នូកឃ័រ និងប៊ីយ៉ា គឺអ្នកនាង ស្រួង ភាវី ដែលជាម្ចាស់មេដាយមាស១គ្រឿង និងជាម្ចាស់មេដាយសំរិទ្ធ១គ្រឿង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ កម្ពុជាជាម្ចាស់ផ្ទះ ហើយបានយកថវិកា បានមកពីការប្រកួតទាំងអស់ នាំយកមកធ្វើជាមូលនិធិ សប្បុរសធម៌ទៅដល់ មណ្ឌលកុមារកំព្រាបានរៀនសូត្រ ដែលមានជីវភាពខ្វះខាត កុមារៗសិស្សសាលាជាដើម ដែលធ្វើឲ្យប្រជាជនខ្មែរទាំងមូលពិតជា សរសើរ ត្រេករ គាំទ្រចំពោះទឹកចិត្តដ៏ល្អ កម្ររកបានរបស់នាង ចំពោះការលះបង់យ៉ាងធំធេងមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ កីឡាការិនីរូបនេះ បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល ក្រោយបានឃើញកីឡាការិនីឆ្នើម ចិត្តធម៌រូបនេះ គ្រងជាមួយឈុតជាមេទ័ពស្រី ដែលមើលទៅ នាងពិតជាអំណាច ជាមួយនឹងទឹកមុខអង់អាច ក្លាហានណាស់ ពិតជាសាកសមខ្លាំងតែម្ដង។
លើសពីនេះ មានមហាជន និងបងប្អូនអ្នកលេងបណ្ដាញសង្គម នាំគ្នាសរសើរគ្រប់ៗគ្នា ថាអ្នកនាង ស្រួង ភាវី ពិតជាស្អាតខ្លាំងណាស់ សាកសម ហើយក៏គាំទ្រនូវស្មារតីស្នេហាជាតិ របស់នាងដែលឈរលើ គោលចរិកវប្បធម៌ជាតិជាគ្រឹះនេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖