មាននិស្ស័យជួបគ្នាទៀត! សាមី ថា រវាង ព្រំ សំណាង រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា គេចង់ជួបជាមួយម្នាក់នេះជាងគេ

//s9.kh1.co/ef/ef1f79632a9f7f1d7f2bcd2be5181e815ba194dd.jpg
កីទ្បា

 ២៧-មិថុនា-២០២៣ ២ល្ងាច · ២ ឆ្នាំមុន

សាមី ថា រវាង ព្រំ សំណាង រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា គេចង់ជួបជាមួយម្នាក់នេះជាងគេ

កម្ពុជា៖ អ្នកប្រដាល់ សាមី បានចាមេក បានលើកឡើងថា រវាង ព្រំ សំណាង រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា គឺ រូបគេចង់ជួបជាមួយនឹង ធឿន ធារ៉ា ជាងគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ សាមី បានចាមេក
កីឡាករ សាមី បានចាមេក

ជាការពិតណាស់ ប្រសិនបើយើងនិយាយពី សាមី គឺ បច្ចុប្បន្នរូបគេកំពុងតែក្រឡុកទីផ្សារប្រដាល់ស្រុកខ្មែរខ្លាំងមែនទែន តាមរយៈការយកឈ្នះកីឡាករគុនខ្មែរជាច្រើនរូបដូចជា ឡៅ ចន្ទ្រា ធន់ រិទ្ធី និង ឈឿង ល្វៃ ដល់ទៅ២ដង ព្រមទាំងយកឈ្នះដោយសន្លប់ទៀតផង ខណៈ រូបគេធ្លាប់ចាញ់២ដង ដោយពេលនោះ ចាញ់ក្រោមថ្វីដៃ ព្រំ សំណាង និង ធឿន ធារ៉ា ចាញ់ម្តង ស្មើម្តង។

នៅពេលដែលគេឲ្យសាកសួរថា រវាង ព្រំ សំណាង រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា តើ សាមី ចង់ជួបអ្នកណាជាងគេ ភ្លាមៗនោះរូបគេបាននិយាយថា៖

ខ្ញុំចង់ជួប ធារ៉ា ពីព្រោះគីឡូរបស់គាត់ គឺ លំដាប់ A នៅស្រុកខ្មែរ និង គីឡូហ្នឹងក៏មិនសូវមានច្រើននាក់ដែរ ៧២គត់ក៏បាន ៧១ក៏បាន៕

កីឡាករ សាមី បានចាមេក
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T