រកណាបាន ឡានរបស់លោក ហ៊ុន បញ្ញាបុត្រ ជិត១លានដុល្លារ ត្រូវលោកតាវ័យ៧០បើកបុក ថែមទាំងមិនទាមទារសំណង អ្វីទាំងអស់

//s9.kh1.co/a7/a7aba7dc122cd45c57d815f6034449daad6c55e4.jpg
សង្គម

 ០៥-មិថុនា-២០២៣ ១២ល្ងាច · ២ ឆ្នាំមុន

រកណាបាន ឡានMclaren របស់លោក ហ៊ុន បញ្ញាបុត្រ ត្រូវលោកតាវ័យ៧០បើកបុក ថែមទាំងមិនទាមទារសំណង អ្វីទាំងអស់។

ភ្នំពេញ៖ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៧យប់ ស្ថិតនៅត្រង់ចំណុច រង្វង់មូលគួចកាណុង​សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានបង្កឲ្យមានភាពភ្ញាក់ផ្អើល ជាខ្លាំងទៅដល់មហាជន ជុំវិញករណី រថយន្ដ Volkswagen ពណ៌ស បើកបរដោយបុរសវ័យចំណាស់ម្នាក់ អាយុ៧០ឆ្នាំ​ បានបើកទៅប៉ះ និងគៀរថយន្ដស៊េរីទំនើប Mclaren តម្លៃជាងកន្លះលានដុល្លារ ពណ៌លឿង របស់លោក ហ៊ុន បញ្ញាបុត្រ បណ្ដាលឲ្យកំ​ពិត និងឆ្កូតទឹកថ្នាំនៅ ត្រង់គូទរថយន្ដ ផ្នែកខាងឆ្វេងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្វីដែលការតែភ្ញាក់ផ្អើលនោះគឺ ត្រង់ចំណុចរថយន្ដដែលខូចខាត បើវាយតម្លៃការខូចខាត រថយន្ដ Mclaren ពីខាងហ្គារ៉ាស់ ជួសជុលអស់ជិត៧ម៉ឺនដុល្លារ ប៉ុន្ដែខណៈនោះ ម្ចាស់រថយន្ដស៊េរីទំនើបលោក ហ៊ុន បញ្ញាបុត្រ មិនបានទាមទារសំណង់អ្វីទាំងអស់។

លើសពីនេះ មហាជន និងអ្នកលេងបណ្ដាញសង្គម ពិតជាកោតសរសើរ ចំពោះទឹកចិត្ត អាណិត មេត្តា​ ការយោគយល់ និងអធ្យាស្រ័យ របស់លោក ហ៊ុន បញ្ញាបុត្រ ទៅដល់លោកតាអាយុ៧០ឆ្នាំ ដែលបានបើកមកប៉ះ រថយន្ដរបស់លោក បណ្ដាលឲ្យរងការខូចខាតជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖

  រថយន្ដស៊េរីទំនើប Mclaren 
  រថយន្ដស៊េរីទំនើប Mclaren 
  រថយន្ដស៊េរីទំនើប Mclaren 
  រថយន្ដស៊េរីទំនើប Mclaren 
  រថយន្ដស៊េរីទំនើប Mclaren 
  រថយន្ដស៊េរីទំនើប Mclaren 
  រថយន្ដស៊េរីទំនើប Mclaren 
  រថយន្ដស៊េរីទំនើប Mclaren 
  រថយន្ដស៊េរីទំនើប Mclaren 
  រថយន្ដស៊េរីទំនើប Mclaren 
លោកតាវ័យ៧០ឆ្នាំ
លោកតាវ័យ៧០ឆ្នាំ
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T