7 sec

នេះជាវីដេអូ នាវាមុជទឹក ក្រុមហ៊ុន Ocean gate ចុះទៅមើលកប៉ាល់​ Titanic ឃើញហើយ ព្រឺសម្បុរជំនួស (មានវីដេអូ)

//s9.kh1.co/68/6810f37a3dad4d676981d415215aec432c80929a.png
តារា & កម្សាន្ដ

 ២៥-មិថុនា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

តាមរយៈវីដេអូបានបង្ហាញថា ពួកគេបានអង្គុយនៅក្នុងនាវាមុជទឹក មានគ្នា៥នាក់ដូចគ្នាដែរ ប៉ុន្ដែពួកគេបានចុះទស្សនាដល់បាតសមុទ្រ និង កន្លែងខ្មោចកប៉ាល់ Titanic បានយ៉ាងជោគជ័យ។

កម្សាន្ត៖ កាលពីប៉ុន្មានថ្ងៃមុននេះ កើតមានហេតុការណ៍ដ៏គួរឲ្យសោកស្ដាយ នៃនាវាមុជទឹករបស់ ក្រុមហ៊ុន OceanGate ដែលត្រូវបានគេសន្និដ្ឋានថា ផ្ទុះ បណ្ដាលឲ្យមហាសេដ្ឋី៤នាក់ និង កាពីតែនម្នាក់ បាត់បង់ជីវិត។ នៅក្នុងនោះគ្មានវីដេអូណាមួយ បង្ហាញពីសកម្មភាពពួកគេចុះទៅដល់បាតសមុទ្រនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ដោយឡែក គេបានរកឃើញវីដេអូរបស់ក្រុមការងារ នៃក្រុមហ៊ុន OceanGate នេះផ្ទាល់ បានធ្វើការចុះសាកល្បងនៅក្នុងនាវា Titan មួយនេះ បានយ៉ាងរលូន ហើយជាមួយគ្នានោះ យើងក៏បានឃើញ លោក កាពីតែន Stockton Rush ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នោះផងដែរ។

នាវាមុជទឹក Titan
នាវាមុជទឹក Titan

មិនតែប៉ុណ្ណោះ តាមរយៈវីដេអូបានបង្ហាញថា ពួកគេបានអង្គុយនៅក្នុងនាវាមុជទឹក មានគ្នា៥នាក់ដូចគ្នាដែរ ប៉ុន្ដែពួកគេបានចុះទស្សនាដល់បាតសមុទ្រ និង កន្លែងខ្មោចកប៉ាល់ Titanic បានយ៉ាងជោគជ័យ។ គួរបញ្ជាក់ផងដែរថា នាវាមុជទឹកមួយនេះ មិនទាន់បានអនុញ្ញាត្តឲ្យប្រើប្រាស់ជាផ្លូវការនោះទេ ព្រោះតែវាមានលក្ខណៈ​ហានិភ័យខ្ពស់ បច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងតែប្រឈមមុខចំពោះច្បាប់យ៉ាងធ្ងន់ធ្ងរក្រោយ​ ពីហេតុការណ៍ដ៏រន្ធត់កើតឡើង៕

  លោក កាពីតែន Stockton Rush
  លោក កាពីតែន Stockton Rush
  លោក កាពីតែន Stockton Rush
  លោក កាពីតែន Stockton Rush
វីដេអូ ការចុះមុជទឹករបស់នាវា Submerian Titan 
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T