«នំបុ័ងត្នោត» មោទនភាពរបស់ប្រជាជនកម្ពុជានៅ 7- Eleven

//s9.kh1.co/92/92a667112321d8b578bf562f2bec5005fddce2dc.jpg
សង្គម

 ២៦-មិថុនា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

ពី “អាកោរត្នោត” ទៅ “នំបុ័ងត្នោត” ដាក់ចែកចាយក្នុងហាង 7-Eleven បន្ថែម​តម្លៃ​ផលិតផល​កសិកម្ម ចែករំលែកឱកាសដើម្បីបង្កើនគុណភាពជីវិត និងជាមោទនភាពមួយទៀតសម្រាប់ប្រជាជនកម្ពុជា។

ភ្នំពេញ៖ ពីអាកោរត្នោតទៅនំបុ័ងត្នោតដាក់ចែកចាយក្នុងហាង 7-Eleven បន្ថែម​តម្លៃ​ផលិតផល​កសិកម្ម ចែករំលែកឱកាសដើម្បីបង្កើនគុណភាពជីវិត និងជាមោទនភាពមួយទៀតសម្រាប់ប្រជាជនកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/6b/6b94b22a62983e8b6822e9afa5fddad6fcb4ea6e.jpg

ដោយមិនចង់ឃើញដើមត្នោត ដែលប្រៀបបានទៅនឹងអត្តសញ្ញាណរបស់ប្រទេសកម្ពុជាបាត់បង់ លោក ប៊ុន វ៊ុធឌីកា មានអាយុ ៤៣ឆ្នាំ បានគិតឆ្នៃយកផ្លែត្នោតមកធ្វើជាគ្រឿងផ្សំរបស់នំសម័យថ្មី។ ពីនំដែលគេស្គាល់ថាជា អាកោរត្នោត ឲ្យក្លាយទៅជា នំបុ័ងត្នោត ជម្រើសថ្មីមួយទៀតសម្រាប់អតិថិជនដើម្បី ឆ្លើយតបទៅនឹងតម្រូវការផ្សេងៗ។

https://s9.kh1.co/__image/w=650,h=434,q=100/8a/8ae740f49299d79a2ee129f4fe9957b3009cf632.jpg

ដើមកំណើតនៃអាជីវកម្ម ហាងនំបុ័ងគ្រីសប៊ែន គឺត្រូវបានបើកដំណើរការតាំងពីឆ្នាំ 2021 បន្ទាប់មកបានទទួលជោគជ័យម្តងទៀត ដោយនាំយកផលិតផល គ្រីសប៊ែន (Chrizt Ben) ចូលដាក់លក់នៅហាងដែលកំពុងពេញនិយម ហាង 7-Eleven គ្រប់សាខាក្នុងរាជធានីភ្នំពេញ។

https://s9.kh1.co/__image/w=650,h=434,q=100/88/8826a90ce7642fdae7f0586334090d1bae403c34.jpg

បច្ចុប្បន្ន ហាងនំបុ័ងគ្រីសប៊ែន មានសរុបទាំងអស់៤សាខា ក្នុងនោះមានដូចជា សាខាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, សាខា The Green Community Mall, សាខា CG Mall និងសាខា ឧដ្ដុង កំពង់ឆ្នាំង។

https://s9.kh1.co/__image/w=650,h=434,q=100/46/46f1e69ee37a99b82a2b525b07cd49b616293cef.jpg

ផលិតផលរបស់ គ្រីសប៊ែន ដែលមានដាក់លក់នៅក្នុងហាង 7-Eleven មានជាច្រើនមុខឲ្យជ្រើសរើសដូចជា នំបុ័ងត្នោត នំបុ័ងខ្មៅ នំបុ័ងត្នោតបាក់យ៉ុង នំបុ័ងត្នោតស្នូលសូកូឡា នំបុ័ងស្នូលតយ ជាដើម។ ចំណុចពិសេសរបស់គ្រីសប៊ែន​ គឺការផលិតថ្មីៗ ប្រើវត្ថុធាតុដើមដែលមានគុណភាព ស្អាត មានអនាម័យ និងសុវត្ថិភាពខ្ពស់តាំងពីដំណាក់កាល់ផលិត ការវេចខ្ចប់ រហូតដល់ការដឹកជញ្ជូន ជាពិសេសគឺផ្លែត្នោតដែលនាំពីខេត្តកំពង់ស្ពឺ។ 

https://s9.kh1.co/__image/w=650,h=434,q=100/68/688b6da37328a3b75c6303d7cefd99224cfb8bec.jpg
https://s9.kh1.co/__image/w=650,h=434,q=100/d8/d8037ea91ebefc2fc71c010e7512cf6f0043ae0d.jpg
https://s9.kh1.co/__image/w=650,h=434,q=100/1b/1b0aa8a398ca391095b38745c91dbf049e110a7a.jpg

“ខ្ញុំមានអារម្មណ៍ថាមានមោទនភាពក្នុងឋានៈជាជនជាតិខ្មែរ ដែលបានធ្វើនំមួយដែលប្រៀបបានទៅនឹងអត្តសញ្ញាណជាតិ ហើយបានដាក់លក់នៅក្នុងហាងដែលមានឈ្មោះល្បី 7-Eleven នេះ។ ខ្ញុំសូមអរគុណ 7-Eleven ដែលផ្ដល់ឱកាស មិនមែនសម្រាប់តែខ្ញុំដែលជាអ្នកផលិតនោះទេ តែបានជួយឲ្យក្មេងៗ ចាស់ៗនៅជនបទមានចំណូលពីការរើសផ្លែត្នោតមកលក់ ហើយជួយមនុស្សជាច្រើនឲ្យមានចំណូល និងការងារដ៏មានស្ថេរភាពមួយ មិនថាបុគ្គលិកធ្វើនំបុ័ង អ្នកវេចខ្ចប់ អ្នកលក់ និងអ្នកដឹកជញ្ជូនជាដើម។”

https://s9.kh1.co/__image/w=650,h=434,q=100/99/9958a8a9e6d4c877133f5cc69d125c437be96451.jpg
https://s9.kh1.co/__image/w=650,h=434,q=100/e7/e764b05bd821799a64e617998c2c580e09ee027b.jpg
https://s9.kh1.co/__image/w=650,h=434,q=100/3e/3e30f162b164bb5e2e5105b071049fd5c2b9bf9c.jpg

7-Eleven បានចូលមកបម្រើសេវាកម្មនៅប្រទេសកម្ពុជាតាំងពីខែសីហា ឆ្នាំ2021 ហើយប្ដេជ្ញាជំរុញសេដ្ឋកិច្ច និងរីកចម្រើនជាមួយសង្គមកម្ពុជា។ សម្រាប់ប្រជាជនកម្ពុជា យើងត្រៀមខ្លួនចែករំលែកឱកាសជាមួយគ្រប់គ្នាតាមតម្លៃនៃ "អត្ថប្រយោជន៍ 3" និងបាវចនារបស់អង្គភាពគឺ "Giving and Sharing"៕ 

https://s9.kh1.co/__image/w=650,h=434,q=100/99/998c3298dca8a31f8ff38e8b70a249f3d2951451.jpg
https://s9.kh1.co/__image/w=650,h=434,q=100/8a/8ae5f047cce5b25bcc7fa297d1c791f522ed971c.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T